Khmer Dictionary: ត្រី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កង់
( ន.នាមសព្ទ )
ប្រដាប់រទេះមានវង់ព័ទ្ធជុំវិញចុងកាំ : កង់រទេះ ។ អ្វីៗដែលកាត់ជាកំណាត់ជាដុំខ្លីៗ : ត្រីមួយកង់ ។ ឈ្មោះនំមួយប្រភេទមានសណ្ឋានដូចកង់ : នំកង់ ។
-
កញ្ច្រែង
( ន.នាមសព្ទ )
ប្រដាប់ប្រើត្បាញនឹងបន្ទោះដូចល្អី, កញ្ជើ តែត្បាញរង្វើលៗ; កញ្ច្រែងរាងជ្រៅប្រហោងធំៗសំរាប់ដាក់ត្រី, ឯកញ្ច្រែងរាងរាក់ហើយប្រហោងតូចៗសម្រាប់រែងអង្ករ ។
-
កញ្ជនជៃ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ក្នុងពួកត្រីរ៉ស់ សម្បុរខ្មៅពព្រុស ក្បាលរាងស្រួច សាច់សក្បុស ។ ស្រុកខ្លះហៅ កន្ទន់ជៃ ។
-
កន្ត្រងប្រេង
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រូបដូចត្រីកញ្ចាញ់ច្រាស តែធំជាង ។
-
កន្ត្រប់
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ពួកត្រីក្រាញ់តែរូបកន្តុលស្ដើងបន្តិចហើយធំជាងត្រីក្រាញ់ ។
-
កន្សុំ
( ន.នាមសព្ទ )
សំណុំមែកឈើ ឬស្មៅជាដើម ដែលចងក្រសោបគ្នា សម្រាប់ដាក់យកត្រីតូចៗ ។
-
កាហាត
( ន.នាមសព្ទ )
ឈ្មោះត្រីរំអិលមួយប្រភេទ រូបធំ ។
-
កាហែ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ ចុងកន្ទុយក្រហម សណ្ឋានដូចគ្នានឹងត្រីផ្កាចារ តែធំជាង ។
-
កាហោ
( ន.នាមសព្ទ )
ឈ្មោះត្រីស្រកាមួយប្រភេទ រូបធំ ។
-
កូនលោក
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល, តែតូចជាង មានត្រីខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា
- គោលោក, ខ្លះទៀតហៅថា
- លាលោក ។
Headley's Khmer-English Dictionary Full Text Search
-
ត្រី
( n )
[trəy]
- detail »
fish
-
ត្រី
( num )
[trəy]
- detail »
three.
-
ត្រី
( adj )
[trəy]
- detail »
to be threefold, triple
-
ត្រី
( n )
[trəy]
- detail »
pawn (in chess)
-
ត្រី
( n )
[trəy]
- detail »
kind of vine (Ichnocarpus frutescens; used to make various kinds of fish traps)
Reference: វល្លិត្រី