Khmer Dictionary: ឆ្ងល់
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូវ
( និ.និបាតសព្ទ )
(ព.បុ.) ទេឬ ? ។ ពាក្យសម្រាប់និយាយដោយឆ្ងល់ : ហនូកូវ (ហៈ- -) ដូច្នោះទេឬ ? ។ ប្រើក្នុងសេចក្ដីផ្សេងខ្លះទៀតក៏មាន : នេះកូវ, នោះកូវ, អម្បាលនេះកូវ (ច្រើនប្រើតែក្នុងសាស្រ្តាទេសន៍ និងកាព្យបុរាណ) ។
-
ណ៎ះ !
( និ.និបាតសព្ទ )
ពាក្យនិបាត មានសំឡេងឡើងខ្ពស់ស្រួច ឬ ស្រទន់ សម្រាប់និយាយបញ្ជាក់សេចក្ដីឲ្យប្រាដក មានអាការហាក់ដូចជាឆ្ងល់ ឬសួរថែមថា “មិនមែនឬ ?, មិនមែនដូច្នោះឬ ?”; និយាយទៅរកបានចំពោះតែមនុស្សអ្នកតូចទាបជាង ឬដែលស្និទ្ធស្នាល, ដែលស្មើគ្នា : នែ, ទៅកុំខានណ៎ះ !; ប្រយ័ត្នណ៎ះ !; កុំភ្លេចណ៎ះ !; សុំឲ្យកូនម៉ែនាងបានជាសះស្បើយតាំងពីថ្ងៃនេះទៅណ៎ះនាងណា៎ ! ...។
-
ថី ?
( និ.និបាតសព្ទ )
ថ្វី?, អ្វី?, មានបើអ្វី?; ពាក្យសម្រាប់សួរគ្នាដោយសេចក្ដីឆ្ងល់, ទាំងចង់ដឹងហេតុ ដឹងដំណើរនោះឆាប់ភ្លាមៗផង; ប្រើបានតែអ្នកធំសួរទៅអ្នកតូច ឬអ្នកដែលស្និទ្ធស្នាល, ដែលមានសភាពស្មើគ្នា; អ្នកតូចសួរទៅអ្នកធំក៏បានខ្លះ ប៉ុន្តែត្រូវឲ្យមានពាក្យគោរពឱនលំទោនណាមួយដាក់ជាខាងដើមដូចយ៉ាងពាក្យ ទាន, ទានប្រោស ជាដើម : ទានថី ?, ទានប្រោសថី ?, ចុះវាថីបានជាយំ ? (ព. សា.) ។
-
និក្កង្ខា
( ន.នាមសព្ទ )
[និក-ក័ងខា ]
ការគ្មានសេចក្ដីសង្ស័យ, ការអស់សេចក្ដីងឿងឆ្ងល់ : និក្កង្ខារមែងមិនមាននៅក្នុងសន្ដានបុថុជ្ជន ។
-
យើ !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ ដោយក្រោធ, ដោយចំអកឲ្យ, ដោយផ្ទាន់, ដោយភ្ញាក់, តឹងចិត្ត, ឆ្ងល់ : យើ ! ដល់ម្ល៉ឹងម៉ឹងឬ ? យើ ! ល្អណាស់តើហ្ន៎ !; យើះ ! មិនសមបើដល់ម្ល៉ឹងសោះ !; លាន់មាត់ថា យើអើ !, យើអើហ្ន៎ ! ក៏មាន ។
-
ម៉េច
[ម៉ិច ]
ម្ដេច (ព. សា.) ។ បុច្ឆននិបាតសម្រាប់សួរគ្នាដោយឆ្ងល់, ដោយចង់ដឹង : ម៉េចកើតទេ ?, ម៉េចបានទេ ?, ម៉េចហ៏ ! ទៅឬទេ ?, ថាម៉េច ? (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ម្ដេច ផង) ។
-
យីអើ !
( ឧ.ឧទានសព្ទ )
សូរលាន់មាត់ដោយមានអស្ចារ្យប្លែកក្នុងចិត្ត, ដោយស្ងើច; ដោយឆ្ងល់ : យីអើ ! ចម្លែកណាស់ហ្ន៎ !; យីអើ ! មិនគួរបើដល់ម្ល៉ឹងសោះ !, យីអើហ្ន៎ ! ល្អណាស់តើ !
-
វិក្ខេប
( ន.នាមសព្ទ )
[វិក-ខេ-ប៉ៈ ឬ--ខែប]
(វិក្សេប) ការបោះ, ពួយ, គ្រវែង, បន្សាត់, បង្ហើរ; ការរំអុកឲ្យ; ការនាំឲ្យអំពល់, ឲ្យខ្វល់ចិត្ត; សេចក្ដីងឿងឆ្ងល់ ។
- វិក្ខេបចិត្ត (វិក-ខេ-ប៉ៈ ចិត) ចិត្តខ្វល់; ចិត្តរាយមាយ, រសេមរសាម ទៅតាមតែប្រទះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិក្ខិត្តចិត្ត>វិក្ខិត្តចិត្ត ផង) ។
-
សង្ស័យ
( ន.នាមសព្ទ )
[សង់សៃ]
(សំសយ; សំឝយ) សេចក្ដីឆ្ងល់, ដំណើរងឿងឆ្ងល់, ដំណើរមិនអស់មិនហើយក្នុងចិត្ត : មានសង្ស័យ, អស់សង្ស័យ ។ ខ្មែរប្រើជា កិ. ផងក៏បាន “ឆ្ងល់, ងឿងឆ្ងល់, មិនអស់មិនហើយក្នុងចិត្ត” : ខ្ញុំសង្ស័យណាស់; កុំសង្ស័យឡើយ ។
-
សំសយត្ថវាចក
( ន.នាមសព្ទ )
[ស័ង-សៈយុ័ត-ថៈវាចៈកៈ ឬ--ចក់]
(--វាចក) និបាតសព្ទប្រាប់សេចក្ដីសង្ស័យ, ប្រាប់សេចក្ដីឆ្ងល់ ឬ ?, ដែរឬ ?, អ្វី ?, ដែរឬអ្វី ?, ទេដឹង ?, ទេដឹងឬ ?,... ជាសំសយត្ថវាចក (ព. វ.) ហៅ សំសយត្ថនិបាត ក៏បាន ។
Headley's Khmer-English Dictionary Full Text Search
-
ឆ្ងល់
( v )
[cŋɑl]
- detail »
to wonder.
-
ឆ្ងល់
( adj )
[cŋɑl]
- detail »
to be surprised, astonished, amazed; to be dazed, confused; to (be in) doubt; to be hesitant