Khmer Dictionary: កថា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កថា
( ន.នាមសព្ទ )
[កៈ--]
ពាក្យ, សំដី, ពំនោល, ការសំដែង, រឿង ។
- កថាខណ្ឌ សង្កាត់, ផ្នែក, ប៉ែកនៃកថា ។
- កថាបទ បទ ឬ ចំណែកនៃកថា ។
- កថាបរិយោសាន ទីបំផុត ឬ ចុងចប់នៃកថា ។
- កថាមគ្គ ផ្លូវ គន្លងរបស់កថា ។
- កថាមុខ សេចក្ដីផ្ដើមរឿង, អារម្ភបទ ។
- កថាវត្ថុ រឿងនិទានដែលគួរនិយាយ គួរថ្លែង ។ ឈ្មោះគម្ពីរ អភិធម្មទី ៥ ក្នុងគម្គីរទាំង ៧ ។
- កថាវសាន (កថា+អវសាន) ទីបំផុត, ទីចប់កថា ។
- កថាសល្លាប (--ស័ល-ល៉ា-ប៉ៈ) ការនិយាយឆ្លើយឆ្លងគ្នាពីនេះខ្លះពីនោះខ្លះ, ការចរចា, ការសន្ទនា, ការសំណេះសំណាល ។
-
កាម
( ន.នាមសព្ទ )
សេចក្ដីប្រាថ្នា, ចំណង់; ទ្រព្យសម្បត្តិនិងកិលេសដែលសត្វតែងប្រាថ្នា ។ សព្ទនេះប្រើជាបទសមាសបានជាអនេក; បើរៀងពីខាងដើមសព្ទដទៃ អ. ថ.
- កាម៉ៈ ដូចជា កាមគុណ, កាមតណ្ហា ជាដើម ។
- កាមគុណ ដំណើរចំរើននៃសេចក្ដីប្រាថ្នានូវអារម្មណ៍ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
- កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដីពេញចិត្តក្នុងកាម ។
- កាមតណ្ហា ចំណង់ចំពោះកាម, សេចក្ដីប្រាថ្នាមិនចេះចប់ក្នុងកាម ។
- កាមទុក្ខ សេចក្ដីលំបាកក្នុងកាម, ទុក្ខដែលកើតឡីងព្រោះកាម ។
- កាមបង្កៈ (--ប៉័ង-កៈ) ភក់គឺកាម ឬកាមដូចជាភក់ ។
- កាមបរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដីក្ដៅក្រហាយ, រោលរាល, អន្ទះអន្ទែងព្រោះកាម ។
- កាមភព ភពគឺកាម ឬភពដែលប្រកបដោយកាមគុណទាំង ៥ , បានដល់ភព ១១ គឺទេវលោក ៦, មនុស្សលោក ១, អបាយភូមិ ៤ ។
- កាមភោគិសេយ្យា (--សៃ-យ៉ា) ដំណេករបស់បុគ្គលអ្នកបរិភោគកាម (អ្នកបរិភោគកាមច្រើនដេកផ្អៀងទៅខាងឆ្វេង) តាមអដ្ឋកថា សុត្តន្តបិដក ។ កាមភោគី អ្នកបរិភោគកាម ។ ឥត្ថី.
- កាមភោគិនី ។ កាមយោគ សេចក្ដីប្រកប ឬព្យាយាមក្នុងកាម ។
- កាមរាគ តម្រេកក្នុងកាម ។ កាមរាគានុស័យ កិលេសយ៉ាងល្អិត ដែលដិតត្រាំប្រចាំនៅក្នុងសន្ដាន គឺកាមរាគ ។ កាមរោគ រោគកើតឡើងព្រោះកាម ។
- កាមវិតក្ក (--វិ-តាក់-កៈ) សេចក្ដីត្រិះរិះក្នុងកាម ។ កាមវិយោគ ការព្រាត់ប្រាស់និរាសចាកកាម ។
- កាមសិនេហៈ ឬ កាមស្នេហា សេចក្ដីស្រឡាញ់ជក់ជាប់ស្អិតក្នុងកាម ។
- កាមសុខ សុខក្នុងកាម ឬសេចក្ដីសប្បាយដែលកើតឡើងអំពីកាម ។
- កាមសុខល្លិកានុយោគ ការប្រកបរឿយៗ ក្នុងកាមសុខ, ការប្រព្រឹត្តជាប់ចិត្តចំពោះកាមសុខ ។
- កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោសនៃកាម, ទោសដែលកើតអំពីកាម ។
- កាមារម្មណ៍ អារម្មណ៍គឺកាម ៦ យ៉ាង មានរូបារម្មណ៍ជាដើម ។
- កាមាវចរ ឈ្មោះឋានសួគ៌ ៦ ជាន់ ឬឈ្មោះចិត្តដែលត្រាច់ទៅក្នុងកាមភព ឬដែលចុះស៊ប់កាន់កាមភព ។
- កាមាសវៈ (--សៈ-វ៉ៈ) អាសវៈគឺកាម ។
- កាមុបាទាន (-ប៉ា-) សេចក្ដីប្រកាន់មាំក្នុងកាម ។
- កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នកឆ្កួតព្រោះកាម ឬដែលឆ្កួត, ដែលវក់ក្នុងកាម ។ កាមេសនា ការស្វែងរកកាម ។
- កាមោឃៈ (--ឃៈ) អន្លង់គឺកាម ឬ កាមដូចជាអន្លង់ ។ល។
-
ការន្ត
( ន.នាមសព្ទ )
ស្រៈជាទីបំផុតនៃអក្ខរៈ, សព្ទថា “កញ្ញា, កថា, គាថា, បញ្ញា, វាចា, សាលា” ជា អាការន្ត ឥត្ថីលិង្គ (តាមដំណើរភាសាបាលី) ។
-
តិរច្ឆានកថា
( ន.នាមសព្ទ )
[តិរ៉័ចឆាន៉ៈកៈថា]
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស... : ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញតិ្តហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។
-
ធម្ម
( ន.នាមសព្ទ )
[ធ័ម-មៈ]
(ធម៌) ធម៌, សភាវៈទ្រទ្រង់សត្វលោក គឺ បុណ្យ, បាប, សុចរិត, ទុច្ចរិត; ហេតុ; សភាព; ធម្មតា; ប្រក្រតី; ធម្មជាត; ប្រាជ្ញាញាណ; គុណ; សេចក្ដីចម្រើន; អារម្មណ៍ខាងផ្លូវចិត្ត; ការរិះគិត; សង្ខារ; កិរិយាមារយាទ; បរិយត្តិ; ច្បាប់ ។ល។ ពាក្យនេះប្រើសម្រាប់រៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀតដូចជា ធម្មកថា (ធ័ម-មៈកៈ ថា) ន. (បា.) សម្ដីដែលជាធម៌; ការសំដែងធម៌ ។
- ធម្មកម្ម (ធ័ម មៈក័ម) ន. (បា.) អំពើ, កិច្ចការដែលប្រកបដោយធម៌, ដែលត្រូវតាមធម៌ ។ ព. ផ្ទ. អធម្មកម្ម ។
- ធម្មកាយ (ធ័ម-មៈ--) ន. (បា.; សំ. ធម៌កាយ) កាយមួយយ៉ាងក្នុងកាយទាំងបីរបស់ព្រះសព្វញ្ញុពុទ្ធគឺ រូបកាយ, នាមកាយ, ធម្មកាយ; ព្រះធម៌ដែលជាពុទ្ធភាសិតហៅថា ធម្មកាយ ព្រោះទុកដូចជា រូបកាយរបស់ព្រះអង្គ សូម្បីទ្រង់បរិព្វានទៅហើយ ក៏នៅមានព្រះធម៌នេះជាតំណាងព្រះអង្គ ។
- ធម្មការ (ធ័ម-មៈ--) ន. (បា. ធម្ម + ការ) ឈ្មោះក្រសួងរដ្ឋមន្ត្រីសម្រេចកិច្ចការខាងសាសនា : ក្រសួងធម្មការ ។
- ធម្មក្ខន្ធ (ធ័ម-ម័ក-ខ័ន) ន. (បា.; សំ. ធម៌ ស្កន្ធ) ពួកធម៌, កងធម៌; ចំនួនកងធម៌ជាពុទ្ធវចនៈក្នុងព្រះត្រៃបិដក ហៅថា ព្រះធម៌ ៨ ម៉ឺន ៤ ពាន់ធម្មក្ខន្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខន្ធ ផង) ។
- ធម្មគុណ (ធ័ម-មៈ-គុណ) ន. (បា.; សំ. ធម៌គុណ) គុណព្រះធម៌ គឺសភាវៈដែលស្រោចស្រង់ទ្រទ្រង់សត្វអ្នកប្រតិបត្តិតាមគន្លងធម៌ឲ្យបានសេចក្ដីសុខ ។
- ធម្មគោរព (ធ័ម-មៈ-គោរប់) ន. (សំ. ធម៌ + គៅរវ; បា. ធម្ម + គារវ) សេចក្ដីកោតក្រែងចំពោះធម៌ គឺសេចក្ដីប្រព្រឹត្តប្រតិបត្តិតាមគន្លងធម៌ ។ ឈ្មោះសាស្ត្រាប្រែរយមួយខ្សែ សម្រាប់សំដែងជាមុនបង្អស់ប្រាប់សេចក្ដីគោរពធម៌ ក្នុងឱកាសបុណ្យធំៗ តាមទម្លាប់ពុទ្ធសាសនិកជនក្នុងកម្ពុជរដ្ឋ : សាស្ត្រាព្រះធម្មគោរព ។
- ធម្មចក្ក (ធ័ម-មៈច័ក) ន. (បា.; សំ. ធម៌ចក្រ) ចក្រគឺធម៌ឬធម៌ដូចជាកង់ គឺធម៌ដែលព្រះសព្វញ្ញុពុទ្ធទ្រង់ត្រាស់សម្ដែងជាដំបូងបង្អស់ ក្នុងកាលព្រះអង្គបានត្រាស់ទើបបាន ៥៩ថ្ងៃ, ទ្រង់សំដែងអរិយសច្ច ៤ បង្វិលដំណើរសេចក្ដីដូចជាកង់រទេះ ។
- ធម្មចក្កប្បវត្តនសូត្រ (ធ័ម-មៈច័ក-ក័បប៉ៈវ៉័ត-តៈន៉ៈសូត) ន. (បា.--សុត្ត; សំ. ធម៌ចក្រប្រវត៌នសូត្រ) ឈ្មោះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងធម្មចក្ក ។
- ធម្មចក្ខុ (ធ័ម-មៈ-ច័កខុ) ន. (បា.; សំ. ធម៌ចក្សុស៑ ឬ--ចក្សុ) ភ្នែកគឺធម៌ ឬធម៌ទុកដូចជាភ្នែក, បានខាងឯអរិយមគ្គជាន់ក្រោមបីប្រភេទគឺ សោតាបត្តិមគ្គ, សកទាគាមិមគ្គ, អនាគាមិមគ្គ; តែច្រើនសំដៅចំពោះ សោតាបត្តិមគ្គ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មគ្គ និង អរិយមគ្គ ផង) ។
- ធម្មចេតិយ (ធ័ម-មៈចេតិយ៉ៈ ឬ--ចេដី) ន. (បា.; សំ. ធម៌ចៃត្យ) ចេតិយដែលបញ្ចុះព្រះធម៌ ។
- ធម្មមន្ទីរ, តួគម្ពីរ ឬទូដែលតម្កល់គម្ពីរ, ក្រាំង, សៀវភៅធម៌ជាពុទ្ធសាសនា, ជាសុភាសិតក៏ហៅថា ធម្មចេតិយ ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចេតិយ ផង) ។
- ធម្មជាត ឬ - ធម្មជាតិ (ធ័ម-មៈ-ជាត) ន. (បា.) ធម៌, សភាវៈ, សភាព ។
- ធម្មតា (ធ័ម-មៈ-ដា) ន. (បា.) ប្រក្រតី, អ្វីៗដែលតែងមានមក, ទំនៀម, ទម្លាប់ ។
- ធម្មទាន (ធ័ម-មៈ--) ន. (បា.) ការឲ្យធម៌ គឺការសម្ដែងធម៌, និយាយ, បង្រៀនធម៌; ការកសាងគម្ពីរដីកាធម៌វិន័យ : ធ្វើធម្មទាន, កសាងធម្មទាន; ធម្មទានមានផលច្រើនជាងទានទាំងពួង ព្រោះជាគ្រូប្រាប់ផ្លូវខុសត្រូវ ។
- ធម្មទូត (ធ័ម-មៈ--) ន. (បា.) ទូតរបស់ធម៌គឺអ្នកដែលគេបញ្ជូនទៅកាន់ទីផ្សេងៗ ដើម្បីឲ្យផ្សាយធម៌ ។
- ធម្មទេសនា (ធ័ម-មៈ-ទេសៈន៉ា ឬ--ទេស្នា) ន. (បា.) ការ, ដំណើរសំដែងធម៌ ។
- ធម្មធាតុ (ធ័ម-មៈ-ធាត) ន. (បា.) អ្នកមានធាតុជាធម៌ គឺព្រះពុទ្ធ; ធាតុគឺធម៌ ។
- ធម្មនិទ្ទេស (ធ័ម-មៈ-និត-ទេស) ន. (បា.) និទ្ទេសនៃធម៌, ការសម្ដែងញែកចែកនូវធម៌ ។
- ធម្មនិយម ឬ - ធម្មនិយាម (ធ័ម-មៈនិយំ ឬ--និយាម) ន. (បា.) សេចក្ដីកំណត់តាមធម្មតា ។
- ធម្មនីតិ (ធ័ម-មៈ--) ន. (បា.) ឈ្មោះគម្ពីរមួយដែលសម្ដែងអំពីបែបគតិលោក និងគតិធម៌ ។
- ធម្មនុញ្ញ ឬ - ធម្មនូញ្ញ (ធ័ម-មៈ-នុញ, ឬ--នូញ) ន. (បា.) ឈ្មោះច្បាប់មួយក្រម សម្ដែងពីរបៀបការក្នុងតុលាការ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រដ្ឋធម្មនុញ្ញ ផង) ។
- ធម្មន្តេវាសិក (ធ័ម-ម័ន-តេវាសិក) ន. (បា.) សិស្សព្រោះធម៌ គឺអ្នកសិក្សាធម៌អាថ៌អំពីសំណាក់គ្រូអាចារ្យណាមួយ ។
- ធម្មប្បដិបត្តិ (ធ័ម-ម័ប-ប៉ៈ-ដិ-ប៉័ត-តិ ឬ--ប៉ៈដិបាត់) ន. (បា.) ការប្រតិបត្តិធម៌, ការប្រព្រឹត្តតាមច្បាប់ : ព្រះពុទ្ធទ្រង់លើកយកធម្មប្បដិបត្តិមកជាគោលធំបំផុត ។
- ធម្មប្បដិរូប (ធ័ម-ម័ប-ប៉ៈ ដិ--) ន. (បា.) ការប្រៀបប្រដូចស្រដៀងនឹងធម៌, ធម៌ប្លម, ធម៌ក្លែងក្លាយ : សេចក្ដីត្រង់ឃ្លានេះ គឺជាធម្មប្បដិរូបទេ ។
- ធម្មប្បដិសម្ភិទា (ធ័ម-ម័ប-ប៉ៈដិសាំ-ភិទា) ន. (បា.) ការបែកប្រាជ្ញាយល់ធ្លុះធ្លាយក្នុងធម៌, ប្រាជ្ញាបែកភ្លឺស្វាងឥតទើសទាក់ក្នុងធម៌ ។
- ធម្មបថ (ធ័ម-មៈ-បត់) ន. (បា.) គន្លងធម៌, ផ្លូវធម៌ ។
- ធម្មបទ (ធ័ម-មៈ-បត់) ន. (បា.) ផ្លូវធម៌, លំអានធម៌ ។ ឈ្មោះគម្ពីរព្រះពុទ្ធសាសនាក្នុងសុត្តន្តបិដកខាងពួកខុទ្ទកនិកាយ ហៅថា ខុទ្ទកនិកាយ ធម្មបទ, ជាពុទ្ធភាសិតសុទ្ធតែជាគាថាទាំងអស់ ហៅថា ធម្មបទគាថា ឬ គាថាធម្មបទ ។
- ធម្មបទដ្ឋកថា (ធ័ម-មៈ-ប៉ៈទ័ត-ឋៈកៈថា) ន. (បា.) ឈ្មោះអដ្ឋកថា គឺគម្ពីរអធិប្បាយសេចក្ដីគាថាធម្មបទ, អដ្ឋកថានេះមានពីរភាគ, ភាគខាងដើមហៅថា ធម្មបទដ្ឋកថាបុព្វភាគ, ភាគខាងចុងហៅថា ធម្មបទដ្ឋកថាបច្ឆិមភាគ ។
- ធម្មបរិយាយ (ធ័ម-មៈ-ប៉ៈរ៉ិយ៉ាយ ឬ--បរ៉ិ--) ន. (បា.) បរិយាយនៃធម៌, សេចក្ដីអធិប្បាយវែកញែកនូវធម៌, ការពន្យល់សេចក្ដីតាមដំណើរធម៌ : ធម្មបរិយាយនេះមិនត្រូវតាមរបៀបទេ, ធម្មបរិយាយនោះពីរោះជ្រាលជ្រៅល្អណាស់ ។
- ធម្មបាមោជ្ជ (ធ័ម-មៈ-ប៉ាម៉ោច) ន. (បា. ធម្មប្បាមោជ្ជ; សំ. ធម៌ប្រមោទ ឬ ធម៌ប្រាមោទ្យ) សេចក្ដីរីករាយចំពោះធម៌ ។
- ធម្មបាល (ធ័ម-មៈ--) ន. (បា.) អ្នករក្សាធម៌ ។
- ធម្មបីតិ (ធ័ម-មៈ-ប៉ីតិ) ន. (បា. ធម្មប្បីតិ; សំ. ធម៌ប្រីតិ) ដំណើរក្រេបផឹករសធម៌; សេចក្ដីរីករាយចំពោះធម៌ : អ្នកមានធម្មបីតិក្នុងសន្តានរមែងសម្រេចឥរិយាបថទាំង ៤ ជាសុខ ។ ធម្មបូជា (ធ័ម-មៈ--) ន. (បា.) បូជាចំពោះធម៌, បូជាចំពោះអ្នកចេះធម៌ឬចំពោះអ្នកប្រព្រឹត្តធម៌ : វត្ថុនេះជាធម្មបូជារបស់ខ្ញុំ ។
- ធម្មមន្ទីរ (ធ័ម-មៈ-មន់ទី) ន. (បា. ធម្មមន្ទិរ) ផ្ទះ, កន្លែងតម្កល់ធម៌ គឺបណ្ណាល័យតម្កល់គម្ពីរផ្សេងៗ ។
- ធម្មមាមកៈ (ធ័ម-មៈ-មាមៈកៈ) ន. (បា. ធម្មមាមក) អ្នកដែលរាប់អានគោរពថាព្រះធម៌ជារបស់អាត្មាអញ គឺអ្នកដែលជឿធម៌ជាពុទ្ធសាសនាស៊ប់ចិត្ត ឥតមានងាកបែរ ។
- ធម្មមូល (ធ័ម-មៈ--) ន. (បា.) ឫសគល់នៃធម៌, ទីតាំងនៃធម៌ : សេចក្ដីដឹងគុណគោរពអ្នកមានគុណ ជាធម្មមូល ។
- ធម្មមោទនា (ធ័ម-មៈមោទៈនា) ន. (បា.) សេចក្ដីរីករាយចំពោះធម៌ ។
- ធម្មយុត្ត (ធ័ម-មៈ-យុត) ន. ឬ គុ. (បា.; សំ. ធម៌យុក្ត) អ្នកប្រកបដោយធម៌; ដែលប្រកបដោយធម៌ ។
- ធម្មយុត្តិកនិកាយ (ធ័ម-មៈ-យុត-តិកៈ) ន. (បា.) ឈ្មោះគណៈបព្វជិតក្នុងព្រះពុទ្ធសាសនាសម័យសព្វថ្ងៃនេះ ដែលជាគូគ្នានឹងមហានិកាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
- ធម្មរក្ខិត (ធ័ម-មៈ-រ័កខិត) ន. ឬ គុ. (បា.; សំ. ធម៌រក្សិត) អ្នករក្សាធម៌ ។ ពាក្យនេះច្រើនប្រើជាឈ្មោះភិក្ខុឬសាមណេរក្នុងព្រះពុទ្ធសាសនា ។ ចួនកាលប្រើជាសមណស័ក្តិទីរាជាគណៈក៏មាន ។
- ធម្មរក្ខិតា (ធ័ម-មៈរ័កខិតា) ន. (បា.) ស្រ្តីដែលជនអ្នកប្រព្រឹត្តធម៌ត្រូវគ្នា គ្រប់គ្រងរក្សាជាធំត្រួតត្រាលើ : ស្ត្រីធម្មរក្ខិតា ។
- ធម្មរក្សា (ធ័ម-មៈ-រ័កសា) ន. (បា. ធម៌ + រក្ស) ការរក្សាធម៌ ។ ពាក្យនេះសព្វថ្ងៃ ខ្មែរយើងប្រើជាងារមន្ត្រីក្នុងក្រុមសង្ឃការី : ព្រះធម្មរក្សា ។
- ធម្មរតនៈ ឬ - ធម្មរ័តន៍ (ធ័ម-មៈ-រៈតៈន៉ៈ ឬ--រ័ត) ន. (បា. ធម្មរតន, សំ. ធម៌រត្ន) កែវគឺព្រះធម៌ ឬព្រះធម៌ដែលទុកជាកែវដ៏វិសេស ។
- ធម៌រត្ន ឬ - ធម៌រ័ត្ន (ធ័ររ័ត) ន. (ដូចគ្នានឹង ធម្មរតនៈ ឬ ធម្មរ័តន៍) ។
- ធម្មរា
- ជ (ធ័ម-មៈ-រាច) ន. (បា.) លោកដែលជាស្ដេចព្រោះត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះសម្ពុទ្ធជាធម្មរាជ ។ ធម្មលាភ (ធ័ម-មៈ-លាប) ន. (បា. ធម្ម + លាភ) លាភដែលកើតដោយធម៌, ការបានអ្វីៗ ដោយនូវធម៌ : ទ្រព្យនេះជាធម្មលាភរបស់ខ្ញុំ ។
- ធម្មលិខិត (ធ័ម-មៈ--) ន. (បា. ធម្ម + លិខិត) អ្នកសរសេរ, កត់ត្រា, ចម្លងធម៌ ។ ពាក្យនេះខ្មែរយើងប្រើជាសមណស័ក្តិខាងបព្វជិតទីរាជាគណៈជាន់ខ្ពស់ : ព្រះធម្មលិខិត; ចួនកាលព្រះករុណាជាម្ចាស់ជីវិតទ្រង់ប្រោសព្រះរាជទានតាំងដល់ទីសម្ដេចក៏មាន : សម្ដេចព្រះធម្មលិខិត ។
- ធម្មវិធី (ធ័ម-មៈ--) ន. (បា.) បែបផែននៃធម៌, វិធីប្រតិបត្តិធម៌ ។
- ធម្មសង្គាយនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសង្គីតិ) ។
- ធម្មសង្គាហកត្ថេរ (ធ័ម-មៈ-សង់គាហៈក័ត-ថេរ៉ៈ ឬ-ថែ) ន. (បា.) ពួកព្រះថេរៈអ្នកសង្គាយនាធម៌ គឺពួកព្រះថេរានុត្ថេរៈ ដែលប្រជុំគ្នាផ្ទៀងព្រះត្រៃបិដក ដូចកាលប្រជុំធ្វើបឋមសង្គាយនាជាដើម ។
- ធម្មសង្គីតិ (ធ័ម-មៈ-សង់គីតិ) ន. (បា.) ការប្រជុំផ្ទៀងធម៌គឺការផ្ទៀងផ្ទាត់រួបរួមធម្មវិន័យឲ្យមានរបៀបត្រឹមត្រូវតាមបែបដើម (ហៅថា ធម្មសង្គាយនា ក៏បាន) ។
- ធម្មសង្គីតិកាចារ្យ (ធ័ម-មៈ-សង់គីតិកាចា) ន. (បា. សំ.; បា. ធម្មសង្គីតិកាចរិយ) ពួកលោកអាចារ្យអ្នកផ្ទៀងផ្ទាត់រួបរួមធម៌ (ពាក្យនេះជាវេវចនៈនៃ ធម្មសង្គាហកត្ថេរ) ។
- ធម្មសភា (ធ័ម-មៈ-សៈភា) ន. (បា.; សំ. ធម៌សភា) សាលាសម្រាប់ប្រជុំប្រឹក្សាអំពីធម៌ ។ សាលាយុត្តិធម៌; សាលាជំនុំក្ដី ។
- ធម្មស្សវនកាល (ធ័ម-ម័ស-សៈវ៉ៈន៉ៈ--) ន. (បា.; សំ. ធម៌ស្រវណកាល) កាល, ពេលដែលសាធុជនគួរស្ដាប់ធម៌ (ថ្ងៃសីលឬក្រៅពីថ្ងៃសីលក៏ដោយ ដែលមានពេលឱកាសគួរសាធុជនស្ដាប់ធម៌ ហៅថា ធម្មស្សវនកាល) ។
- ធម្មសាកច្ឆា (ធ័ម-មៈ-សាក័ច-ឆា) ន. (បា.) ការសន្ទនាអំពីធម៌, ការប្រឹក្សា, សាកសួរអំពីធម៌ : ធ្វើធម្មសាកច្ឆា, ស្ដាប់ធម្មសាកច្ឆា ។
- ធម្មសាត្រ (ធ័ម-មៈ-សាត) ន. (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ធម្មសាស្ត្រ) ។
- ធម្មសាមី (ធ័ម-មៈ-សាម៉ី) ន. (បា. ធម្មស្សាមី; សំ. ធម៌ស្វាមិន៑) ម្ចាស់លើគេព្រោះបានត្រាស់ដឹងធម៌ (ព្រះសព្វញ្ញុពុទ្ធ) : ព្រះធម្មសាមី; ព្រះសម្មាសម្ពុទ្ធទ្រង់ជាធម្មសាមី ។
- ធម្មសារ (ធ័ម-មៈ--) ន. (បា.) ខ្លឹមធម៌, ធម៌មានខ្លឹម គឺធម៌ដែលនាំអ្នកប្រព្រឹត្តឲ្យរួចចាកទុក្ខ ។
- ធម្មសាលា (ធ័ម-មៈ-សាល៉ា) ន. (បា.; សំ. ធម៌សាលា) សាលាសម្រាប់សាធុជនប្រជុំស្ដាប់ធម៌, ប្រឹក្សាអំពីធម៌ : សាលាសម្រាប់ប្រជុំរៀនធម៌ (រោងរៀនធម៌) ។
- ធម្មសាសន៍ (ធ័ម-មៈ-សាស) ន. (បា.) ពាក្យប្រដៅប្រកបដោយធម៌, ពាក្យបណ្ដាំឬឱវាទដែលទាក់ទងដោយច្បាប់ ។
- ធម្មសាស្ត្រ (ធ័ម-មៈ-សាស) ន. (បា. សំ.; សំ. ធម្មសាស្ត្រ; បា. ធម្មសត្ថ) ឈ្មោះគម្ពីរសំដែងអំពីយុតិ្តធម៌ (ខាងតុលាការ) : ច្បាប់ធម្មសាស្ត្រ ។ ឈ្មោះក្រមច្បាប់យុត្តិធម៌ (ខាងតុលាការ) : ច្បាប់ធម្មសាស្ត្រ (ហៅក្លាយជា ធម្មសាត្រ ក៏មាន, គួរប្រើ ធម្មសាស្ត្រ ឬធម៌សាស្ត្រ វិញ ត្រឹមត្រង់តាមប្រភេទនៃពាក្យ) ។
- ធម្មសេនាបតី (ធ័ម-មៈ-សេន៉ាប៉ៈដី) ន. (បា. ធម្មសេនាបតិ) នាមវិសេសរបស់ព្រះសារីបុត្តត្ថេរជាអគ្គសាវ័ក (សាវ័កខាងស្ដាំ) នៃព្រះសក្យមុនីសម្ពុទ្ធ; មានន័យមួយផ្សេងថា ព្រះខីណាស្រពទាំងអស់ក៏សុទ្ធតែមាននាមវិសេសថា ធម្មសេនាបតី បានដែរ ព្រោះលោកច្បាំងឈ្នះសេនាគឺអកុសលធម៌ ដោយកម្លាំងរេហ៍ពលគឺកុសលធម៌ដូចៗគ្នាទាំងអស់; ប៉ុន្តែពាក្យនេះ ដែលប្រើប្រាកដ ចំពោះតែជានាមវិសេសរបស់ព្រះសារីបុត្តត្ថេរប៉ុណ្ណោះ : ព្រះសារីបុត្តជាធម្មសេនាបតី, ព្រះធម្មសេនាបតី ។
- ធម្មសំវេគ (ធ័ម មៈ-សង្វេក ឬ ធ័ម-មៈ-សង្វែក) ន. (បា.) សេចក្ដីសំវេគចំពោះធម៌មានទុក្ខំ អនិច្ចំ អនត្តា ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំវេគ ផង) ។
- ធម្មាចារ្យ (ធ័ម-មាចា) ន. (សំ. ធម៌ាចាយ៌; បា. ធម្មាចរិយ) អាចារ្យអ្នកបង្រៀនធម៌, គ្រូព្រះធម៌ : លោកជាធម្មាចារ្យរបស់ខ្ញុំ ។
- ធម្មាធិករណ៍ (ធ័ម-មា-ធិ-ក) ន. (បា. ធម្មាធិករណ; សំ. ធម៌ាធិករណ) អធិករណ៍អំពីធម៌; សាលាយុតិ្តធម៌, សាលាជំនុំក្ដី ។
- ធម្មាធិការ (ធ័ម-មា--) ន. (បា.; សំ ធម៌ាធិការ) ដូចគ្នានឹង ធម្មាធិករណ៍ ដែរ ។
- ធម្មាធិការនាយក (ធ័ម-មាធិការ៉ៈនាយក់) ន. (បា.; សំ. ធម៌ាធិ--) នាយក (អធិបតី ឬចាងហ្វាង) សាលាជំនុំក្ដី ។
- ធម្មាធិការី (ធ័ម-មាធិការ៉ី) ន. (បា.; សំ. ធម៌ាធិការិន៑) អ្នកពិភាក្សាក្ដី, អ្នកជំនុំក្ដី (ចៅក្រម) ។
- ធម្មាធិដ្ឋាន (--ធិតឋាន) ន. (បា.) ការផ្គងតាំងចិត្តចំពោះធម៌; ការលើកយកធម៌ឬយកច្បាប់មកជាទីតាំង, ពាក្យឬប្រយោគដែលនិយាយសំដៅចំពោះអំពើ ឬចំពោះធម៌ត្រង់ៗតែម្យ៉ាង មិនបាននិយាយដល់រូបបុគ្គលអ្នកធ្វើអ្នកប្រព្រឹត្ត ដូចជាប្រយោគថា : បាបរមែងឲ្យផលអាក្រក់, បុណ្យរមែងឲ្យផលល្អ យ៉ាងនេះជាដើម ហៅថាពាក្យជា ធម្មាធិដ្ឋាន ។ ព. ផ្ទ. បុគ្គលាធិដ្ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះផង) ។
- ធម្មាធិបតេយ្យ (ធ័ម-មាធិប៉ៈតៃ) ន. ឬ គុ. (បា.) អ្នកដែលមានធម៌ជាអធិបតី គឺអ្នកដែលធ្វើអ្វីៗ អាងដល់ធម៌ និងច្បាប់ជាធំ; ដំណើរដែលអាងដល់ធម៌និងច្បាប់ជាធំ ។
- ធម្មាធិប្បាយ (ធ័ម-មាធិប-បាយ) ន. (បា.) សេចក្ដីអធិប្បាយធម៌, ដំណើរពន្យល់ធម៌ ។
- ធម្មានុរូប គុ. (បា. ធម្ម + អនុរូប) ដែលសមគួរ, ដែលមានទំនងដ៏សមគួរតាមធម៌, ដែលស្របទៅតាមធម៌, ដែលសមរម្យត្រឹមត្រូវតាមច្បាប់ ។
- ធម្មារម្មណ៍ (--រ៉ម់) ន. (បា.) អារម្មណ៍របស់ចិត្ត; អារម្មណ៍គឺធម៌ ឬធម៌ជាអារម្មណ៍ ។ ក្នុងអភិធម្មត្ថសង្គហៈថា ធម៌ ៦ យ៉ាងគឺ បសាទរូប ១ សុខុមរូប ១ ចិត្ត ១ ចេតសិក ១ រូប ១ និព្វាន ១ ហៅថា ធម្មារម្មណ៍ ។
- ធម្មាសនៈ ឬ - ធម្មាសន៍ (ធ័មៈមាសៈន៉ៈ ឬធ័ម-មាស) ន. (បា. ធម្មាសន) អាសនៈសម្រាប់អង្គុយសំដែងធម៌ ឬសម្រាប់អង្គុយសូត្រធម៌, គ្រែសម្រាប់អង្គុយសម្ដែងធម៌ : អង្គុយលើធម្មាសនៈ; គ្រែធម្មាសន៍ ។
- ធម្មិក (ធ័ម-មិក) គុ. (បា.; សំ. ធរ្មិក) ដែលប្រកបដោយធម៌ : ព្រះបាទធម្មិក, មនុស្សធម្មិក, ទ្រព្យធម្មិក, ភោជនធម្មិក ។ល។
- ធម្មិករាជ (ធ័ម-មិកៈរាច) ន. (បា.; សំ. ធរ្មិករាជ) ស្ដេចប្រកបដោយធម៌, ស្ដេចទ្រង់ទសពិធធម៌ : ព្រះមហាក្សត្រអង្គនុះ ទ្រង់ជាធម្មិករាជ ។
- ធម្មុទ្ទេស (ធ័ម-មុត-ទេស) ន. (បា.) ការលើកយកចំនួនមាតិកាធម៌នីមួយៗមកសម្ដែងប្រាប់ឲ្យដឹងថា ប៉ុណ្ណេះប៉ុណ្ណោះ : ធម្មកថិកមុននឹងអធិប្បាយពន្យល់ធម៌ណាមួយ គប្បីសំដែងនូវធម្មុទ្ទេសសិន ។ មួយទៀតថា ការលើកយកធម៌៤យ៉ាង មកពិចារណា ឬយកមកសម្ដែងតាមការណ៍ពិត ហៅថា ធម្មុទ្ទេស, ធម៌ ៤ នោះគឺ ១-សត្វលោក សុទ្ធតែឥតទៀងទាត់ឋិតថេរចិរកាលទេ តែងតែលុះក្នុងអំណាចនៃជរា-ព្យាធិ-មរណៈ គេចមិនផុតឡើយ; ២-សត្វលោកឥតមានកន្លែងជ្រកពួនឲ្យរួចអំពីការភិតភ័យទេ; ៣-សត្វលោកឥតមានទ្រព្យសម្បត្តិក្រៅពីកុសលកម្មដែលខ្លួនបានកសាងសន្សំទេ រមែងតែលះសរពើទាំងអស់ ហើយចេញចាកលោកនេះទៅៗ; ៤-សត្វលោកជាទាសៈនៃតណ្ហា តែងតែមានការខ្វះកន្លះជានិច្ចមិនដែលពេញចំណង់ខ្លួនទេ ។ល។
-
គាថា
( ន.នាមសព្ទ )
មាស, ប្រាក់ជាដើម ដែលចារបញ្ចុះគាថាយ័ន្ត សម្រាប់ដាក់ខ្សែចង្កេះ, ខ្សែ-ក, ខ្សែដៃ, តាមទម្លាប់មនុស្សដែលធ្លាប់រាប់អាន; ពាក្យនេះ ច្រើនហៅក្លាយមកថា កថា ឬ កាថា (គួរប្រើ គាថាវិញ) ។
-
គាមកថា
( ន.នាមសព្ទ )
[គាមៈ-កៈ-ថា]
(គ្រាមកថា) ការនិយាយពីស្រុកទេសថាចម្រើន ឬវិនាស, ល្អ ឬអាក្រក់ជាដើម ។
-
គារវៈ
( ន.នាមសព្ទ )
[គារៈ វៈ]
(គារវ; គៅរវ) សេចក្ដីគោរព, កិរិយាលំអុតលំឱន, ឱនលំទោន; ដំណើរប្រតិបត្តិតាម ។ ពាក្យផ្ទុយ អគារវៈ ។
- គារវកថា (គារៈវៈ កៈថា) សំដីសំដែងនូវសេចក្ដីគោរព ។
- គារវតា (គារៈវៈតា) ភាពនៃការគោរព, សេចក្ដីគោរព ។
- គារវភក្កី (បា. គារវ + ភត្តិ; សំ. គៅរវ + ភក្ដិ) សេចក្ដីគោរព និងសេចក្ដីស្រឡាញ់; សេចក្ដីរាប់អានដោយគោរព ។ល។
-
និវេទនកថា
( ន.នាមសព្ទ )
[--ទៈនៈកៈ-- ]
ពាក្យជូនដំណឹង, ឲ្យដំណឹង, ប្រាប់ដំណឹងពីកិច្ចការឬពីស្ថានការណ៍ផ្សេងៗដែលគួរឲ្យដឹងឲ្យយល់ : និវេទនកថាក្នុងខាងដើមសៀវភៅ...។
-
និទានកថា
( ន.នាមសព្ទ )
[--នៈកៈថា]
(... ឬ--វចន) សម្ដីសម្ដែងរឿង, ពាក្យថ្លែងរឿង (ព. ទេ.) ។
Headley's Khmer-English Dictionary Full Text Search
-
កថា
( n )
[kaʔtʰaa]
- detail »
speech, address; dialogue; discourse; topic; story, saying
-
កថា
[kaʔtʰaa]
- detail »
-2
See:គាថា