Khmer Dictionary: បក្ខ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន
( ន.នាមសព្ទ )
បក្ខពួក, បន, គ្នា : គូកន, កនយើង, កនគេ ។
-
គណបក្ខ
( ន.នាមសព្ទ )
[--ប៉ាក់ ]
ពួក, ក្រុម, បន, ។ ពាក្យ “គណ” និង “បក្ខ” ទាំងពីរនេះមានន័យស្រដៀងគ្នាទេ, តែប្រើភ្ជាប់គ្នាដូច្នេះ គឺគ្រាន់តែបន្តពាក្យឲ្យបានវែងបន្ដិច ដើម្បីងាយស្រួលក្នុងការអានប៉ុណ្ណោះ ។
-
បក្ខ
( ន.នាមសព្ទ )
[ប៉័ក ដូចគ្នាទាំងពីរ ]
(ចំណែក, ប៉ែក; ចំណែកខែ (កន្លះខែ); ចំអេងស្លាប; ពួក ។ល។ ច្រើននិយាយថា បក្ខពួក ឬ ពួកបក្ខ ឬថា ស្ម័គ្របក្ខពួក។ គណៈបក្ខ ឬ គណៈបក្ស (គណៈ “ពួក, គ្នា, គ្នីគ្នា” + បក្ខ ឬ បក្ស “ប៉ែក, ប៉ែកខាង”) ជាពាក្យផ្សំដោយសន្មតិប្រើ, មានអត្ថន័យថា ពួកមានគ្នាច្រើន ឬថា ពួកទីទៃពីគ្នា; ប្រើជា គណព័គ្គ ក៏បាន (មកពី គណៈ និង វគ្គ, វ > ព) ។
-
បក្ខគណនា
( ន.នាមសព្ទ )
[ប៉័ក-ខៈគៈ ណៈនា ]
ការរាប់បក្ខ គឺរាប់ឲ្យដឹងចំណែកថ្ងៃខែខ្នើតរនោច (តាមដំណើរព្រះចន្ទ្រ ឬតាមដំណើរព្រះអាទិត្យ) ។
-
បក្ខព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-ព័ន ]
ការចងបាច់គ្នាជាពួកជាក្រុមបក្ខពួក ។ សព្វថ្ងៃពាក្យនេះប្រើសំដៅយកអ្នកដែលមានចិត្តស្ម័គ្រ ឬមានសេចក្ដីស្រឡាញ់ដោយស្មោះត្រង់ចំពោះមនុស្សឬចំពោះកិច្ចការណាមួយ : បក្ខព័ន្ធនៃសាធារណរដ្ឋ, បក្សព័ន្ធខាងសង្រ្គាម, បក្សព័ន្ធខាងសន្តិភាព ។ (បារ. Partisan) ។
-
បក្ខសម្ព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-សំ-ព័ន ]
ការចងបាច់គ្នាជាពួកជាក្រុម ដើម្បីពង្រឹងកម្លាំងឲ្យបានរឹងប៉ឹងមុតមាំ; ពួកមនុស្សឬប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជាពួកដើម្បីប្រឆាំងទប់ទល់នឹងខ្មាំងសត្រូវ : ប្រទេសនេះមានបក្ខសម្ព័ន្ធដ៏រឹងប៉ឹងណាស់ សត្រូវមិនអាចនឹងចូលលុកលុយជិះជាន់បានតាមអំពើចិត្តទេ ។ (បារ. Clanligue) ។
-
បក្ស
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បក្ខ) ។
-
បដិបក្ខ
( ន.នាមសព្ទ )
[ប៉ៈដិប៉័ក]
បក្ខប្រឆាំង, ពួកជំទាស់; សត្រូវ, ខ្មាំង : មនុស្សជាបដិបក្ខ, កុំឲ្យមានបដិបក្ខនឹងគ្នា ។
-
ប្រតិក្រិយា
( ន.នាមសព្ទ )
(បដិកិរិយា, បតិកិរិយា) ដូច ប្រតិកម្ម ដែរ, ប៉ុន្តែពាក្យនេះ សព្វថ្ងៃប្រើសំដៅយកជនដែលកាន់ជើងជួយជ្រោមជ្រែង ដល់ប្រតិកម្មនយោបាយ ឬដល់បក្ខពួកដែលប្រឆាំងចំពោះសេចក្ដីចម្រើន ឬក៏ចំពោះគោលបំណងរបស់ខ្លួន : ចាំស្ដាប់មើលជើងការនយោបាយពួកប្រតិក្រិយាសព្វថ្ងៃ តើវានឹងទៅជាយ៉ាងណា ? (បារ. Réactionnaire) ។ ប្រើជា ប្រតិកិរិយា សំ. និង បា. ក៏បាន ជា បដិកិរិយា បា. ក៏បាន ។
-
ប្រលូក
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[--ល៉ូក ]
លូកប្រវាយប្រតប់គ្នាច្របូកច្របល់; ដែលលូកដៃរាវច្របូកច្របល់គ្នា (ច្រើនសរសេរ ប្រឡូក ជាង) ។
- ប្រឡូកប៉ូកប៉ាក់ លូកបូកឡូកគ្នា, ច្របូកច្របល់គ្នាមិនដឹងណាជាណា (ប្រហែលជាក្លាយមកអំពី ប្រឡូកពួកបក្ខ ទេដឹង ?) ។
- ប្រឡូកប្រឡាក់ ប្រឡាក់សៅហ្មងជាមួយ គឺល្អលាយអាក្រក់, ខុសលាយនឹងត្រូវ, ជាលាយនឹងខូច, បណ្ឌិតលាយច្រឡំជាមួយនឹងពាលជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
បក្ខ
( n )
[pak, pakkʰaʔ]
- detail »
party, group; pact
-
បក្ខ
( n )
[pak, pakkʰaʔ]
- detail »
part, side; wing
-
បក្ខ
( n )
[pak, pakkʰaʔ]
- detail »
fortnight, half a month, 15 day period