Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាន

Chuon Nath's Khmer-Khmer Dictionary
  1. អាន ( កិ.កិរិយាសព្ទ )
    មើល​ថា​តាម​អក្សរ : អាន​បាលី, អាន​សំបុត្រ ។ សំលៀង, សំលៀង​ឲ្យ​មុត (ប្រើ​ចំពោះ​តែ​ដាវ​និង​ព្រះ​ខ័ន ឬ​លំពែង) : អាន​ដាវ, អាន​ព្រះ​ខ័ន (អាន​ព្រះ​ខ័ឌ្គ) គឺ​សំលៀង​ដាវ​ឬ​ព្រះ​ខ័ន ។
  2. អាន ( ន.នាមសព្ទ )
    កែប​សេះ (ច្រើន​ហៅ​កែប​ដែល​ធ្វើ​ដោយ​ស្បែក​ឬ​ក្នុង​សម័យ​បុរាណ​ហៅ​កែប​ដែល​ធ្វើ​ដោយ​ឈើ គឺ​លុង​សាច់​ឈើ​ស្រាល​ៗ​ធ្វើ) : អាន​សេះ (ស. ល. ហៅ​កែប​សេះ​គ្រប់​បែប​ថា អាន ដូច​គ្នា) ។
  3. អាន ( ន.នាមសព្ទ ) [--ន៉ៈ ] or អានៈ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    ខ្យល់​ដក​ដង្ហើម​ចេញ, ដង្ហើម​ចេញ, អស្សាសៈ (ជា​គូ​គ្នា​នឹង​ អាបាណ “ខ្យល់​ដក​ដង្ហើម​ចូល, បស្សាសៈ; អានាបាណ” (< អាន + អាបាណ) “ដង្ហើម​ចេញ​និង​ដង្ហើម​ចូល”; ហៅ អានាប្រាណ ក៏​បាន) ។
  4. អានន្ទ ( ន.នាមសព្ទ ) [-នុ័ន-ទៈ ឬ--នន់-ទៈ ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​រីករាយ, សេចក្ដី​ត្រេកអរ​ច្រើន ។ (អ. ថ. --ន៉ន់) ព្រះ​នាម​ព្រះ​មហា​ថេរ​មួយ​ព្រះ​អង្គ (រាប់​បញ្ចូល​ក្នុង​ពួក​អសីតិ​សាវ័ក ៨០) ជា​ពុទ្ធុបដ្ឋាក​នៃ​ព្រះ​សក្យ​មុនី​សម្មាសម្ពុទ្ធ : ព្រះ​អានន្ទ​ពុទ្ធុបដ្ឋាក (ហៅ ព្រះ​មហា​អានន្ទ ក៏​បាន) ។
  5. អានាបា [--ន៉ាប៉ា ]
    ពាក្យ​ប្រើ​កាត់​ខ្លី​ពី អានាបាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
  6. អានាបាណ ( ន.នាមសព្ទ ) [--ន៉ាប៉ាណៈ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (< អាន “ខ្យល់​ដង្ហើម​ចេញ” + អាបាណ “ខ្យល់​ដង្ហើម​ចូល”) ខ្យល់​ដង្ហើម​ចេញ​និង​ខ្យល់​ដង្ហើម​ចូល ។ ក្នុង​គម្ពីរ​កែ​សព្ទ​ពន្យល់​សេចក្ដី​ថា លោក​អ្នក​ប្រាជ្ញ​ពួក​ខ្លះ​យល់​ថា អាន (= អស្សាស) “ខ្យល់​ដង្ហើម​ចូល”, អាបាណ (=បស្សាស) “ខ្យល់​ដង្ហើម​ចេញ” ដូច្នេះ​វិញ, ក៏​គង់​បាន​សេចក្ដី​ថា “ខ្យល់​ដង្ហើម​ចូល​ចេញ​ឬ​ចេញ​ចូល​ដូច​គ្នា គឺ​ប្រើ​ការ​បាន​ដូច​គ្នា (ហៅ អានាប្រាណ ក៏​បាន ឬ​ហៅ​ត្រឹមតែ អានាបា ក៏​បាន, អ. ថ. --ន៉ាប៉ា) ។ ឈ្មោះ​កម្មដ្ឋាន​មួយ​យ៉ាង (ក្នុង​ពួក​អនុស្សតិ​កម្មដ្ឋាន ១០) ប្រើ​វិធី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល : ចម្រើន​អានាបា  ឬ​ អានាប្រាណ ។ ខ្មែរ​ប្រើ​ពាក្យ​នេះ​ជា​ឈ្មោះ​វិធី​ស្មិងស្មាធិ៍​មួយ​យ៉ាង (ខាង​ផ្លូវ​ឆ្វេង​ក្រៅ​ពី​បែប​កម្មដ្ឋាន) ប្រើ​វិធី​ភាវនា​រាប់​ខ្យល់​ដង្ហើម​ដែរ : ចេះ​អានាប្រាណ, បែក​អានាប្រាណ​ទៅ​ជា​ខូច​ស្មារតី ។ (ច្រើន​មាន​តែ​ពី​ក្នុង​បុរាណ​សម័យ) ។
    - អានាបាណស្សតិ ឬ - អានាបាណស្សតិ​កម្មដ្ឋាន (--ប៉ាណ័ស-សៈ--) កម្មដ្ឋាន​មាន​វិធី​តាំង​ស្មារតី​រាប់​ខ្យល់​ដង្ហើម​ចេញ​ចូល​ជា​អារម្មណ៍ (ហៅ​កាត់​ខ្លី​ត្រឹម​តែ អានាបា ក៏​បាន​ដែរ : រៀន​អានាបា) ។
  7. អានាប្រាណ [--ន៉ាប្រាណ]
    មើល​ក្នុង​ពាក្យ អានាបាណ ។
  8. អានាហ​រោគ ( ន.នាមសព្ទ ) [--ន៉ាហៈរោក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អានាហ “ដំណើរ​ទល់​ឧច្ចារៈ​ឬ​បស្សាវៈ” + រោគ “ជំងឺ”) រោគ​ទល់ គឺ​ជំងឺ​ទល់​ឧច្ចារៈ​ឬ​បស្សាវៈ, ជំងឺ​ទល់​ខ្យល់, ជំងឺ​ទល់​ពោះ​ច្រអរ : ថ្នាំ​កែ​អានាហ​រោគ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អានាហ​រោគ​មាន​ម្តង​ៗ ពុំ​គួរ​ផ្សូរផ្សង​ត្រូវ​រក​ថ្នាំ មន្ទីរ​ព្យាបាល​មាន​ប្រចាំ ប្រយ័ត្ន​កុំ​ប្រើ​ថ្នាំ​ព្រៃផ្សៃ ។
  9. អានិសង្ស ( ន.នាមសព្ទ ) [--សង់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អានិសំស; អានិឝំស) ផល​នៃ​កុសល, ផល​បុណ្យ; គុណ​ប្រយោជន៍​ឬ​សេចក្ដី​សុខ-ចម្រើន ដែល​បាន​អំពី​ការ​ប្រព្រឹត្ត​ល្អ : អានិសង្ស​ទាន, អានិសង្ស​សីល, អានិសង្ស​នៃ​សុចរិត ។
    - មនុស្ស​មាន​អានិសង្ស មនុស្ស​មាន​កុសល ។
  10. អានិសន្ទានុភាព ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    (អានិសន្ទ + អានុភាវ) អានុភាព​នៃ​អានិសង្ស ដែល​បង្ហូរ​ផល​មក​ឲ្យ, ដែល​ផ្តល់​ផល​ឲ្យ​ឬ​ដែល​ចេញ​មុខ​ឲ្យ​ផល : ដោយ​អានិសន្ទានុភាព​នៃ​កុសល​នេះ សូម​ឲ្យ​បុព្វ​បុរស​ទាំងឡាយ​របស់​យើង​បាន​សេចក្ដី​សុខ-ចម្រើន​ជា​ភិយ្យោភាព !

1   2   Next >>

Headley's Khmer-English Dictionary
  1. អាន ( v ) [ʔaan]   - detail »
    to read (aloud), pronounce
  2. អាន ( v ) [ʔaan]   - detail »
    to sharpen / whet (swords or spears)
  3. អាន ( n ) [ʔaan]   - detail »
    saddle for horses
  4. អានន្ទ ( n ) [ʔaanʊənteaʔ, ʔaananteaʔ]   - detail »
    happiness, joy, satisfaction, merriment, gaiety, rejoicing, gladness
  5. អានន្ទ ( n ) [ʔaanʊənteaʔ, ʔaananteaʔ]   - detail »
    Ananda (first cousin and one of the main disciples of the Gautama Buddha)
  6. អានាធិបតេយ្យ ( n ) [ʔaanaatʰiʔpattey]   - detail »
    anarchy
  7. អានាបា   - detail »
    See: អានាបាណ
  8. អានាបាណ ( n ) [ʔaanaabaan]   - detail »
    breathing, respiration, inhaled and exhaled breath; specif. a method of meditation by concentrating on the breathing
  9. អានាប្រាណ   - detail »
    See: អានាបាណ
  10. អានាហរោគ ( n ) [ʔaanaahaʔrouk]   - detail »
    constipation; stomach-ache

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar