Khmer Dictionary: ឥស្សរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ខ្ញុំ
( បុ. ស.បុរិសសព្ទនាម )
(តាមលំអាន សំ. បា. ជាឧត្តមបុរិសៈ) សំដីដែលសាមីខ្លួន ហៅខ្លួនឯង : ខ្ញុំសុំអញ្ជើញបងទៅក្រុងព្រះសីហនុ ជាមួយនឹងខ្ញុំបាន ៣ ថ្ងៃ ។ ខ្ញុំបាទសម្រាប់និយាយជាមួយនឹងមន្រ្តីមានស័ក្ដិមធ្យម ឬ ជាមួយនឹងមនុស្សឥតយសស័ក្តិទេ ប៉ុន្តែគួរគោរព ។ ខ្ញុំប្របាទ សម្រាប់និយាយាជាមួយនឹងមន្រ្តីមានស័ក្តិធំ ។ បើស្ត្រីថា នាងខ្ញុំ ។ ខ្ញុំឯង ជាព្រះរាជឱង្ការ នៃព្រះមហាក្សត្រិយ៍ ដែលទ្រង់ប្រាស្រ័យជាមួយនឹងប្រជាពលរដ្ឋដោយការគួរសម; បើព្រះរាជឱង្ការពុំគួរសមទេ ដូចអ្នកបម្រើបម្រាស់ស្និទ្ធជិតព្រះអង្គជាដើមថា អញ ឬ អញឯង ។ល។ បព្វជិតថា អាត្មា; ជាមួយនឹងឥស្សរជនថា អាត្មាភាព ។ បុរាណថា
- អាចក្ដី : អាចក្ដីពុំសូវសប្បាយ ចេះតែវិលមុខ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទូលព្រះបង្គំ, ទូលព្រះបង្គំជាខ្ញុំ ផង ។(ន.) មនុស្សដែលកំដឹងទ្រព្យគេ គឺមនុស្សដែលទាល់ក្រ ហើយទៅខ្ចីទ្រព្យគេមកចិញ្ចឹមជីវិត រកសងគេមិនបាន យកខ្លួនទៅនៅបម្រើគេ ឬ មាតាបិតាចំពាក់ទ្រព្យគេឲ្យកូនទៅនៅបម្រើគេ, កូននោះក៏ឈ្មោះថាខ្ញុំគេ : មនុស្សខ្ញុំគេ (មានតែពីដើម, ក្នុងសម័យនេះលើកលែងមិនឲ្យមាន; ពាក្យគួរសមហៅជាបាលីភាសាថា ទាសា, ទាសី “ខ្ញុំប្រុស, ខ្ញុំស្រី”) ។
-
ដល់
( អា. និ.អាយតនិបាត )
ចំពោះ, ឆ្ពោះត្រង់, សំដៅឆ្ពោះ, ដែលផ្គងឆ្ពោះ; ដូចជា ពីម្សិលមិញខ្ញុំបានឲ្យប្រាក់មួយរយរៀលដល់វាហើយ; ខ្ញុំនឹកដល់ម្ដាយខ្ញុំណាស់; គេឲ្យទានដល់ពួកស្មូម ។ សម្រាប់ព្រះមហាក្សត្រិយ៍ និងឥស្សរជនឯទៀតៗ, ត្រង់ពាក្យ ដល់ នេះ ត្រូវប្រើពាក្យ
- ចំពោះ ឬ - ឆ្ពោះ ជាជំនួស : សូមថ្វាយសាធុការចំពោះព្រះករុណា ជាម្ចាស់ជីវិតលើត្បូង...; សូមជូនពរចំពោះអស់លោក... ។ ដរាបទៅទល់នឹង : ចាំដល់ថ្ងៃស្អែកសឹមយើងទៅ។ ចុះដល់ទៅអង្កាល់ ? ចាំដល់ទៅអង្កាល់ក៏បាន !; ចុះស៊ីដល់ណាទៅទៀត ? ។ ល។ មួយទៀត, ត្រង់កន្លែង អា. និ. នៃ, កុំប្រើពាក្យ ដល់ ឧ. ព្រះអង្គជាម្លប់ដ៏ត្រជាក់ ដល់ប្រជាពលរដ្ឋទាំងពួង; ត្រូវប្រើថា : ព្រះអង្គជាម្លប់ដ៏ត្រជាក់នៃប្រជាពលរដ្ឋទាំងពួង ដូច្នេះវិញ ដ្បិត នៃ ស្មើគ្នានឹង របស់ (ជាម្លប់របស់)... ។ល។ គួរពិនិត្យឲ្យហ្មត់ចត់ កុំប្រើដោយច្រឡំ អា. និ. នូវ, ដល់ នឹង, នៃ ដោយអាស្រ័យសកម្មកិរិយា, អកម្មកិរិយា និងសកម្មាកម្មកិរិយា ជាដើម ជាគោលផងជាដរាប ។
-
ទាន
( ន.នាមសព្ទ )
អំណោយ, ការឲ្យ, អ្វីៗដែលគួរឲ្យ ។ ខ្មែរយើងច្រើននិយាយថា ឲ្យទាន, ធ្វើទាន, បរិច្ចាគទាន, ចែកទាន, សូមទាន ឬ សុំទាន, ទទួលទាន ឬ ទទួលយកទាន...។ ប្រើរៀងពីខាងដើមសព្ទដទៃខ្លះ អ. ថ. ទានៈ ដូចជា ទានកណ្ឌ (--ក័ន) ន. (បា.) ឈ្មោះកណ្ឌទី ៣ ក្នុងមហាវេស្សន្តរជាតក ។
- ទានកាម (--កាមៈ ឬ--កាម) ន. (សំ. បា.) អ្នកពេញចិត្តឬអ្នកមានចំណងក្នុងការធ្វើទាន គឺអ្នកដែលចូលចិត្តខាងធ្វើទានឥតមានធុញទ្រាន់ ។ បើស្ត្រីជា ទានកាមា ។
- ទានបតី (--ប៉ៈដី) ន. (សំ. បា. ទានបតិ) អ្នកដែលជាធំក្នុងទាន គឺម្ចាស់ទាន ឬអ្នកដើមបុណ្យ, អ្នកដើមការ ។
- ទានបារមី (--បារ៉ៈម៉ី) ន. (បា.) ឈ្មោះបារមីទី ១ ក្នុងបារមីទាំង ១០ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី និង បារមី ផង) ។
- ទានមយៈ ឬ - ទានម័យ (--មៈយៈ ឬ--មៃ) គុ. ឬ ន. (បា.) ដែលសម្រេចដោយទាន; បុណ្យដែលសម្រេច ឬដែលកើតឡើងដោយសារធ្វើទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុញ្ញកិរិយាវត្ថុ ផង) ។
- ទានវត្ថុ (--វ័តថុ) ន. (បា.; សំ. ទានវស្ដុ) វត្ថុ, ភ័ស្ដុភារ, របស់សម្រាប់ធ្វើទាន ឬវត្ថុដែលជាអំណោយ ។
- ទានសាលា (--សល៉ា) ន. (បា.) សាលាសម្រាប់ប្រជុំគ្នាធ្វើទាន, រោងទាន ។
- ទានាធិបតី (--ប៉ៈដី) ន. (សំ. បា. --បតិ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងច្រើនតែប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សជនអ្នកមានបណ្ដាស័ក្តិដែលជាម្ចាស់ទាន (ជាវេវចនៈនឹងពាក្យ ទានិស្សរៈ) ។
- ទានានិសង្ស (--សង់) ន. (សំ. បា.--សំស) អានិសង្សទាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អានិសង្ស) ។
- ទានិស្សរៈ (ទានិស-សៈរ៉ៈ) ន. (បា. ទាន + ឥស្សរ > ទានិស្សរ; សំ. ទាន + ឦស្វរ ទានេស្វរ) ដូចគ្នានឹង ទានបតី, ប៉ុន្តែខ្មែរយើងប្រើពាក្យនេះ សម្រាប់ឥស្សរជនអ្នកមានស័ក្តិធំមានសេនាបតីជាដើម ដែលជាម្ចាស់ទាន (ច្រើនប្រើក្នុងពាក្យទេស្នា) ។
- ទានិស្សរាធិបតី (ទានិស-សៈរ៉ាធិប៉ៈដី) ន. (បា. ទាន + ឥស្សរ + អធិបតី > ទានិស្សរាធិបតិ; សំ. ទាន + ឦស្វរ + អធិបតិ > ទានេស្វរាធិបតិ) អ្នកដែលជាម្ចាស់ធំចម្បងក្នុងទាន ឬដែលជាម្ចាស់ចម្បងលើសលែង អ្នកឲ្យទានទាំងអស់ ។ ពាក្យនេះខ្មែរយើងច្រើនប្រើជាពាក្យទេស្នា សម្រាប់ហៅឥស្សរជនជាក្សត្រិយ៍ដែលជាម្ចាស់ទាន, ហៅបានតាំងពីព្រះរាជាចុះរៀងមកដល់ព្រះរាជវង្សានុវង្ស ធំតូចតាមលំដាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឥស្សរ និង អធិបតី ផង) ។
-
គ្រុឌ
( ន.នាមសព្ទ )
(គរុឌ ឬ គរូឌ; គរុឡ “គ្រុឌ; សត្វសសេះ”) ឈ្មោះសត្វបក្សីមានក្នុងរឿងបុរាណ ថាជាជំនិះនៃព្រះវិស្ណុ (ព្រះនារាយណ៍), ជាគូសត្រូវនឹងនាគ : គ្រានោះមានគ្រុឌ ១ ធំ ឆាបឆក់យកនាគទៅ ។ ក្នុងកម្ពុជរដ្ឋតាំងពីក្នុងសម័យមហានគរ, នគរវត្ត រៀងមកដល់សព្វថ្ងៃនេះ, ពួកជាងច្រើនធ្វើរូបគ្រុឌ ប្រើជាគ្រឿងរចនាមួយយ៉ាងរបស់ប្រាសាទ, វិហារ ឬ គេហដ្ឋានរបស់ឥស្សរជនខ្លះ ។
-
ប្រសាសន៍
( ន.នាមសព្ទ )
[--សាស ]
(ប្រ + ឝាសនា) ពាក្យបង្គាប់, ពាក្យផ្ដាំផ្ញើ, បណ្ដាំ ។ ខ្មែរយើងប្រើចំពោះតែ ពាក្យ, សម្ដី របស់ឥស្សរជនក្រៅពីក្សត្រិយ៍ : ទទួលប្រសាសន៍លោក គឺទទួលពាក្យលោក;
- លោកមានប្រសាសន៍ គឺលោកនិយាយ (សម្រាប់ឥស្សរជនជាគ្រហស្ថ) ។
-
ប្រមុខរដ្ឋ
( ន.នាមសព្ទ )
[ប្រ-មុក-រាត់ ]
(ប្រមុខ + រដ្ឋ) ប្រមុខរបស់រដ្ឋ, ឥស្សរជនជាប្រធានក្នុងប្រទេស, ... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមុខ និង រដ្ឋ ផង) ។
-
ប្រជាសវនាការ
( ន.នាមសព្ទ )
[--ស:វ៉:ន៉ាកា ]
ការដែលប្រជារាស្រ្តចូលចួបឥស្សរជន ដើម្បីសន្ទនាប្រស្រ័យ ការណ៍ផ្សេងៗ; ការជំនុំជម្រះកាត់សេចក្ដីឲ្យប្រជារាស្រ្ត; វេលាជំនុំ ជម្រះរឿងរ៉ាវនៃប្រជារាស្រ្ត : អនុញ្ញាតឲ្យមានប្រជាសវនាការរៀងរាល់ថ្ងៃ ។
-
ពុំ
( និ.និបាតសព្ទ )
មិន, ឥត : ទៅពុំខាន, ធ្វើពុំកើត, ពុំប្រសើរ, ពុំគាប់ចិត្ត, ពុំយូរប៉ុន្មាន, ពុំសូវល្អ, មានជាដរាបពុំដែលដាច់, ធ្វើដូច្នេះទៀតពុំបានឡើយ ។ល។ តាមទម្លាប់ប្រើ, បើអ្នកតូចនិយាយស្ដីក្នុងសំណាក់ឥស្សរជន តែងប្រើពាក្យ ពុំ ជាជំនួសពាក្យ មិន ជាដរាប : ទូលព្រះបង្គំជាខ្ញុំពុំដែលបានឃើញ; ខ្ញុំព្រះបាទម្ចាស់ពុំដែលបានទៅ; ការនោះខ្ញុំបាទធ្វើពុំកើត; សេចក្ដីគួរពុំគួរសូម... អភ័យទោស ។ល។
- ពុំជា មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ ។ ពុំជាបើ, ពុំជាបើបី ឬ ពុំជាបីបើ មិនជាបី, មិនជាបើបី ឬមិនជាបីបើ ។ ពុំសមបើ ឬ ពុំសមបីបើ មិនសមបើ ឬមិនសមបីបើ ។ ពុំលង់ឡើយ ពុំយូរឡើយ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មិន ផង) ។
-
ព្រះស្ដែង
( បុ. ស.បុរិសសព្ទនាម, អាល.អាលបនៈ ឬសម្ពោធនៈ )
[ជើង ដ ]
អ្នក, នាយ, ចៅ, បា; ឬវ៉ឺយ, វ៉ី; ពាក្យសម្រាប់ឥស្សរជនហៅមនុស្សស្និទ្ធស្នាល ដែលនៅក្រោមបង្គាប់របស់ខ្លួន : ម្នាលព្រះស្ដែង ! នែព្រះស្ដែង !; ហៅដោយមេត្តាប្រណីទៅរកអ្នកតូចទាបទន់ខ្សោយក៏បាន : ម្នាលប្រស្ដែងប្រេតអើយ !... (ព. ទេ.) ។
-
មរណៈ
( ន.នាមសព្ទ )
[មៈរៈណៈ ]
(មរណ) សេចក្ដីស្លាប់ ។
- មរណកាល កាលកំណត់ដែលត្រូវស្លាប់, ពេលស្លាប់; ខ្មែរច្រើននិយាយសំដៅសេចក្ដីថា “ស្លាប់” ឬ “សេចក្ដីស្លាប់” : ធ្វើមរណកាល, ទទួលមរណកាល ។
- មរណចេតនា (មៈរៈណៈចេតន៉ា) ចេតនាដែលប៉ងនឹងសម្លាប់ ។
- មរណទុក្ខ ទុក្ខដែលកើតព្រោះមរណៈ, ទុក្ខដែលមានក្នុងវេលាជិតនឹងស្លាប់ ។
- មរណទូត បម្រើរបស់មរណៈ គឺជរាព្យាធិដែលទុក្ខដូចជាបម្រើរបស់សេចក្ដីស្លាប់ប្រើឲ្យមក, ហៅថា យមទូត ក៏បាន (ព. ប្រ.) ។
- មរណធម៌ ធម្មតារបស់មរណៈឬមរណៈដែលរមែងមានជាធម្មតា ។
- មរណនាម នាមសម្រាប់បុគ្គលស្លាប់; សម្រាប់ប្រើចំពោះតែឥស្សរជនថ្នាក់ខ្ពស់មានក្សត្រិយ៍ទ្រង់រាជ្យជាដើម, ដូចជា ព្រះបាទសម្ដេចព្រះហរិរក្សរាមា, លុះទ្រង់សោយព្រះទិព្វជង្គតទៅហើយ, ថ្វាយព្រះមរណនាមជា ព្រះបរមកោដ្ឋ (ព្រះករុណាព្រះបរមកោដ្ឋ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នរោត្ដមផង) ។
- មរណបណ្ណ (មៈរៈណៈប័ន) សំបុត្រប្រាប់សេចក្ដីឲ្យអ្នកដទៃសម្លាប់គេ ។
- មរណភ័យ ភ័យអំពីមរណៈ, សេចក្ដីខ្លាចស្លាប់ :
- មរណភាព ដំណើរស្លាប់, សេចក្ដីស្លាប់ : ទទួលមរណភាព (ស្លាប់) ។
- មរណលេខា សាលក្រមកាត់ទោសប្រហារជីវិត ។
- មរណវេលា ឬ - មរណសម័យ ពេលជិតស្លាប់, ពេលស្លាប់ ។
- មរណសង្គ្រាម ដូចគ្នានឹង មច្ចុសង្គ្រាម ដែរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មច្ចុ ផង) ។
- មរណសញ្ញា សញ្ញាក្នុងមរណ; ការកត់សម្គាល់ថាមានសេចក្ដីស្លាប់ : កាន់មរណសញ្ញា ។
- មរណស្សតិ (មៈរៈណ័ស-សៈតិ) ដំណើរនឹកដល់សេចក្ដីស្លាប់, ការនឹកទៅរកសេចក្ដីស្លាប់; ហៅថា មរណនុស្សតិ “ការនឹករឿយៗដល់សេចក្ដីស្លាប់” ក៏បាន ។
- មរណហេតុ (មៈរៈណៈហែត) ហេតុនៃសេចក្ដីស្លាប់, ដំណើរដែលនាំបណ្ដាលឲ្យស្លាប់ ។ល។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!