Khmer Dictionary: ឥសូរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រី
( ប. សំ.បកតិសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
(ត្រិ; តិ) បី (៣) ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត ដូចជា ត្រីកូដ (--កូត) ន. (សំ. ត្រិកូដ; បា. តិកូដ) កំពូល ៣; ឈ្មោះភ្នំមានកំពូល ៣ : ភ្នំត្រីកូដ ។ ដែលមានកំពូល ៣ : ប្រាសាទត្រីកូដ ។
- ត្រីកោណ (--កោន) គុ. (សំ. ត្រិកោណ; បា. តិកោណ) ដែលមានជ្រុង ៣, មានមុំ ៣ ឬមានងៀង ៣ : រាងត្រីកោណ; សណ្ឋានត្រីកោណ, ជាត្រីកោណ ។ វេវ. ត្រិយង្ស ។
- ត្រីគុណ (--គុន) គុ. (សំ. ត្រិគុណ; បា. តិគុណ) ដែលមានចំណែក ៣, ដែលចម្រើនកើនឡើងដោយចំណែក ៣, ជា ៣ ចំណែក ឬ ៣ ភាគ : ការនុ៎ះឥឡូវចម្រើនកើនឡើង ជាត្រីគុណជាងពីដើម ។
- ត្រីចក្រយាន (--ច័កក្រៈយាន) ន. (សំ.) ឈ្មោះយានតូចមានកង់ ៣ មួយប្រភេទ ។
- ត្រីទស (--ទស់) ន. (សំ. ត្រិទស; បា. តិទស) អមរ, ទេវតា (ច្រើនតែប្រើក្នុងកាព្យ) : យើងសូមអញ្ជើញអស់ត្រីទស មានយសស័ក្កិសិទ្ធិឫទ្ធិតេជះ សូមចុះចូលមកដោយរូតរះ ដើម្បីសំពះព្រះត្រៃរត្ន ។
- ត្រីទស (--ទស់) ប. សំ. (សំ. ត្រិទស; បា. តិទស) ដប់បី (១៣); ឬ ១០ បីដង (៣ x ១០ = ៣០ ) ។
- ត្រីធា ន. (សំ.) ភាគបី, ខ្ទង់ឬចំណែកបី ។ ឈ្មោះបរិមាណមានខ្ទង់បីផ្នែកខាងគណិតសាស្ត្រ (ពីជគណិត) ។
- ត្រីនេត្រ (--នេត) គុ. ឬ ន. (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន) ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែក សាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣ នេះ ហៅថា ត្រីនេត្រ ។ ន. ព្រះសិវៈ (ព្រះឥសូរ) ។ ឈ្មោះសាស្រ្តាសម្រាយកាព្យពាក្យ ៤ ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ : សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ ។ ត្រីបថ (--បត់) ន. (សំ. ត្រិបថ; បា. តិបថ) ទីប្រជុំនៃផ្លូវបែក ៣, ផ្លូវបែក ៣, ផ្លូវត្រឡែងកែង ៣ ។ ត្រីពិធ ឬ ត្រៃពិធ (--ពិត) គុ. (សំ. ត្រិវិធ, ត្រិពិធ, ត្រៃពិធ; បា. តិវិធ) ដែលមានប្រការ ៣, មាន ៣ ប្រការ, មាន ៣ យ៉ាង ។
- ត្រីពិធសម្បត្តិ ឬ ត្រៃពិធសម្បត្តិ (--ពិតសំបាត់) សម្បត្តិមាន ៣ យ៉ាងគឺ មនុស្សសម្បត្តិ ទិព្វសម្បត្តិ, និព្វានសម្បត្តិ ។
- ត្រីភាគ ន. (សំ.) ភាគបី, ចំណែកបី ។
- ត្រីភាគី គុ. (សំ.) ដែលមានភាគបី, ដែលមានបីផ្នែក, ដែលមានគ្នាបីក្រុម : គូសសញ្ញាត្រីភាគី ។ ត្រីមាស ឬ ត្រៃមាស ន. (សំ. ត្រិមាស ឬ ត្រៃមាស; បា. តេមាស) បីខែ; ប្រជុំនៃខែបី, ចំនួន៣ខែ, ការរួមចំនួនខែត្រឹម៣ : បញ្ជីត្រីមាស; ភិក្ខុសង្ឃនៅចាំវស្សាអស់ត្រីមាស ។
- ត្រីសព្ទ (--ស័ប) ន. (សំ. ត្រិសព្ទ; បា. តិសទ្ទ “សូរសំឡេងឮ ៣ យ៉ាង”) ខ្មែរយើងប្រើជាឈ្មោះគ្រឿងវណ្ណយុត្តិ ( ៊ ) នេះ សម្រាប់ប្រើដាក់លើអក្សរ ៤ តួ ប, ស, ហ, អ, ឲ្យមានសំឡេងធំជា ប៊, ស៊, ហ៊, អ៊ ដូចពាក្យថា ត្បូងប៊ុត, ស៊ងស្លា, ឮស៊ាន, ស៊ុនសម្ដី; មិនហ៊ានទៅ, ចូលហ៊ុន, ស្រែកហ៊ោ, ដំណើរអ៊ីកអ៊ាក, ក្រួចអ៊ឺត, អ៊ុះអ៊ះ ជាដើម; ប៉ុន្ដែតួ : “ស” កាលណាបើមានស្រៈ ឥ ឬ ឦ នៅពីខាងលើ នឹងផ្លាស់រូបត្រីសព្ទ ( ៊ ) នេះចេញដូចយ៉ាង ស៊ីបាយ ដូច្នេះជាដើមវិញក៏បាន ។
- ត្រីសូល៍ ឬ ត្រីសូរ ន. (សំ. ត្រិសូល ឬ ត្រី--; បា. តិសូល) ឈ្មោះអាវុធរបស់ឥសូរ គឺអាវុធមានមុខ ៣ ។ គុ. ដែលមានមុខ ៣, ដែលមានកំពូល ៣, ត្រីសូល៍គាងឃ្វាយ ឬ ត្រីសូរគាងឃ្វាយ (សរសេរជា ត្រីសូល៍ (ត្រីសូ) យ៉ាងនេះជិតនឹងពាក្យដើមជាង ត្រីសូរ) ។
-
គណេស
( ន.នាមសព្ទ )
[គៈ-- ]
ឈ្មោះទេវតាមានក្បាលជាដំរី ជាបុត្រព្រះឥសូរ ។ ក្លាយមកពីពាក្យ វិឃ្នេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
បរមេស្វរៈ
( ន.នាមសព្ទ )
[ប៉ៈរ៉ៈមេស្វៈរៈ ]
(បរមេឞ្វរ; បរមិស្សរ) អ្នកដែលជាធំក្រៃលែង (ព្រះឥសូរ); ខ្មែរយើង ច្រើនហៅក្លាយជា ព្រះបរមេសូរ ឬ ព្រះបរមីសូរ ។
-
ព្រាក
(វរាក ប្រើជា គុ. “ទាប, ទន់ទាប, ថោកថយ ឬថយថោក, ដែលឥតទីពឹងពាក់, គួរឲ្យអាសូរក្រៃពេក”; ន. “សង្គ្រាម; ព្រះឥសូរ”) ពាក្យសម្រាប់និយាយផ្សំនឹងពាក្យ ព្រាត់ ថា : ព្រាត់ព្រាក គឺព្រាត់បែកខ្ញែកចាកគ្នា គួរឲ្យអាសូរក្រៃពេក ។
-
មហិស្សរៈ
( ន.នាមសព្ទ )
[មៈហិស-សៈ រ៉ៈ]
(< មហា + ឥស្សរៈ; < មហា + ឦឝ្វរ “ដែលជាធំក្រៃលែង”; ឬក៏ < មហី + ឥស្សរ; < មហី + ឦឝ្វរ “អ្នកដែលជាធំលើផែនដី”) ព្រះឥសូរ; ម្ចាស់ផែនដី, ស្ដេចផែនដី (ក្សត្រិយ៍ទ្រង់រាជ្យ) ។
- មហិស្សរាធិបតី (មៈហិស-សៈរ៉ាធិប៉ៈដី) ព្រះមហាក្សត្រដែលជាអធិបតីលើពួកក្សត្រិយ៍ទ្រង់រាជ្យ (រាជាធិរាជ; ស្ដេចចក្រពត្តិ) ។
-
រស
( ន.នាមសព្ទ )
[រស់ ]
សម្ផស្សប្លែកៗ ដែលប៉ះពាល់ជិវា្ហបសាទ ដឹងថា ប្រៃ, ជូរ, ចត់, ល្វីង, ផ្អែម ជាដើម : រសប្រៃ, រសជូរ, រសផ្អែម; អាហារមានរសឆ្ងាញ់ ។ បើផ្សំជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. រៈសៈ ឬចួនកាល អ. ថ. រស់ ក៏មានខ្លះ, បើរៀងពីខាងចុង អ. ថ. រស់; សព្ទនេះមានន័យច្រើនយ៉ាងណាស់, ប្រែតាមរូបធាតុ គឺប្រភពដើមថា “វិស័យជាទីត្រេកអររបស់សត្វ” ឬថា “វិស័យដែលសត្វទទួលរ៉ាប់រងដោយការដឹង”, ប្រែតាមដំណើរសេចក្ដី នៅមានច្រើន យ៉ាងទៅទៀត គឺប្រែថា ការដឹងអារម្មណ៍; សម្ផស្សកាម; តម្រេក; វត្ថុរាវ; ទឹកដម; ធាតុទឹកក្នុងរាងកាយ; ទឹកក្នុងសាច់, ក្នុងដើមឬក្នុងផ្លែ; ទឹកបន្សារ; កិច្ច; នាទី, មុខការ; សម្បត្តិ; ព្យាយាម; មារយាទ ។ល។
- រសក : អ្នកចម្អិនអាហារ, អ្នកពិសែស, ចុងភៅ (បើស្ត្រីជា រសិកា) ។
- រសគន្ធ (រៈសៈគន់ ឬ រស់-គន់-ធ) ក្លិនរស (ពាក្យកាព្យប្រើជា រសគន្ធា ក៏មាន) ។
- រសជាត (រស់-ជាត) ជាតរបស់រស (រសឆ្ងាញ់ពិសា) ។
- រសញ្ញា,
- រសនា (រៈស័ញ-ញ៉ា, រៈសៈន៉ា) អណ្ដាត ។ (រសនា ប្រែថា “ខ្សែក្រវាត់ស្ត្រី; តម្រេក; សេចក្ដីឆ្ងាញ់ពិសា; សំឡេង” ក៏បាន)។
- រសញ្ញូ អ្នកប្រាជ្ញខាងអក្សរសាស្រ្ត, ខាងតែងសេចក្ដី, ខាងកាព្យឃ្លោង ។
- រសតេជ័ស ឬ--តេជះ ឈាម ។
- រសធម៌ (រស់--) ដូចគ្នានឹង ធម្មរស : សូវស្លាប់ទៅគាប់ រសធម៌កុំបីបង់ (សាស្រ្តាច្បាប់រាជនេតិ) ។
- រសធាតុ,
- រសនាថ,
- រសរាជ,
- រសេន្រ្ទ បរទ ។
- រសនាយក ព្រះសិវៈ (ព្រះឥសូរ) ។
- រសនាលិះ (<រសនាលិហ៍) សុនខ ។
- រសផល ផ្លែឈើមានរស; ដើមដូង ។
- រសភង្គ (រៈសៈភ័ង) ដំណើរខូចរស; ដំណើរទាស់អារម្មណ៍, ទាស់ចិត្ត; សេចក្ដីអផ្សុក ។
- រសវតី (រៈសៈវៈដី) រោងចម្អិនអាហារ, ផ្ទះបាយ ។
- រសវិទ,
- រសវិទូ,
- រសាយនវិទ (រៈសាយ៉ៈ-ន៉ៈវិត) អ្នកចេះរសវិទ្យា; អ្នកស្លបរទ; ពេទ្យ ។
- រសវិជ្ជា,
- រសវិទ្យា,
- រសាយនវិទ្យា វិជ្ជាប្រែធាតុឬផ្សំធាតុគឺចំណេះប្រែឬផ្សំធាតុរ៉ែផ្សេងៗ, ធាតុវិជ្ជា ។ល។
- ករូណរស ឬ - ករុណារស រស (កម្លាំង) នៃសេចក្ដីអាណិត, អាសូរ ។
- គន្ធរស រសក្លិន ។
- ធម្មរស រសធម៌ ។
- មធុររស រសផ្អែម; រសឆ្ងាញ់ ។
- រជតរស (រៈជៈតៈរស់) ទឹកប្រាក់ ។
- វីររស កម្លាំងព្យាយាម, សេចក្ដីភ្លៀវក្លា ។
- សុគន្ធរស ទឹកក្រអូប, ទឹកអប់ ។
- សុវណ្ណរស ទឹកមាស ។
- ស្រឹង្គាររស រសសេចក្ដីស្រឡាញ់, កម្លាំងស្នេហា ។
- ហាសនរស រសសេចក្ដីរីករាយ, កម្លាំងសេចក្ដីត្រេកត្រអាល ។
- ឱជារស ទឹកកម្លាំងកាយ; រសឆ្ងាញ់ពិសា ។
- ឱសថរស ឬ ឱសធរស រសឱសថ, ទឹកថ្នាំរម្ងាប់រោគ ។ល។
-
លិង្គ
( ន.នាមសព្ទ )
[លិង ឬ ត.ទ. លឹង ]
ភេទ; គ្រឿងសម្គាល់; លក្ខណៈ; អង្គជាតរបស់បុរស ។ លិង្គព្រះឥសូរ ឬ សិវលិង្គ ដុំថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជារបស់ព្រះឥសូរ សម្រាប់គោរពបូជា តាមលទ្ធិរាមាយណៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។ ភេទឬលក្ខណៈជាគ្រឿងសម្គាល់ក្នុងភាសាបាលីឬសំស្រ្កឹត កំណត់តាមការន្ត, មាន ៣ យ៉ាងគឺ បុំលិង្គឬ បុល្លិង្គ ភេទប្រុស; ឥត្ថីលិង្គ ឬស្ត្រីលិង្គ ភេទស្រី; នបុំសកលិង្គ ភេទខ្ទើយ គឺមិនមែនភេទប្រុសស្រី; ឬរាប់យក អលិង្គ ដែលមិនប្រាកដជាភេទអ្វីមកផ្សំផងជា ៤ យ៉ាង (ព. វ.) ។ ឯខាងភាសាខ្មែរមានត្រឹមតែ ជាតិលិង្គ គឺលិង្គដែលកំណត់តាមភេទរបស់ជាតិស្រេចស្រាប់ហើយប៉ុណ្ណោះដូច ប្រុស, ស្រី, ញី, ឈ្មោល ពុំមាន សម្មតិលិង្គ គឺលិង្គដែលសន្មតហៅដូចសំស្រ្កឹតនិងបាលីឡើយ ។
-
វិឃ្នេស
( ន.នាមសព្ទ )
(វិឃ្នេឝ ឬ វិឃ្នេឝ្វរ < វិឃ្ន “ការជំទាស់” + ឦឝ ឬ ឦឝ្វរ “ដែលជាធំ” = អ្នកដែលជាធំក្នុងការជំទាស់) នាមរបស់ព្រះមួយអង្គ, ខ្លួនជាមនុស្ស សីសៈជាដំរី, ជាបុត្ររបស់ព្រះឥសូរ, មាននិយាយក្នុងសាសនាព្រាហ្មណ៍ ហៅ ព្រះវិឃ្នេស (ខ្មែរច្រើនហៅ ព្រះគណេស ឬ ហៅក្លាយជា ព្រះភឃ្នេស) ។
-
វិភូ
( គុ.គុនសព្ទ )
ដែលជាធំក្រៃលែង; ដែលមានអំណាចខ្លាំង, ដែលអង់អាចខ្លាំង, ខ្លាំងពូកែ ។ ន. ម្ចាស់របស់; អ្នកដែលមានអំណាចខ្លាំង ។ ព្រះព្រហ្ម; ព្រះឥសូរ; វិស្ណុ; ក្សត្រិយ៍ទ្រង់រាជ្យ : ព្រះវិភូ ។
-
សិវៈ
( គុ.គុនសព្ទ )
[--វ៉ៈ]
(សិវ; ឝិវ) ត្រជាក់ត្រជំ; ដែលជាសុខ, សុខសប្បាយ, សុខសម្រាន្ត, បរមសុខ, ក្សេម, ក្សេមក្សាន្ត, មានស្រីសួស្ដី; ដែលរុងរឿង, ថ្កើងថ្កាន ។ ន. ព្រះឥសូរ; ព្រះនិញ្វន ។
- សិវក្ខេត្ត ឬ
- --ក្សេត្រ (សិវុ័ក-ខែត ឬ ក្សែត) ខេត្តដែនឬទីរបស់ព្រះឥសូ; តំបន់ឬទីសុខសប្បាយ ។
- សិវមន្ត ឬ
- --មន្រ្ត មន្តរបស់ព្រះឥសូរ; មន្តសម្រាប់រម្ងាប់ជំងឺ ។
- សិវមោក្ខ ធម៌ជាគ្រឿងរួចចាកទុក្ខ នាំឲ្យបានសុខក្សេមក្សាន្ត, អរិយមគ្គ; ស្ថានបរមសុខ, ព្រះនិញ្វន ។
- សិវរាត្រី រាត្រីក្សេមក្សាន្ត; ជាឈ្មោះពិធីសម្ពោធរំឭកដល់ព្រះឥសូរ សូមពរស្រីសួស្ដីឲ្យបានសេចក្ដីសុខចម្រើន, គេធ្វើនៅថ្ងៃ ១៤ រោចខែផល្គុន... (តាមលទ្ធិព្រាហ្មណិកក្នុងប្រទេសឥណ្ឌា) ។
- សិវរូប រូបព្រះឥសូរ ។
- សិវលិង្គ (--លឹង) លិង្គព្រះឥសូរគឺថ្មដែលគេឆ្លាក់ជារូបអង្គជាតបុរស សន្មតថាជាអង្គជាតរបស់ព្រះឥសូរ សម្រាប់ធ្វើសក្ការបូជាក្រាបសំពះគោរពតាមលទ្ធិព្រាហ្មណិក, ខ្មែរហៅ លិង្គ ឬអង្គ ជាគូគ្នានឹងថ្មខ្មៅដែលហៅថា ឧមាយោនី ឬ បំពង់ខ្ចី... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អង្គ ២ ន. ផង) ។
- សិវាល័យ (--វ៉ាល៉ៃ; បា. សិវ + អាលយ “លំនៅ”; សំ. ឝិវាលយ) លំនៅព្រះឥសូរ; ឋានត្រជាក់ត្រជំ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ឥសូរ
( n )
[ʔəysoo, ʔiʔsoo]
- detail »
lord, king; Shiva
-
ឦសូរ
- detail »
See:ឥសូរ -
ឥសូរ
( adj )
[ʔəysoo, ʔiʔsoo]
- detail »
to be important, of high rank / standing; chief, main, leading, great, supreme; superior.