Khmer Dictionary: ទទឹង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ទង់
( ន.នាមសព្ទ )
ឈើខណ្ឌទទឹង តូច ឬ ធំ ខ្លី ឬ វែង តាមសមគួរដល់របស់ដែលត្រូវឲ្យមាន : ខ្ទង់ទូក, ខ្ទង់ចាប៉ី ជាដើម ។
-
ខាវ
( កិ.កិរិយាសព្ទ )
បើកក្ដោងបញ្ឆៀងខ្យល់ ឬ ទទឹងខ្យល់ : បើកក្ដោងខាវខ្យល់ ។
-
ខ្វាត់ខ្វែង
( គុ.គុនសព្ទ )
ដែលមានទទឹងបណ្ដោយបត់បែន, ពត់ពេន, ក្រវិចក្រវៀនច្រើនជាន់ ច្រើនអន្លើ : ផ្លូវ, វាំង, ដំណាក់ខ្វាត់ខ្វែង ជាដើម ។
-
តម្អឹង
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រឹងត្អឹង, រឹងទទឹង, កៀចក្រាញ : មានសំបុត្រតឿនឲ្យមក ៣ ដងហើយ គាត់តម្អឹងមិនព្រមមក ... ។
-
តិរច្ឆាន
( ន.នាមសព្ទ )
[តិរ៉ាច់ឆាន ឬ ដិរ៉ាច់ឆាន ]
(តិរឝ្ចីន) សត្វដែលមានរាងកាយចម្រើនដោយទទឹង ទីទៃពីសត្វ ដែលមានរាងកាយចម្រើនដោយត្រង់ដោយបញ្ឈរ, បានខាងចំពួកសត្វនានាដែលកើតក្នុងមនុស្សលោក មានរាងកាយជាក់ស្ដែងទៅមកដោយទ្រេត, ដោយផ្ដេកដូចយ៉ាង គោ, ក្របី, ដំរី, សេះ ។ល។ ជាសត្វផ្សេងទីទៃពីមនុស្សដែលហៅដោយរួបរួមថា សត្វ ដែរ ព្រោះមានចិត្តជំពាក់ក្នុងអារម្មណ៍ផ្សេងៗ ប៉ុន្ដែមានរាងកាយទៅមកដោយត្រង់ដោយបញ្ឈរ ។
-
ខ្វែង
( ន.នាមសព្ទ )
ឈើដែលគងភ្ជាប់គ្នា មួយទទឹង មួយបណ្ដោយ : ឈើខ្វែងផ្ទះ ។
-
ខ្វែង
( កិ.កិរិយាសព្ទ )
គង, កាត់ទទឹងបណ្ដោយលើគ្នា : ខ្វែងជាជើងក្អែក, ខ្វែងជាក្រឡាចត្រង្គ ។ ផ្ទុយគ្នា, មិនស្របគ្នា : ខ្វែងយោបល់គ្នា ។
-
ខ្វែង
( ន.នាមសព្ទ )
បឹងតូច, អូរ, ឬ ខ្ពបដែលនៅទទឹងបឹងណាមួយទៀត ។
-
តិរច្ឆានកថា
( ន.នាមសព្ទ )
[តិរ៉័ចឆាន៉ៈកៈថា]
សម្ដីទទឹងផ្លូវធម៌របស់សប្បុរស... : ក្នុងវិន័យខាងព្រះពុទ្ធសាសនា មានពុទ្ធប្បញ្ញតិ្តហាមពួកបព្វជិតមិនឲ្យពោលតិរច្ឆានកថា ។
-
ថែវ
( ន.នាមសព្ទ )
រោងជួរមានសណ្ឋានវែង, បរិវេណ ។
- កុដិថែវ កុដិវែងមានល្វែងច្រើន បាំងជញ្ជាំងខណ្ឌដោយសង្កាត់ៗ មានទ្វារខាងទទឹង ។
Headley's Khmer-English Dictionary Full Text Search
-
ទទឹង
( n )
[tɔtɨŋ]
- detail »
width, breadth
Eg. មានទទឹងប៉ុន្មាន? : How wide (is it)? -
ទទឹង
( v )
[tɔtɨŋ]
- detail »
to fall / lie across; to block (the way); to oppose, refuse to go along with.
-
ទទឹង
( adj )
[tɔtɨŋ]
- detail »
to be perpendicular / at right angles (to); to be / go against, be opposed to.
-
ទទឹង
( adv )
[tɔtɨŋ]
- detail »
in a thwarting / opposing manner