Khmer Dictionary: ឲ្យ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងព័ន្ធ
( ន.នាមសព្ទ )
ពិធីបុណ្យទ្វាទសមាសសំគាល់ដោយទង់ជ័យចងបោះនៅទូក ទូកនោះចងពួរបោះយុថ្កានៅកណ្ដាលស្នាមប្រណាំងទូក-ង ដើម្បីឲ្យទូក-ងដែលប្រណាំងគ្នា ១ អុំខាងក្នុង ១ អុំខាងក្រៅ ។
-
កញ្ចែ
( ន.នាមសព្ទ )
គ្រឿងផ្លុំមួយយ៉ាងមានខ្សែសម្រាប់ទាញឲ្យឮ ប្រើជាគ្រឿងប្រដាប់ កប៉ាល់ : កញ្ចែកប៉ាល់ ។ មួយយ៉ាងទៀតមានសណ្ឋានប្រហែល នឹងអណ្តាតប៉ីដែលប៉ូលិសយាមផ្លុំ ។
-
កញ្ជង់
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចំរើនពាក្យលិចឲ្យប្លែកឡើង :
- លិចកញ្ជង់ គឺហិនហោចវិនាសអន្តរាយទ្រព្យសម្បត្តិ ដោយមារយាទមិនល្អ; គេច្រើននិយាយភ្ជាប់ថា : លិចកញ្ជង់លង់កញ្ជើ ។
-
កញ្ជប់
( គុ.គុនសព្ទ )
ដែលរារង់, បង្អែរបង្អង់, បណ្ដោះបណ្ដៃបំណុលគេដោយមានល្មមនឹងសងគេបាន ហើយទម្រន់បង្អង់មិនសងគេងាយ, ឬដែលខ្ចីប្រដាប់ប្រើប្រាស់របស់គេទៅ ហើយទម្រន់បង្អង់ទុកមិនឲ្យមកគេវិញ : មនុស្សកញ្ជប់ទ្រព្យគេ ។
-
កណ្ដែងកណ្ដោច
( គុ.គុនសព្ទ )
ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឲ្យភ្ញាក់ផ្អើលហើយមានតែនាំឲ្យមានសេចក្ដីសង្វេគក្នុងចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រមោច) ។
-
កណ្ដោច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ដែលត្រមោចឯកឯង, ដែលមានចិត្តត្រមោច លន្លង់លន្លោចក្នុងទីស្ងាត់ជ្រងំ : គ្នាជាមនុស្សកណ្ដោចទាំងថ្ងៃទាំងយប់; នៅកណ្ដោចម្នាក់ឯង ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀតផង ។ គេអាចប្រើពាក្យ កណ្ដោច នេះផ្សំជាមួយនឹងពាក្យ កណ្ដាច់ ២ គុ. ផងក៏បាន : យកខ្សែកណ្ដាច់កណ្ដោចអ៊ីចឹងមកឲ្យគ្នា ! ប្រើការអីនឹងកើត ?
-
កណ្ដាប់
( ន.នាមសព្ទ )
វ័ណ្ឌ, រង្វង់ : កណ្ដាប់ចង្អេរ គឺឫស្សីមួយបន្ទះ ដែលគេពត់ធ្វើជារង្វង់ ដើម្បីក្ដាប់មាត់ចង្អេរឲ្យរឹង; កណ្ដាប់ស្រែង គឺស្រែងដែលឡើងជារង្វង់ៗ : ស្រែងឡើងកណ្ដាប់; កណ្ដាប់ចក្រវាល គឺរង្វង់ជុំវិញចង្កេះ ឱកាសលោក ។
-
កន្តឹម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យអង្គុយឲ្យប្លែកឡើង : អង្គុយបត់ជើងកន្តឹមតឹប គឺ អង្គុយក្រញឹម ។
-
កនិដ្ឋា
( ន.នាមសព្ទ )
[កៈ-និត-ឋា]
(កនិដ្ឋ) ប្អូន, ប្អូនតូច, ប្អូនពៅ ។ ច្រើនប្រើក្នុងពាក្យកាព្យ ហៅស្ត្រីជាគូសង្សារ, គូសំឡាញ់ : ឲ្យតែបានជួបកែវកនិដ្ឋា សមតាមប្រាថ្នានៅនែបនិត្យ បង់ខាតប៉ុន្មានរៀមពុំគិត ស៊ូប្ដូរជីវិតឥតងាករេ ។
-
កន្ទក់
( ន.នាមសព្ទ )
(កុណ្ឌក) ផង់អង្ករ គឺផង់ដែលស្រិតអង្ករហើយរបកចេញ ជាធូលី គេច្រើនប្រើធ្វើជាបបរឲ្យជ្រូកស៊ី ។
Headley's Khmer-English Dictionary Full Text Search
-
ឆក់
( v )
[cʰɑk]
- detail »
to shock
Eg. ដាក់ឲ្យឆក់ដោយចរន្តអគ្គិសនី : to shock (them) with an electrical current -
ជូន
( prenp )
[cuun]
- detail »
to, for (formal or polite variant of ឲ្យ )
-
ថ្វាយ
( prenp )
[tvaay]
- detail »
to, for (roy., cler. or of deities)
See:ឲ្យ, ជូន -
បំប៉ោង
( v )
[bɑmpaoŋ]
- detail »
to exaggerate
Eg. និយាយឲ្យស្មោះត្រង់កុំបំប៉ោង! : Speak honestly; do not exaggerate! -
ប្រទាន
( n )
[prɑtien]
- detail »
gift (ប្រទាន is the royal equivalent of ឲ្យ and ជូន)
-
ម្ចាក់
( n )
[mcak]
- detail »
little bit, just a scoop
Eg. ឲ្យអញខ្ចីអង្ករម្ចាក់ម្ចូកមក៍ហង : Let me borrow just a scoop of rice.
Reference: ម្ចាក់ម្ចូក -
រួច
( conj )
[ruəc]
- detail »
already, then, after that
Eg. គេយកនំនិងឪឡឹកទុំមកឲ្យយើងបរិភោគរួច ក៏សាក សួរយើងពីស្ថានភាពនៅទីក្រុងភ្នំពេញ ... : They brought us cakes and ripe melons to eat and then asked us about the situation in Phnom Penh. -
សា
( adv )
[saa]
- detail »
one time, just once eg. អានឲ្យច្រើនសា to read many times
-
អនិច្ចា
( i )
[ʔaʔnɨccaa]
- detail »
what a pity
Eg. គួរឲ្យអនិច្ចាណាស់ : That's a great pity. -
អោយ
- detail »
See:ឲ្យ