Khmer Dictionary: សង្វេគ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កណ្ដែងកណ្ដោច
( គុ.គុនសព្ទ )
ដែលនៅក្នុងទីស្ងាត់ឥតមានសូរសព្ទអ្វីទៅបណ្ដាលឲ្យភ្ញាក់ផ្អើលហើយមានតែនាំឲ្យមានសេចក្ដីសង្វេគក្នុងចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រមោច) ។
-
ប្រយោគ
( ន.នាមសព្ទ )
[ប្រយោក ]
(បយោគ) ការប្រកប, ការប្រកបព្យាយាម, អាការសម្រាប់ប្រកបតាមទំនង ។ ដំណើរពាក្យដែលមានសេចក្ដីគ្រប់គ្រាន់មួយសង្កាត់ៗ : សេចក្ដី ១ ប្រយោគ ។
- ជើងប្រយោគ របៀបពាក្យដែលរៀបរៀងតាមមុនតាមក្រោយនៃភាសានីមួយៗ ។
- ដេញប្រយោគ ប្រឡងឲ្យឃើញកម្លាំងចំណេះវិជ្ជាដើម្បីឲ្យបានទទួលសញ្ញាបត្រឬទទួលមុខការអ្វីមួយ ។
- ប្រែលោតប្រយោគ ប្រែភាសាណាមួយ លោតចុះលោតឡើងតាមរបៀបជើងប្រយោគ សម្រួលតាមលំនាំសេចក្ដីនៃភាសារបស់ខ្លួន ។
- មេប្រយោគ ក្រុមសន្និបាតអ្នកត្រួតត្រាពិនិត្យការប្រឡង ។ល។ កិ. (អ. ថ. ប្រយ៉ោក) ប្រកបចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគគិតរំពឹងដល់រូបកាយ : ឱ ពុទ្ធោ ពុទ្ធោ ! ឈឺដុនដាបម្ល៉េះ ហើយនៅតែសើចលេងសប្បាយមិនប្រយោគរូប !
-
ផ្កាត្រែង
( ន.នាមសព្ទ )
ឈ្មោះរលកទឹកដែលបោកបែកសស្ងាចមើលទៅឃើញហាក់ដូចជាផ្កាត្រែង : រលកផ្កាត្រែង ឬរលកបែកផ្កាត្រែង ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សង្វេគ) : ឈរក្បែរសាគរ រលកឈូឆរ បោកបែកផ្កាត្រែង ស្រាប់តែនឹកភ្នក ដល់រូបប្រាណឯង អន្ទោលខ្វាត់ខ្វែង កើតស្លាប់រាល់ជាតិ ។
-
ពុទ្ធោ !
( ឧ.ឧទានសព្ទ )
[ពុត-ធោ]
(< ពុទ្ធ) ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង : ពុទ្ធោ !, ឱពុទ្ធោ !, ឱពុទ្ធោ ពុទ្ធោ !; ពុទ្ធោអើយ !, ឱពុទ្ធោអើយ ! (អ. ថ.--អ្ហើយ) ។ មានគេនិយាយថា កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ (ព.សា.) ។ មានទំនៀមចាស់ទុំប្រដៅកូនចៅថា កាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ ! ដើម្បីកុំឲ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ ។ មានទំនៀមផ្សេងមួយទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ត្រចៀកថា ពុទ្ធោ ! ពុទ្ធោ ! ... ឬថា ពុទ្ធោ អរហំ ! ... ហៅថា ស្រែកឲ្យធម៌ (ជូនដំណើរបុគ្គល) ។
-
របា
( ន.នាមសព្ទ )
(រប ជា កិ. “និយាយ, ថ្លែងប្រាប់, តំណាលប្រាប់” > របា ?) ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់ឲ្យដឹងដើមទង : ស្ដាប់របា (សម័យឥឡូវមិនដែលប្រើ) ។ ដំណើរសេចក្ដីជាពាក្យកាព្យរៀបរាប់អំពីត្រៃលក្សណ៍ (អនិច្ចំ, ទុក្ខំ, អនត្តា) ឬអំពីធម៌ណាមួយដែលគួរឲ្យកើតសង្វេគ សម្រាប់សូត្រឲ្យមនុស្សឈឺចាស់ស្ដាប់ : សូត្ររបា ។ ពង្សាវតារ : របាក្សត្រ គឺពង្សាវតារក្សត្រក្នុងប្រទេសនីមួយតៗ មក ។ បវេណី, ជំបួរ : មានរបាយ៉ាងហ្នឹងរៀងមក គឺមានបវេណីឬជំបួរយ៉ាងហ្នឹងរៀងមក ។
-
លន្លោច
( គុ.គុនសព្ទ )
ដែលនឹកសង្វេគស្រងោចចិត្ត ឬដែលស្រងេះស្រងោច; ដែលព្រួយចំបែងសង្រេងចិត្ត: ចិត្តលន្លោច ឬ លន្លោចចិត្ត ។ ដែលឆ្ងាយស្រឡោច : ឆ្ងាយលន្លោច (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លន្លង់ ផង) ។
-
វលី
( ន.នាមសព្ទ )
[វៈ--]
(វលិ ឬ វលី) ស្បែកដែលជ្រិតជ្រីវ, ដែលជ្រួញ; ផ្នត់; ផ្នត់ពោះ; ផ្នត់ថ្ងាស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : យាយតាទាំងទ្វី មុខមានវលី ជរាណាស់ហើយ ពុំសមបីបើ ធ្វើឫកតោះតើយ ខ្លួនចាស់ម្ល៉ឹងហើយ គួរមានសង្វេគ ។
-
សង្វេគ
( ន.នាមសព្ទ )
[សង់-វេក ឬ --វ៉ែក]
(សំវេគ) សេចក្ដីស្លុតចិត្ត, ដំណើរតក់ស្លុត, ការនឹកខ្លាចអំពើអាក្រក់, ការរំពឹងឃើញសេចក្ដីទុក្ខលំបាក; ដំណើរនឹកអាណោចអាធម្ម; សេចក្ដីនឹកអាណិតទៅរកអ្នកដែលរងទុក្ខលំបាក : កើតសង្វេគ, មានសង្វេគ ។ ខ្មែរប្រើជា កិ. ក៏បាន : គួរឲ្យសង្វេគ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃច្រើនប្រើ សំវេគ ជាង អ. ថ. ស័ងវេគៈ, ដូចជា : សំវេគភាព ភាពនៃសង្វេគ ។
- សំវេគសមុដ្ឋាន ហេតុដែលនាំបណ្ដាលឲ្យកើតសង្វេគ ។ល។
-
សសេះ
( កិ.កិរិយាសព្ទ )
[ស៏--]
តាំងចិត្តឲ្យឱនទៅរកសេចក្ដីសង្វេគស្ងួតស្ងប់, ប្រយោគរូប, ថ្នាក់ថ្នមរូប : ឈឺស្គមប្រដក់ម្ល៉េះទៅហើយ គិតតែពីសប្បាយមិនសសេះរូប !; ឱអ្នកអើយ ! ខ្ញុំសព្វថ្ងៃសសេះតែរូបទេ !
-
សុសាន
( ន.នាមសព្ទ )
(ឝ្មឝាន) ទីសម្រាប់បញ្ចុះសព ឬទីសម្រាប់ធ្វើឈាបនកិច្ច, ព្រៃខ្មោច (ស្មសាន) : យកសពទៅឯសុសាន, ព្រៃសុសាន (ខ្មែរច្រើនប្រើពាក្យ ស្មសាន ជាង) ។
- សុសានប្បទេស (--នុ័ប-ប៉ៈ--) ប្រទេសសម្រាប់បញ្ចុះសពឬសម្រាប់ធ្វើឈាបនកិច្ច ។
- សុសានសញ្ញា (--ន៉ៈស័ញ-ញ៉ា) សេចក្ដីសម្គាល់ទីណាមួយថាដូចជាស្មសាន (ដោយមានសង្វេគខ្លាំង) ។ល។
Headley's Khmer-English Dictionary Full Text Search
-
សង្វេគ
( n )
[sɑŋveik, saŋveik, sɑŋvaek]
- detail »
anxiety, concern for others, preoccupation, restlessness, (emotional) agitation; suffering, distress.
-
សង្វេគ
( v )
[sɑŋveik, saŋveik, sɑŋvaek]
- detail »
to feel pity
-
សង្វេគ
( n )
[sɑŋveik, saŋveik, sɑŋvaek]
- detail »
fear, dread.
-
សង្វេគ
( adj )
[sɑŋveik, saŋveik, sɑŋvaek]
- detail »
to be afraid, gloomy, filled with foreboding; to fear, dread
-
សំវេគ
- detail »
See:សង្វេគ