Khmer Dictionary: ប្ដី
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្នប់
( ន.នាមសព្ទ )
អ្វីៗ នៅក្នុងកប់នៅឡើយ : ខ្មោចក្នុងខ្នប់, ព្រហក់មួយខ្នប់ ។ ច្បាប់បុរាណថា បើស្រីណាយកប្ដីទៀត មិនទាន់បានរំលាយរូបប្ដីមុន នោះខុសនឹងច្បាប់សង្ឃការី ត្រង់មាត្រាហៅថា កន្លងខ្នប់ ត្រូវពិន័យលក់ ។
-
កន្លងខ្នប់
( ន.នាមសព្ទ )
ទោសកំហុស សម្រាប់តុលាការធ្វើទណ្ឌកម្មពិន័យបុរសស្ត្រី ដែលប្រពន្ធ ឬ ប្ដីស្លាប់ចោលទៅហើយ បើពុំទាន់បានលើកខ្មោចស្រោចឆ្អឹង គឺពុំទាន់បានរំលាយសពខ្មោចប្រពន្ធ ឬ ប្ដីនោះនៅឡើយទេ ហើយបុរសពោះម៉ាយ ឬ ស្ត្រីមេម៉ាយនោះ មានប្រពន្ធ ឬ មានប្តីថ្មីទៀត, យ៉ាងនេះច្បាប់បញ្ញត្តិឲ្យអាជ្ញាពិន័យបុរស ឬ ស្ត្រីនោះជាប្រាក់ ៨ ដេញ គឺ ១២ រៀល, ទោសកំហុសនោះ ហៅថា ទោសកន្លងខ្នប់ (ប្រើតែក្នុងសម័យពីដើម) ។
-
កំផិត
( គុ.គុនសព្ទ )
ស្រីដែលប្រព្រឹត្តធ្វើនូវអំពើផិតប្ដី : ស្រីកំផិតប្ដី (ព. ទ្រ.) ។
-
ក្រមុំ
( ន.នាមសព្ទ )
[-ម៉ុម ]
ស្រីមានអាយុ ១៥ ឬ ១៦ ឆ្នាំគ្រប់ការ កំណត់ឲ្យមានប្ដីបាន; បើវាត-សព្ទនេះឲ្យទូលាយទៅទៀត គឺស្រីណាមិនដែលមានប្ដី ទោះអាយុហួសពី ១៦ ឆ្នាំទៅ ទល់នឹង ៥០ ឆ្នាំ ក្ដី គេហៅថា “
- ចាស់ក្រមុំ”, ជួនកាលយកពាក្យសៀមមកហៅថា “
- សាវកែ” វិញ, ប្រែថា “ក្រមុំចាស់” (មើលពាក្យ សាវកែ ទៀតផង) ។
-
ក្រាន
( ន.នាមសព្ទ )
គ្រួ, គឺមនុស្សមួយបនដែលជុំគ្នា មានលំនៅផ្ទះជាមួយគ្នា មានប្ដីប្រពន្ធ, អាពុកម្ដាយ, កូននិងបងប្អូនបង្កើតរួមចង្ក្រានជាមួយគ្នា : មនុស្សមួយក្រាន ។
-
ដោច
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យដាច់ : ដាច់ដោច គឺដាច់ជាចម្រៀក ឬជាកំណាត់តូចធំ ។ ដាច់ដោចគ្នា ឬដាច់ដោចប្ដីប្រពន្ធ គឺលែងលះប្ដីប្រពន្ធដាច់ស្រឡះ ។
-
ទន្សា
( ន.នាមសព្ទ )
ដែកមូលឬបួនជ្រុងស្រួចខាងចុង ភ្ជាប់ពីគល់សស្ត្រាមានកាំបិត, ផ្គាក់ជាដើម ជាពន្លួញសម្រាប់ស៊កបញ្ចូលភ្ជ័រភ្ជាប់ក្នុងដងដោយមានមៀនស្រោបពីខាងងក្រៅឬឥតមៀនក៏បាន : ទន្សាកាំបិត, កាន់សំពងខ្លាំងពេក ទាល់តែបាក់ទន្សាអស់ ។ ព. ទ. បុ. មេខាតលក្ខណ៍ ត្រូងនឹងអាបាក់ទន្សា រកស៊ីប្រវេប្រវា លិចកញ្ជង់ លង់កញ្ជើ (និយាយពីប្រពន្ធនិងប្ដីអភ័ព្វ) ។
-
ទីទៃ
( គុ.គុនសព្ទ, សព្វ.សព្វនាម )
ដទៃ; ផ្សេង, ដោយខ្លួន : ផ្ទះទីទៃ, ភូមិទីទៃ, មុខរបរទទៃពីគ្នា ។ ម្ដាយទីទៃ ឬ ឪពុកទីទៃ បងប្អូនបង្កើត ដែលមានឪពុកជាមួយ ម្ដាយផ្សេងគ្នា ឬដែលមានម្ដាយជាមួយ ឪពុកផ្សេងគ្នា, ដោយបរិយាយថា ឥតពីម្ដាយទៅឪពុកមានប្រពន្ធទៀត ក៏មានកូន, ឬម្ដាយនៅ ប៉ុន្តែឪពុកមានប្រពន្ធផ្សេងទៀត ក៏មានកូន, កូនទាំងនោះហៅថា បងប្អូនម្ដាយទីទៃ; បើឪពុកលះលែងម្ដាយ ឬឪពុកស្លាប់ទៅម្ដាយមានប្ដីទៀតហើយមានកូន, កូនមុននិងកូនក្រោយហៅថា បងប្អូនឪពុកទីទៃ ។ ព. ទ. បុ. ថា នៅផ្ទះម្ដាយទីទៃ ទៅព្រៃម្ដាយជាមួយ មានអត្ថន័យថា កាលបើមានដំណើរទៅកាន់ទីណាមួយជាមួយគ្នា, ត្រូវសង្គ្រោះគ្នាដូចបងប្អូនបង្កើត ។
-
ធនិត
( ន.នាមសព្ទ )
[ធៈ--]
ឈ្មោះព្យញ្ជនៈ ១០ តួក្នុងវគ្គ ទាំង ៥ គឺ ខ ឃ, ឆ ឈ, ឋ ឍ, ថ ធ, ផ ភ ជាអក្សរមានសំឡេងតឹង មានសូរអក្សរ ហ លាយចូលផង; សំឡេង សំ. បា. ជា ក្ហៈ, គ្ហៈ; ច្ហៈ, ជ្ហៈ; ដ្ហៈ (ឬ ត្ហ៎ៈ), ឌ្ហៈ; ត្ហៈ, ទ្ហៈ; ប្ហៈ; (ប៉្ហៈ), ព្ហៈ; ជាគូគ្នានឹងព្យញ្ជនៈជា សិថិល ១០ តួគឺ កៈ, គៈ; ចៈ, ជៈ; ដៈ (ឬ ត៎ៈ), ឌៈ; តៈ; ទៈ; បៈ (ប៉ៈ), ពៈ (គួរយល់ថា សិថិល “មានសំឡេងធូរ”, ធនិត “មានសំឡេងតឹង ព្រោះមានសំឡេង ហ ផ្សំជាមួយផង; ទោះបីភាសាខ្មែរយើងក៏ សិថិល និង ធនិត មានសំឡេងធូរតឹងផ្សេងពីគ្នាដែរ គួរតែស្ដីនិយាយកុំឲ្យច្រឡំគ្នា, ដូចព្យញ្ជនៈជា សិថិល ថា ក្នុង, ក្មេង, ម្ដាយ ក្មេក; គ្នា, គ្នេរគ្នាន់; ច្នេះ, ច្នៃ; ត្នោត, ត្មាត, ត្មោង; ប្ដី, ប្ដឹង ជាដើម កុំនិយាយជាសំឡេង ធនិត ថា ខ្នុង, ខ្មេង, ម្ដាយ ខ្មេក; ឃ្នា, ឃ្នេរឃ្នាន់; ឆ្នេះ, ឆ្នៃ; ថ្នោត, ថ្មាត, ថ្មោង; ផ្ដី, ផ្ដឹង ។ល។ ទើបច្បាស់តាមសំឡេងព្យញ្ជនៈរបស់ជាតិយើង ។
-
គេហ៍
( បុ. ស.បុរិសសព្ទនាម )
[គេ ]
(គេហ ន. “ផ្ទះ, អ្នកផ្ទះ”) ពាក្យសម្រាប់ប្ដីប្រពន្ធហៅគ្នាទៅវិញទៅមកដោយស្មោះស្មើ, ជាពាក្យរាបសារបស់ប្រជាជន, មានសេចក្ដីថា “អ្នកផ្ទះ” : គេហ៍អើយបាយឆ្អិនហើយឬនៅ ?
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!