Khmer Dictionary: ត្រង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ត្រង
( ន.នាមសព្ទ )
ឈ្មោះសត្វមួយប្រភេទក្នុងពួកទន្សង, ត្រកួត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន. ផង) ។
-
កន្ត្រង
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ត្រងរបស់រាវ : កន្ត្រងប្រហុក, កន្ត្រងដូង ។ល។
-
ក្បុង
( ន.នាមសព្ទ )
កម្លោចផ្ទី, កម្លោចគជាដើម សម្រាប់យកទឹកប្រៃលាងរបស់ផ្សេងៗ ឬ ប្រមោកសូត្រ, កក់សក់ក៏បាន ។ ទឹកប្រៃដែលច្រោះត្រងយកពីក្បុងមកនោះហៅថា ទឹកក្បុង ។
-
ក្វាង
( ន.នាមសព្ទ )
បំពង់ ឬប្រដាប់សម្រាប់ត្រងទឹកទន្សែ មានទំហំមាត់ធំជាងបំពង់ទឹកត្នោត ។
-
តម្រង
( ន.នាមសព្ទ )
[តំ-រ៉ង]
ប្រដាប់សម្រាប់ត្រង : តម្រងទឹក, តម្រងប្រេង ។
-
ត្រចៀក
( ន.នាមសព្ទ )
អាយតនៈសម្រាប់ត្រងរងនូវសំឡេង : ឮសំឡេងដោយត្រចៀក ។ ប៉ែកអវយវៈនៃអ្វីផ្សេងៗមានសណ្ឋានស្រដៀងនឹងត្រចៀក ដែលសម្រាប់យួរ, សម្រាប់ទ្រទប់បិទបើកបាន : ត្រចៀកកញ្ឆេ, ត្រចៀកទ្វារ ។ល។
-
ត្រង
( ន.នាមសព្ទ )
ឈ្មោះសត្វមានរូបដូចបង្កួយតែធំជាងបង្កួយ; អ្នកស្រុកខ្លះហៅថា បង្កួយត្រង ។
-
ត្រង
( កិ.កិរិយាសព្ទ )
ច្រោះ, ទ្រ, រង ដោយតម្រង : ត្រងទឹក, ត្រងប្រេង, ត្រងទឹកត្នោត, ត្រងត្រីក្រឹម ។
- ត្រងត្រាប់ ត្រងយកតម្រាប់ គឺស្ដាប់បម្រុងនឹងប្រព្រឹត្តតាមឬស្ដាប់ហើយកាន់តាម ។
-
ទន្សែ
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត ។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឲ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ ជាចម្ពាមទប់កុំឲ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឲ្យណែន, ចង ៧ ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឲ្យល្មមតែគាបកើត ចងជាដុំតូចៗ ច្រើនដុំ ឥតកាត់ចោលទេ, លុះគម្រប់ ៧ ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល : ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឲ្យមានច្រើនឡើង ។
-
បង្កួយត្រង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រង ១ ន.) ។
Headley's Khmer-English Dictionary Full Text Search
-
ត្រង
( v )
[trɑɑŋ]
- detail »
to filter, screen, strain, purify, decant; to collect, catch liquid (in a container)
-
ត្រង
( n )
[trɑɑŋ]
- detail »
kind of lizard resembling a បង្កួយ but larger (sometimes called បង្កួយត្រង )