Khmer Dictionary: វេរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូដកម្ម
( ន.នាមសព្ទ )
[កូ-ដៈ-កាំ ]
(កូដ “កោង” + កម្ម) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។
-
ទោសពៃរ៍
( ន.នាមសព្ទ )
[ទោស-ពៃ ]
(ទោស + វៃរ; ទោស + វេរ) ទោសនិងពៀរ, ទោសជាពៀរ : អ្នកចេះតែធ្វើការនុ៎ះទៅចុះ ទោសពៃរ៍អ្វីស្រេចលើខ្ញុំ; ខ្ញុំឥតប្រកាន់ទោសពៃរ៍អ្វីទេ ។
-
ថត
( កិ.កិរិយាសព្ទ )
(ទ្ចត អ. ថ. ថត) ដោះចេញ, យកចេញ, ដកចេញ ។ ថតកឋិន វេរសំពត់កឋិនចំពោះជំនុំសង្ឃ ។ ថតរូប ភ្ជាប់ស្រមោលរូបឲ្យដិតនឹងកែវដោយគ្រឿងប្រដាប់១ យ៉ាងផ្សេងដែលហៅថា គ្រឿងថត ។ រូបដែលផ្ដិតចាកកែវនោះ ហៅថា រូបថត ។
-
ទក្ខិណោទក
( ន.នាមសព្ទ )
[ទ័ក-ខិ-ណោ -ទៈ-កៈ ឬ --ទក់ ]
(ទក្សិណោទក) ទឹកជាគ្រឿងចម្រើន គឺទឹកដែលច្រួចដាក់លើបាតដៃនៃបដិគ្គាហកបុគ្គល ក្នុងពេលដែលគេឲ្យទានរួចភ្លាមៗ : នៅពេលវេរឧបោសថាគារថ្មី ទាយកបានច្រួចទក្ខិណោទកលើហត្ថា នៃលោកចៅអធិការ ។ អ្នកខ្លះហៅ ទក្ខិណោទក នេះថា ទក្ស្នោទក អ្នកខ្លះថា ទឹកស្នោទក (--ទក់) ដោយហៅក្លាយពីសំស្រ្កឹតថា ទក្សិណោទក ។
-
ទុក្ខ
( ន.នាមសព្ទ )
[ទុក]
(ទុះខ) សេចក្ដីព្រួយ, សេចក្ដីលំបាក (កាយនិងចិត្ត) : កើតទុក្ខ, មានទុក្ខ ។ ពាក្យផ្ទុយ : សុខ ។ ឈ្មោះអរិយសច្ចទី ១ (ក្នុងអរិយសច្ចទាំង ៤) បានខាងសេចក្ដីទុក្ខ ដែលកើតអំពី ជាតិ, ជរា, ព្យាធិ, មរណៈ, សេចក្ដីសោកស្ដាយ, ខ្សឹកខ្សួល, លំបាកកាយ, តូចចិត្ត, ទង្គឹះតានតឹងចិត្ត; ហៅឲ្យពេញថា ទុក្ខអរិយសច្ច ឬទុក្ខសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខក្ខន្ធ (ទុក-ខ័ក-ខ័ន) ន. (បា.; សំ. ទុះខស្កន្ធ) គំនរទុក្ខ, កងទុក្ខ គឺប្រជុំនៃសេចក្ដីទុក្ខគ្រប់យ៉ាង ។
- ទុក្ខក្ស័យ (ទុក-ខ័ក ក្សៃ) ន. (បា. ទុក្ខក្ខយ; សំ. ទុះខក្សយ) ដំណើរអស់ទុក្ខ, ទីអស់ទុក្ខ (ព្រះនិព្វាន) : ព្រះអរហន្តទាំងឡាយ លោកបានដល់នូវទុក្ខក្ស័យហើយ; ព្រះនិព្វានជាទុក្ខក្ស័យ ។
- ទុក្ខនិរោធ (ទុកខៈនិរោត) ន. (បា.) សេចក្ដីរំលត់ទុក្ខ; ទីរំលត់ទុក្ខ (ព្រះនិព្វាន), ជាឈ្មោះនៃអរិយសច្ចទី ៣ (ក្នុងអរិយសច្ចទាំង ៤) បានខាងដំណើររំលត់តណ្ហាអស់ មិនមានសល់; ហៅឲ្យពេញថា ទុក្ខនិរោធអរិយសច្ច ឬទុក្ខនិរោធសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខនិរោធគាមិនី (ទុក-ខៈនិរោធៈ--) ន. (បា.) សេចក្ដីប្រតិបត្តិជាផ្លូវ ឬជាឧបាយឲ្យរលត់ទុក្ខ (អដ្ឋង្គិកមគ្គ), ជាឈ្មោះនៃអរិយសច្ចទី ៤ (ក្នុងអរិយសច្ចទាំង ៤) បានខាងផ្លូវមានអង្គ ៨ គឺ សេចក្ដីយល់ត្រូវ, តម្រិះត្រូវ, ការស្ដីនិយាយត្រឹមត្រូវ, ការងារត្រឹមត្រូវ, ការចិញ្ចឹមជីវិតត្រឹមត្រូវ, ព្យាយាមត្រូវ, ការរឭកត្រូវ, ដំណើរតាំងចិត្តខ្ជាប់ខ្ជួនត្រូវ ហៅឲ្យពេញថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ឬហៅថា មគ្គសច្ច ក៏បាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផ) ។
- ទុក្ខនិរោធសច្ច (ទុក-ខៈនិរោធៈស័ច) ន. (បា.) សេចក្ដីរលត់ទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខនិរោធ) ។
- ទុក្ខបរិញ្ញា (ទុ-ខៈប៉ៈរ៉ិញ-ញ៉ា) ន. (បា.) កំណត់ដឹងច្បាស់នូវទុក្ខ, កំណត់បានថាជាទុក្ខ, ប្រាជ្ញាដែលកត់សម្គាល់យល់ថាជាទុក្ខ ។
- ទុក្ខប្បទាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលើកទុក្ខធុរៈទម្លាក់ទៅលើគេ, ការផ្ដេកវេរទុក្ខធុរៈឲ្យគេ ។
- ទុក្ខប្បហាន (ទុក-ខ័ប-ប៉ៈ--) ន. (បា.) ការលះសេចក្ដីទុក្ខ គឺការរលាស់សេចក្ដីទុក្ខចោលមិនឲ្យទំនៅក្នុងចិត្ត : ទុក្ខប្បហានជាហេតុនាំឲ្យបានសេចក្ដីសុខ ។
- ទុក្ខវេទនា (ទុក-ខៈវេទៈនា) ន. (បា.) ដំណើរដឹងនូវសេចក្ដីព្រួយ, លំបាក; ដំណើររងអារម្មណ៍ ឬទទួលអារម្មណ៍ជាទុក្ខ, សេចក្ដីសោយទុក្ខ ។ ហៅត្រឹមតែ វេទនា ប៉ុណ្ណេះ ក៏គង់សំដៅសេចក្ដីថា ទទួលរងអារម្មណ៍ជាទុក្ខដែរ : រងវេទនា ។ ខ្មែរយើងប្រើជា កិ. ក៏មាន : វេទនាណាស់ !, វេទនាអ្វីម៉្លេះទេ! ឬ វេទនាអ្វីម្ល៉េះហ៎្ន ! ។
- ទុក្ខសច្ច (ទុក-ខៈ ស័ច) ន. (បា.) សេចក្ដីទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខ) ។
- ទុក្ខសមុទយ (ទុក-ខៈសៈមុទៈយៈ) ន. (បា.) ហេតុដែលនាំឲ្យកើតទុក្ខ (តណ្ហា), ជាឈ្មោះនៃអរិយសច្ចទី ២ (ក្នុងអរិយសច្ចទាំង៤) បានខាងតណ្ហាដែលជាហេតុនាំបណ្ដាលឲ្យកើតទុក្ខ; ហៅឲ្យពេញថា ទុក្ខសមុទយអរិយសច្ច ឬ ទុក្ខសមុទយសច្ច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុរារិយសច្ច ផង) ។
- ទុក្ខសមុទយសច្ច (ទុក-ខៈសៈមុទៈ យៈស័ច) ន. (បា.) ហេតុដែលនាំបណ្ដាលឲ្យកើតទុក្ខជាធម៌មានពិត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទុក្ខសមុទយ) ។ល។
-
ទៀនវស្សា
( ន.នាមសព្ទ )
[--វ័សសា ]
ទៀនធំស្រដៀងគ្នានឹងទៀនជ័យ ប៉ុន្តែសិតដោយក្រមួនច្រើនតាមបាន ដែលទាយកទាយិកាធ្វើប្រគេនភិក្ខុសង្ឃក្នុងថ្ងៃ ១៥ កើតឬថ្ងៃ១រោចខែអាសាឍសម្រាប់ព្រះភិក្ខុសង្ឃអុជបូជាចំពោះព្រះរត្នត្រ័យរាល់យប់ ក្នុងរដូវវស្សា : សិតទៀនវស្សា, ហែទៀនវស្សា, វេរទៀនវស្សា ។
-
បង្វែរ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យវេរ, ឲ្យបែរ, បំបែរត្រឡប់ឲ្យវិញ; លើកផ្តេកវេរឲ្យទៅលើតែមួយៗ ។ (តាមប្រភពពាក្យថាវេរគួរប្រើ ពង្វេរ ប៉ុន្តែធ្លាប់ប្រើ បង្វែរ យូរណាស់ហើយ) ។
-
ពៀរ
( ន.នាមសព្ទ )
(វៃរ; វេរ) ចំណងចិត្តក្រោធដែលចងដោយព្យាបាទបម្រុងនឹងសងសឹកវិញ, ចំណងចិត្តជាសត្រូវ : ចងពៀរ, ស្រាយពៀរ, មនុស្សមានពៀរ ។ រួចចាកពៀរ ព្រោះស្រាយពៀរ កាលបើបានជាចងពៀររួចទៅហើយ ដែលបានរួចរដោះចាកពៀរលែងមានតទៅទៀត ព្រោះស្រាយចំណងពៀរនោះឲ្យជ្រះស្រឡះចេញ បើមិនស្រាយចេញទេ ពៀរក៏ចេះតែមានតៗទៅទៀត (ព. ពុ.); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ទីឃាវុកុមារ មានវិចារណ៍ចៀសពៀរបាន ទើបមានសុខក្សេមក្សាន្ត បានសោយរាជ្យគ្រងរដ្ឋពីរ ។ (រឿងទីឃាវុកុមារនិងព្រះបាទព្រហ្មទត្ត ក្នុងទីឃាវុកុមារជាតក ជាពុទ្ធភាសិត) ។
-
ពៃរ៍
( ន.នាមសព្ទ )
[ពៃ ]
(វៃរ; វេរ) ពៀរ ។ ខ្មែរប្រើពាក្យនេះជា ប. សម្រាប់និយាយភ្ជាប់នឹងពាក្យ ទោស ថា :
- ទោសពៃរិ៍ គឺទោសនិងពៀរ ឬទោសជាពៀរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទោស, ពៀរ, ទោសពៃរ៍ ទៀតផង) ។
-
ផ្ដែកវេរ
( កិ.កិរិយាសព្ទ )
[ជើង ដ ]
លើករលាស់កិច្ចការធុរៈទាំងស្រុង ដាក់ទៅលើអ្នកដទៃ មិនទទួលខុសត្រូវលើខ្លួនថែមទាំងទាមយកគុណយកប្រយោជន៍ដែលត្រូវបាននោះផង : មិនគួរបើកមុខការនេះមកផ្ដែកវេរឲ្យខ្ញុំសោះ ។
Headley's Khmer-English Dictionary Full Text Search
-
វេរ
( v )
[vei]
- detail »
to incline, lean, veer, deviate from.
-
វេរ
( adj )
[vei]
- detail »
to be bent, lopsided
-
វេរ
( v )
[vei]
- detail »
to give a gift to a monk, bestow, confer
Eg. ... រួចវេរភត្តាហារ ប្រគេនព្រះសង្ឃ : then they give food to the monks. -
វេរ
( n )
[vei]
- detail »
helping each other in some job, taking turns to help one another (esp. with harvesting); turn, tour (e.g. of duty)