Khmer Dictionary: ភ្នំ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្សោមតាឱ
( ន.នាមសព្ទ )
ភ្នំយោងមួយប្រភេទ មានកំពូលជាកន្សោម សណ្ឋានប្រហែលនឹងសំបុកតាឱ ។
-
កែះ
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទព្រៃ រូបភាពស្រដៀងនឹងពពែ, រស់នៅតែក្នុងព្រៃភ្នំ, គេរាប់អានយកស្នែងមកដុះផឹកជាថ្នាំត្រជាក់ ។
-
កៃលាស
( ន.នាមសព្ទ )
[កៃល៉ាស ]
(កេលាស) ឈ្មោះភ្នំវិសេសមួយក្នុងពួកភ្នំហិមាល័យ (មាននិយាយក្នុងរឿងបុរាណ) ។
-
កំពូល
( ន.នាមសព្ទ )
ចុងបំផុតខាងលើ : កំពូលភ្នំ, កំពូលចេតិយ ។ កំពូលនគរ ឬកំពូលរាស្រ្ត គឺម្ចាស់ផែនដី ។ កំពូលស្រី គឺស្រីដែលឆ្នើមជាងគេ ។
-
ក្រចកអណ្ដើក
( ន.នាមសព្ទ )
ឈ្មោះចេកនួនមួយប្រភេទ ផ្លែតូចរៀវ សំបកក្រាស់ ពណ៌បៃតង : ចេកនួនក្រចកអណ្ដើក ។ ឈ្មោះឈើភ្នំមួយប្រភេទផ្លែល្អិតបរិភោគបាន : ដើមក្រចកអណ្ដើក ។ ឈ្មោះទំពាំងឫស្សីដែលទើបនឹងដុះលេច : ទំពាំងក្រចកអណ្ដើក ។
-
ក្រសាំងទំហំ
( ន.នាមសព្ទ )
ឈ្មោះដំណាំមួយប្រភេទ ពួកជីរ, ដើមតូចៗ ស្ទើរជាវល្លិ, ស្លឹកវែង, សណ្ឋានប្រហែលនឹងដើមកន្ទាំងហែ ។ ឈ្មោះឈើមួយប្រភេទទៀត មានក្លិនដូចគ្នា ច្រើនមានតែនៅទីភ្នំ ។
-
ខោស
( ន.នាមសព្ទ )
រុក្ខជាតិមួយប្រភេទ ច្រើនដុះនៅព្រៃភ្នំ ដើមធំខ្ពស់ ស្លឹកស្រដៀងនឹងស្លឹកស្វាយ តែស្ដើងជាង, សាច់ខាងក្នុងនៃផ្លែវា គេអាចយកមកបុកលម្អិតជាម្សៅចម្អិនធ្វើជាអាហារបាន ។
-
ខ្នង
( ន.នាមសព្ទ )
ចំណែករាងកាយមនុស្ស និងសត្វត្រង់ប៉ែកខាងក្រោយពីត្រឹមស្មាទាំងពីរចុះទៅដល់ចង្កេះ : ខ្នងមនុស្ស, ខ្នងសត្វ ។ ចំណែកខាងលើដែលកំពុង ឬ រាបរបស់អវយវៈ ឬវត្ថុនីមួយៗ ក៏ហៅខ្នងដែរ :
- ខ្នងដៃ, ខ្នងជើង, ខ្នងភ្នំ, ខ្នងឫស្សី, ខ្នងសំបុត្រ ជាដើម ។
-
ខ្ពង់ខ្ពស់
( គុ.គុនសព្ទ )
ខ្ពស់ដូចខ្នងភ្នំ, ថ្កើងថ្កាន, ប្រសើរ : ខ្ពង់ខ្ពស់ឧត្ដម ។
-
ខ្ពង់រាប
( ន.នាមសព្ទ )
ខ្នងភ្នំ ឬ ខ្នងទួល ដែលមានផ្ទៃដីរាបស្មើទូលាយវែងឆ្ងាយ ។
Headley's Khmer-English Dictionary Full Text Search
-
ភ្នំ
( n )
[pnum]
- detail »
mountain, hill