Khmer Dictionary: ម៉ែត្រ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កម្ពស់
( ន.នាមសព្ទ )
ភាពខ្ពស់, សណ្ឋានបញ្ឈរ, ជំហរ : ព្រះវិហារខ្លះមានកម្ពស់ ២០ ម៉ែត្រ ។
-
កំណាត់
( ន.នាមសព្ទ )
អ្វីៗ ដែលគេកាត់ ឬ ដាច់ដាច : កំណាត់ឈើ, ឫស្សី ១ កំណាត់ ។ កំណាត់សំពត់ សំពត់ចាស់ដាច់ដាចសម្រាប់ជូតអ្វីៗ ជាសំពត់ថយថោក ។ ឯសំពត់ថ្មីដែលគេកាត់ហើយ ហៅតាមខ្នាតនោះថា សំពត់ ១ អាវ, សំពត់ ១ ត្បូង ឬហៅថា សំពត់ ១ ម៉ែត្រ, សំពត់ប្រវែង ២ ម៉ែត្រ; បើសំពត់វែងហៅថា សំពត់មួយកី, មួយ
- ផាប់; ខ្មែរក្នុងសម័យបុរាណ ពុំដែលហៅសំពត់ថ្មីដែលគេកាត់ហើយនោះថា កំណាត់ ឡើយ, ហៅ កំណាត់ ចំពោះតែសំពត់ចាស់សម្រាប់ជូតអ្វីៗ ដែលប្រឡាក់, ដែលសៅហ្មងប៉ុណ្ណោះឯង ។
-
តាក
( ន.នាមសព្ទ )
ឆ្នៀងដែលតភ្ជាប់ពីផ្ទះសម្រាប់ដាក់អ្វីៗផ្សេងៗ : តតាកប្រមាណជាពីរម៉ែត្រទៀត ។
-
តឹក
( ន.នាមសព្ទ )
ប្រវែង ១០ សង់ទីម៉ែត្រ : ក្ដារប្រវែង ៤ ម៉ែត្រ ៣ តឹក ។
-
ថឿក
( ន.នាមសព្ទ )
ដំបងមាន ៤ ជ្រុង បន្ទោរធំជាងទោល ។ ពាក្យនេះខ្មែរយើងយកពាក្យយួនមកប្រើ; ថឿក យួនថា ឈើរង្វាស់, ម៉ែត្រ; តែខ្មែរយើងយកពាក្យនេះ មកឲ្យឈ្មោះដំបងមួយប្រភេទ ដែលមានរាងដូចជាឈើរង្វាស់យួននោះ ហៅថា ថឿក : វាយក្បាល ១ ថឿក ។
-
ទទឹង
( ន.នាមសព្ទ )
ប្រវែងខាងខ្លី, ខាងទំហំ : ផ្ទះនេះមានទទឹង ៨ ម៉ែត្រ បណ្ដោយ ១៦ ម៉ែត្រ ។ ព. ផ្ទ. បណ្ដោយ ។
-
ទួន
(ក្ល.) អ្នក ឬ លោក; ពាក្យនេះខ្មែរយើងតែងប្រើហៅក្លិង្គបុម្បៃដែលលក់សំពត់ ឬជនជាតិអារ៉ាប់ : សំពត់នេះទួនលក់មួយម៉ែត្រថ្លៃប៉ុន្មាន ? ទួនអាចលក់ជឿឲ្យខ្ញុំបានទេ ?
-
គីឡូម៉ែត្រ
( ន.នាមសព្ទ )
(Kilomètre) រង្វាស់ចម្ងាយមានប្រមាណមួយពាន់ម៉ែត្រ គឺប្រមាណប្រាំរយព្យាម ។
-
គឺ
( ន.នាមសព្ទ )
រង្វាស់សម្រាប់វាស់ឧស បណ្ដោយ ១៦ ម៉ែត្រ ទទឹង ១ ម៉ែត្រ កំពស់ ១ ម៉ែត្រ : ឧស ១ គឺ ។
-
គីឡូ
( ន.នាមសព្ទ )
(Kilo) បុព្វបទមានន័យថា មួយពាន់ (១.០០០) ។ បារាំងប្រើជា ន. ជាពាក្យបំប្រួញរបស់ពាក្យថា គីឡូក្រាម គឺបើគេនិយាយថា ១គីឡូ ឬ ២ គីឡូ បានន័យថា ទម្ងន់ ១ គីឡូក្រាម ឬ ២ គីឡូក្រាម ។ ចំណែកខ្មែរយើងប្រើពាក្យ គីឡូ នេះសំដៅយកទាំងទម្ងន់ទាំងចម្ងាយដូចជា អង្ករ១គីឡូ គឺអង្ករ ១ គីឡូក្រាម (១.០០០ ក្រាម); ផ្លូវមានចម្ងាយ ១ គីឡូ គឺផ្លូវមានចម្ងាយ ១ គីឡូម៉ែត្រ (១.០០០ ម៉ែត្រ) ។
Headley's Khmer-English Dictionary Full Text Search
-
ម៉ែត្រ
( n )
[maet]
- detail »
meter (unit of measurement) (may be abbreviated ម. )