Khmer Dictionary: ខ
Chuon Nath's Khmer-Khmer Dictionary
-
ខ្ញើច
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
ខ្ជើច : ដំណើរខ្ញើចៗ ; ដើរខ្ញើចៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ្ជើច ផង) ។
-
ខ្ញៀវ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យដើរ, ពាក្យបណ្ដើរឲ្យប្លែកឡើង : មាន់បណ្ដើរកូនខ្ញៀវ, មនុស្សដើរ ឬ អង្គុយខ្ញៀវ គឺឈូឆរច្រើនគ្នា ។
-
ខ្ញៀវខ្ញារ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ដែលទ្រហឹងអឺងកង ដោយសូរសម្រែកនៃសត្វបក្សី : សារិកាកែវស្រែកខ្ញៀវខ្ញារ ។
-
ខ្ញែក
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ សម្រាប់ធ្វើថ្នាំបញ្ចុះ ។
-
ខ្ញែកខ្ញក
( ឧ.ឧទានសព្ទ )
សូរឮដោយមាន់ច្រើន ស្រែកតិចៗ ខ្លាំងៗ តូចៗ ធំៗ : មាន់ស្រែកឮខ្ញែកខ្ញក ។
-
ខ្ញែតៗ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
ពាក្យសម្រាប់ចម្រើនពាក្យពោល, និយាយ, ស្ដីឲ្យប្លែកឡើង : និយាយខ្ញែតៗ គឺនិយាយចច្រែតខ្លាំងៗ ឥតក្រែង (សំដីស្រ្តី) ។
-
ខ្ញែម
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
រម្យទម, កន្ដឹម : អង្គុយបត់ជើងខ្ញែម គឺអង្គុយបត់ជើងសមរម្យស្រួលបួល ។ អំពីដំណើរ ឬ អាការដែលទំពាស៊ី : ទំពាខ្ញែមៗ ។
-
ខ្ញែរ
( ន.នាមសព្ទ )
ឈ្មោះវល្លិមួយប្រភេទ ផ្លែមានមមីសរមាស់ណាស់ : វល្លិខ្ញែរ, ខ្ញែររោល ។
- ដួងខ្ញែរ ដួងដែលកើតក្នុងវល្លិខ្ញែរ ។
-
ខ្ញែរ
( ន.នាមសព្ទ )
ឈ្មោះល្ហុងមួយប្រភេទ ធាងវែង ស្លឹកធំ ឆែកៗ មានប្រហោងក្នុងធាង ក្លិនក្រពុល ផ្លែចង្កោមៗ កួរផ្លែមួយៗ ទំហំប៉ុនផ្លែពុទ្រា ឬ ផ្លែកន្ទួត, មានរោមនៅសំបកដូចផ្លែសាវម៉ាវ, គ្រាប់ធ្វើជាប្រេង : ល្ហុងខ្ញែរ ។
-
ខ្ញោក
( គុ.គុនសព្ទ )
ដែលស្រួយក្រៃពេក; ស្រួយណាស់ : ស្រួយខ្ញោក ។
<< Prev 1 ... 15 16 17 18 19 20 Next >>