Khmer Dictionary: ពាង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កញ្ឈូស
( កិ.កិរិយាសព្ទ )
គ្រលុកត្រីប្រហុកដោយថ្នមៗ ស្រាលៗ ដើម្បីឲ្យជ្រុះស្រកា គឺវេលាធ្វើប្រហុកនោះ ត្រីដែលតូចៗ យកស្រកាមិនកើត គេគ្រាន់តែកាត់ក្បាលត្រាំទឹកក្នុងពាង ឬ ក្នុងវត្ថុអ្វីដែលជ្រៅ ហើយគេយកឫស្សីទាំងមូលមួយកំណាត់ មកសាប់ចុងខាងម្ខាង ទើបគេគ្រលុកត្រីដែលត្រាំទឹកនោះទៅ លុះជ្រុះស្រកាអស់ហើយ គេស្រង់យកមកហាលថ្ងៃ : កញ្ឈូសត្រីប្រហុក ។
-
កំប៉ុក
( ន.នាមសព្ទ )
ដបតូចខ្លីធ្វើពីដី សាច់ដូចពាង ឬ ខួច : ស្រាមួយកំប៉ុក, ប្រេង ១ កំប៉ុក ។
-
ក្រឡ
( ន.នាមសព្ទ )
របស់សម្រាប់ប្រើប្រាស់ មានសណ្ឋានដូចពាង តែតូចជាង, ធ្វើដោយដីដូចគ្នា : អំបិល ១ ក្រឡ, ទឹកត្រី ១ ក្រឡ ។
-
ខាប់
( ន.នាមសព្ទ )
ឈ្មោះពាងមួយប្រភេទ មាត់និងបាតមានទំហំស្មើគ្នា មានគ្រប : ខាប់ដាក់ទឹក ។
-
គ្រប
( កិ.កិរិយាសព្ទ )
បិទខ្ទប់ពីលើ : គ្របឆ្នាំងឲ្យជិតទៅ, គ្របពាងឲ្យជិតទៅ ។
-
គ្រប
( ន.នាមសព្ទ )
ប្រដាប់សម្រាប់បិទខ្ទប់ពីលើ : គ្របពាង, គ្របចាន, គ្របបាទ (គួរហៅ គម្រប វិញ) ។
-
ប្រហុក
( ន.នាមសព្ទ )
ត្រីដែលទុកឲ្យហើមសាច់ ហើយបុកគ្រលុកលាយនឹងអំបិលឲ្យល្មមដល់ការ ហើយដាក់ផ្អាប់ក្នុងពាងទុកប្រកបការជាម្ហូបផ្សេងៗ ។
-
ប៉ូវ
( ន.នាមសព្ទ )
ថូធ្វើពីដី រាងទ្រពីងមាត់គ្រហួច សាច់ដូចពាង (ច្រើនប្រើតែក្នុងសម័យពីដើម) ។
-
ប្រួត
( ន.នាមសព្ទ )
ឈ្មោះភមរជាតិមួយប្រភេទរូបថ្លោសជាងមេឃ្មុំផ្លិត តូចជាងមេឃ្មុំធំ សម្បុរ-សបន្តិច ច្រើនកសំបុកជាផ្លិតស្រទាប់ៗ សម្បុរ-ស នៅអាស្រ័យក្នុងប្រហោងឬរូងឈើ, ពាង, ក្អមជាដើម មានទឹកផ្អែមឡមៗ ។
-
ផ្អក
( ន.នាមសព្ទ )
ត្រីឬសាច់ផ្សំនឹងគ្រឿងផ្សេងៗ ដាក់ញាត់ផ្អាប់ទុកក្នុងពាង, ក្រឡ, ឪទឹន ឲ្យឡើងបាយស្រាកើតជារសជូរសម្រាប់ចម្អិនប្រើជាម្ហូប : ផ្អកត្រីប្រៃ, ផ្អកកំពឹស, ផ្អកត្រីព្រួល ។
Headley's Khmer-English Dictionary Full Text Search
-
ពាង
( n )
[pieŋ]
- detail »
large earthenware storage jar (esp. for storing water)
-
ពាង
( n )
[pieŋ]
- detail »
kind of vulture
See:អុក