Khmer Dictionary: ទក្សិណ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្បូង
( ន.នាមសព្ទ )
ក្បាល : ព្រះករុណាជាម្ចាស់ជីវិតលើត្បូង; ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំដោយត្បូង ។ ឈ្មោះទិសប្រទល់ចំគ្នានឹងទិសខាងជើង, ទិសទក្សិណ : ខាងត្បូង, ឯត្បូង (តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅទិសខាងនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល) ។ កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម, ជាដើម : អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង ។
- ត្បូងខ្នើយ ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ ។
- ត្បូងខ្មោច ក្បាច់កញ្ជើ, ល្អី ជាដើម ដែលគេត្បាញលើកជាគោមឲ្យអណ្ដែតខ្ពស់ឡើង ។
- ត្បូងចិញ្ចៀន ក្បាលចិញ្ចៀនដែលដាំកែវថ្ម ។
- ត្បូងដឹង ក្បាលដឹងជ្វា ។
- ក្រសួងត្បូងការ ក្រសួងជាត្បូងនៃការទាំងពួង (ព. បុ.) ។
-
ទក្ខិណទិស
( ន.នាមសព្ទ )
[ទ័កខិណៈទឹស ]
(ទក្ខិណទិសា) ទិសខាងស្ដាំដៃ គឺទិសខាងត្បូង (ទក្សិណ) ។
-
ទក្ខិណនិកាយ
( ន.នាមសព្ទ )
[ទ័កខិណៈ--]
(ទក្សិណ--) ពួកខាងត្បូង គឺពួកពុទ្ធសាសនិកជនប៉ែកខាងត្បូងមានអ្នកលង្កាទ្វីប, ភូមា, មន ជាដើម រៀងមកដល់កម្ពុជរដ្ឋយើងនេះ ដែលពួកឧត្តរនិកាយកំណត់ហៅ ដើម្បីឲ្យដាច់ពួកដោយឡែកពីគ្នា ក្នុងកាលដែលកើតអធិករណ៍ជាធំ តបន្ទាប់អំពី កាលនៃទុតិយសង្គាយនាមក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មហាយាន, ហីនយាន និង ឧត្តរនិកាយ ផង) ។
-
ទក្ខិណានុទិស
( ន.នាមសព្ទ )
[ទ័ក-ខិណានុ ទឹស]
អនុទិស ជាចន្លោះទិសទក្សិណនិងទិសបស្ចិម គឺទិសនិរតី
-
ទក្ខិណាព័ត៌
( ន.នាមសព្ទ )
[ទ័ក-ខិណា ព័រ]
(ក្ល.; ទក្សិណវត៌ ឬ ទក្សិណាវត៌; ទក្ខិណវដ្ដ ឬ ទក្ខិណាវដ្ដ) ដំណើរដែលដើរវិលជាទក្សិណ ក្នុងឱកាសនៃកិច្ចការណាមួយ មានការមង្គលជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទក្សិណ និង ប្រទក្សិណ ផង) ។
-
ទក្សិណ
( ន.នាមសព្ទ )
[ទ័កសិន]
ឈ្មោះទិសធំ១ជាគូប្រទល់ត្រង់គ្នានឹងទិសឧត្តរ : ទិសទក្សិណ (ទិសខាងត្បូង) ។
- ខាងស្ដាំ : ដើរទក្សិណ ឬ ដើរប្រទក្សិណ គឺដើរព័ទ្ធយកអ្វីៗឲ្យនៅខាងស្ដាំ ។
-
ទិស
( ន.នាមសព្ទ )
[ទឹស]
(ទិឝ; ទិសា) ភាគ, ចំណែកមុខក្រោយឆ្វេងស្ដាំព្រមទាំងជ្រុងជាចន្លោះទាំង ៤ និងខាងលើខាងក្រោម ឬត្រង់កណ្ដាល រួមជា ១០ គឺ បូព៌, អាគ្នេយ៍, ទក្សិណ, និរតី, បស្ចិម, ពាយ័ព្យ, ឧត្តរ, ឦសាន, ក្រោម, លើ ។
-
ទិសា
( ន.នាមសព្ទ )
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិស) ពាក្យសម្រាប់ប្រើក្នុងកាព្យ, ប្រើជាឯកវចនៈ ឬជាពហុវចនៈបានទាំង ២ យ៉ាង : ស្ដេចគង់នៅនាទក្សិណទិសា...; អស់ពួកទេព្ដានៅសព្វទិសាមូលមកចួបជុំ...។
-
ទិសានុទិស
( ន.នាមសព្ទ )
[--នុទឹស ]
(ទិសា “ទិសធំ” + អនុទិសា “ទិសតូច” > ទិសានុទិស) ទិសធំនិងទិសតូច : បូព៌, ទក្សិណ, បស្ចិម, ឧត្តរ បួននេះហៅថា ទិសធំ; អាគ្នេយ៍, និរតី, ពាយ័ណ្យ, ឦសាន បួន នេះហៅថា ទិសតូច ឬហៅ ទិសបន្ទាប់ ក៏បាន; ក្រោម, លើ ពីរនេះហៅថា ទិសកណ្ដាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិស ផង) ។
-
និរតី
( ន.នាមសព្ទ )
[និរៈដី ឬ ត. ទ. និដី ]
(ហរតិយ) ឈ្មោះអនុទិសមួយជាចន្លោះទិសទក្សិណនិងទិសបស្ចិម : ទិសនិរតី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទិស និង ទិសានុទិស ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ទក្ខិណ
- detail »
See:ទក្សិណ -
ទក្សិណ
( n )
[teaksən]
- detail »
the south; right hand direction
-
ទក្សិណ
( n )
[teaksən]
- detail »
official royal audience chamber in the ទេវាវិនិច្ឆ័យ