Khmer Dictionary: ឧបទ្រព
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទស
( បូ. សំ.បូរាណសំខ្យា ( ប្រើត្រឹមតែ សំខ្យា. គឺសំខ្យាសព្ទ ក៏មាន ) )
[ទស់]
ដប់ (១០) : យើងខ្ញុំបង្គំព្រះទ្រង់យស ដោយម្រាមទាំងទសផ្ចង់គោរព ព្រមដោយសក្ការៈទាំងគ្រប់ សូមឲ្យឧបទ្រពចៀសចេញឆ្ងាយ ។ ប្រើរៀងភ្ជាប់ពីខាងដើមសព្ទដទៃទៀត អ. ថ. ទៈសៈ ដូចជា ទសក័ណ្ឋ (--ក័ន) ន. (បា. ទសកណ្ឋ; សំ. ទឝកណ្ឋ) អ្នកដែលមាន-ក ១០ គឺរាពណ៍ : ព្រះបាទទសក័ណ្ឋ (ក្នុងរឿងរាមកេរ្តិ៍) ។
- ទសធម្ម (--ធ័ម ឬ--ធ័ម-មៈ) ន. (បា.) ធម៌ ១០ ។ ឈ្មោះសូត្រមួយក្នុងព្រះសុត្តន្តបិដក សំដែងពីធម៌ ១០ ប្រភេទ ។
- ទសបារមី (ទៈសៈបារ៉ៈម៉ី) ន. (បា.) បារមី ១០ គឺចរិយាដ៏លើសលន់ ឬគុណជាតិដ៏ល្អ ដែលគួរបំពេញមាន ១០ យ៉ាងគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាកាយវាចាឲ្យបរិសុទ្ធប្រពៃ; ៣- នេក្ខម្មៈ ការចេញចាកកាម គឺចេញបួស; ៤-បញ្ញា ការដឹងច្បាស់នូវសេចក្ដីពិត; ៥-វីរិយៈ ព្យាយាម; ៦-ខន្តិ សេចក្ដីអត់ធន; ៧- សច្ចៈ ការកាន់សំដីពិតមិនរើរុះ; ៨-អធិដ្ឋានៈ ការអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត; ៩-មេត្តា ការផ្សាយសេចក្ដីរាប់អានចំពោះសព្វសត្វមិនរើសមុខ; ១០-ឧបេក្ខា ដំណើរតាំងចិត្តជើយព្រងើយដោយស្មោះស្មើ ។ បារមីទាំង ១០ នេះឯងដែលពោធិសត្វរាល់ព្រះអង្គបំពេញឲ្យបានត្រាស់ជាព្រះសព្វញ្ញុពុទ្ធ ។
- ទសពល (--ពល់) គុ. ឬ ន. (បា.) ដែលមានកម្លាំង ១០ គឺមានកម្លាំងស្មើនឹងដំរីវិសេស ១០ (ព្រះសម្មាសម្ពុទ្ធ) : ព្រះទសពល ។
- ទសពិធ (--ពិត) គុ. (បា. ទសវិធ, វ > ព = ទសពិធ) ដែលមាន ១០ យ៉ាង, មាន ១០ ប្រការ ។
- ទសពិធរាជធម៌ (ទៈ សៈពិធៈរាជៈ ធ័រ, ឬតាមទម្លាប់ថា ទស់សៈពិត--) ន. (បា. ទសវិធ + រាជធម្ម) រាជធម៌ ១០យ៉ាង គឺធម៌ ១០ ប្រការ សម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្ត ព្រមទាំងណែនាំពួកសេនាបតីមន្ត្រីធំតូចនិងពួករាស្ត្រប្រជាឲ្យប្រព្រឹត្តផង ។ ទសពិធរាជធម៌នោះគឺ ១-ទានៈ ការធ្វើអំណោយ; ២-សីលៈ ការរក្សាសីល ៥ ជានិច្ច ឬរក្សាសីល ១០ មួយដងមួយកាល; ៣-បរិច្ចាគៈ ការចំណាយព្រះរាជទ្រព្យទំនុកបម្រុងប្រទេសជាតិ; ៤-អាជ្ជវៈ មានសេចក្ដីត្រង់; ៥-មទ្ទវៈ មានសេចក្ដីទន់ភ្លន់ស្លូតសុភាពរាបសា; ៦-តបៈ ការកាន់ឧបោសថសីលតាមកាលកំណត់ម្ដងៗ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តបៈ ឬ តបះ ផង); ៧-អក្កោធនៈ មិនកម្ដៅក្រហាយអ្នកដទៃ; ៨-អវិហឹសា មិនបៀតបៀនអ្នកដទៃ; ៩-ខន្តិ មានសេចក្ដីអត់ធន់; ១០-អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។ ច្រើនប្រើកាត់ខ្លីត្រឹមតែ ទសពិធ ឬ ទសពិធធម៌ ។
- ទសមុខ (ទៈសៈមុក, ឬ ត. ទ. ថា. ទស់មុខ) ន. ឬ គុ. (បា.) មុខ ១០; ដែលមានមុខ ១០ (រាពណ៍) : ព្រះបាទទសមុខ (ក្នុងរឿងរាមកេរ្តិ៍ ) ។
-
បក
( កិ.កិរិយាសព្ទ )
យកសំបក, យកស្រោម ឬយកអ្វីៗដែលរុំដោយស្រោបចេញ ដើម្បីនឹងសម្ដែងអាការខាងក្នុងឲ្យឃើញច្បាស់ ឬដើម្បីនឹងយកស្រោម, យកសំបកជាដើមនោះ : បកសំបក, បកស្រោប ។
- បកស្បែក ឈ្មោះពិធីបុណ្យមួយបែប ដោយគេនិមន្តព្រះថេរៈរូបណាមួយមកទាញយកសំពត់ដែលគេក្រាបទទូរអស់ទាំងខ្លួន ឲ្យលោកសូត្រធម៌បណ្ដើរទាញសំពត់នោះបណ្ដើរ ទាញសន្សឹមៗ លៃឲ្យល្មមតែសូត្រធម៌ចប់សំពត់នោះក៏ផុតចេញអស់ពីលើខ្លួនទាយកដែរ គេហៅពិធីបុណ្យនេះថា បកស្បែក ឬឆាកកបស្បែក, គេជឿតាមទម្លាប់ជាបរម្បរាតៗគ្នាមកថា នឹងអស់មានឧបទ្រពអពមង្គលអ្វីតទៅទៀតហើយ ។ល។ ពីធីបុណ្យនេះជាប្រពៃណីនិយម ពុំមែនជាពុទ្ធសាសនានិយមទេ, សម័យសព្វថ្ងៃនេះ អ្នកជឿពិធីនោះនៅខ្លះដែរ ប៉ុន្តែមានចំនួនតិច ។ បកអណ្ដើក កាត់លាក់ឈើជាផ្ទាំងៗ បកយកស្រាយចេញ ។ល។
-
ភយូបទ្រព
( ន.នាមសព្ទ )
[ភយូប៉ៈទ្រប់ ]
(ភយ + ឧបទ្រវ; ភយ + ឧបទ្ទវ) ឧបទ្រព្យដែលគួរខ្លាច, ចង្រៃយ៉ាងសម្បើម : កើតមានភយូបទ្រព ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ភយូបទ្រព ចេញពីប្រភព នៃជនពាលា កំពុងសុខៗ វានាំគ្នីគ្នា បង្កើតឲ្យជា ភយន្តរាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបទ្រព ទៀតផង) ។
-
ម៉ុងសាយ
( ន.នាមសព្ទ )
ក្រុមរបាំប្រពៃណីចិន រួមសម្ដែងដោយសិល្បករពាក់ក្រណាត់ច្នៃជារូបនាគ ហក់លោត ធ្វើត្រាប់តាមកាយវិការសត្វសាហាវពិតៗ កំដរដោយអ្នកវាយស្គរវាយ ឆាប់លាន់ទ្រហឹងអឺងអាប់ ។ របាំនេះមានគោលបំណង បណ្ដេញកម្ចាត់ភាវៈអាក្រក់ឧបទ្រពចង្រៃផងទាំងពួង ដើម្បីនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារម្ចាស់ផង ។
-
អនុបទ្រព
( គុ.គុនសព្ទ )
[--ប៉ៈទ្រប់]
(អនុបទ្រវ< អន៑ “មិន, ពុំ, ឥត” + ឧបទ្រវ “ឧបទ្រព”; អនុបទ្ទវ < អន៑ + ឧបទ្ទវ) ដែលឥតឧបទ្រព : ផ្ទះអនុបទ្រព, ទីនោះជាអនុបទ្រព (ប្រើជា និរុបទ្រព ក៏បាន, ប្រែថា “ឥតឧបទ្រព្យ” ដែរ) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អនុបទ្រព កើតមានព្រោះឈប់ លែងកាន់ទុច្ចរិត ផ្លូវកាយវាចា និងខាងផ្លូវចិត្ត ថែមទាំងអាណិត សព្វសត្វផងទៀត ។ ឧបទ្រពចង្រៃ រែងមានច្រើនក្រៃ ព្រោះចិត្តចង្អៀត ប្រព្រឹត្តអាក្រក់ នេះហើយនោះទៀត គ្រោះកាចតែងបៀត អែបចូលមិនស្រាក ។
-
អបាយ
( ន.នាមសព្ទ )
[អៈបាយ]
ទីដែលប្រាសចាកសេចក្ដីចម្រើន, ទីរងទុក្ខ (មានឋាននរកជាដើម); សេចក្ដីសាបសូន្យ, សេចក្ដីវិនាស; ដំណើរលិចលង់ក្នុងសេចក្ដីវិនាស (ខ្មែរច្រើនប្រើសំដៅអបាយភូមិបួននិងសេចក្ដីវិនាស) : ស្លាប់ទៅកើតក្នុងអបាយ, ធ្លាក់ទៅក្នុងអបាយ; អំពើនេះជាផ្លូវអបាយ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈបាយ៉ៈ ឬ អប៉ាយ៉ៈ ក៏មានខ្លះ (ត. ទ. ស្រ.), ដូចជា អបាយគាមិន ឬ --គាមី អ្នកដែលតែងតែឬដែលបម្រុងតែនឹងទៅកើតក្នុងអបាយភូមិ (បើស្ត្រីជា អបាយគាមិនី)។
- អបាយទុក្ខ ទុក្ខក្នុងអបាយ ។
- អបាយទ្វារ ទ្វារនៃអបាយ, ផ្លូវចូលទៅកាន់អបាយ (ព. ប្រ.) ។
- អបាយបរាយនៈ (អៈប៉ាយ៉ៈប៉ៈរ៉ាយ៉ៈន៉ៈ) អ្នកដែលបម្រុងនឹងទៅកើតក្នុងអបាយឬដែលប្រុងនឹងបានសេចក្ដីវិនាសទៅខាងមុខ (បើស្ត្រីជា --បរាយនា អ. ថ. --ន៉ា) ។
- អបាយបរាយនកម្ម អំពើដែលបម្រុងនឹងនាំអ្នកធ្វើឲ្យទៅកើតក្នុងអបាយឬឲ្យបានសេចក្ដីវិនាសទៅខាងមុខ ។
- អបាយប្បដិសន្ធិ (--យុ័ប-ប៉ៈ--) ការចាប់កំណើតក្នុងអបាយ ។
- អបាយភព (--ភប់) ឋានអបាយ, អបាយភូមិ ។
- អបាយភ័យ ការខ្លាចក្រែងទៅកើតក្នុងអបាយភូមិឬខ្លាចក្រែងមានសេចក្ដីវិនាស ។
- អបាយភូមិ (--ភូម) ជាន់ឬឋានអបាយ, កំណើតសត្វដែលប្រាសចាកសេចក្ដីចម្រើន : នរក, តិរច្ឆាន, ប្រេត, អសុរកាយ ទាំង ៤ នេះជាអបាយភូមិ ។
- អបាយមាគ៌ា (--មារ-គា) ផ្លូវទៅកាន់អបាយ (ព. ប្រ.) ។
- អបាយមុខ ហេតុឬអំពើជាប្រធានឬជាផ្លូវនៃសេចក្ដីវិនាស : ការលេងស្រី, ផឹកសុរា, លេងស៊ីចាយកញ្ជះកញ្ជាយខ្ជីខ្ជា, លេងល្បែងភ្នាល់, សេពគប់រាប់រកយកមនុស្សអាក្រក់ជាមិត្រ, ខ្ជិលច្រអូស, ដើរលេងយប់, ដើរមើលល្បែងរបាំទាល់តែញៀនជាប់ចិត្តឥតធ្វើការរបរអ្វី; ទាំង ៨ យ៉ាងនេះជាអបាយមុខ ។
- អបាយសត្ត ឬ - --សត្វ សត្វដែលកើតក្នុងអបាយភូមិ ។
- អបាយសមុទ្ទ ឬ
- --សមុទ្រ អបាយភូមិដែលទុកដូចជាមហាសមុទ្រ ។
- អបាយសំវត្តនិក (អៈ ប៉ាយ៉ៈស័ង-វ័តតៈ--) អំពើដែលនាំឲ្យអ្នកធ្វើទៅកើតក្នុងអបាយឬនាំឲ្យដល់នូវសេចក្ដីវិនាស (ហៅ អបាយសំវត្តនិកកម្ម ក៏បាន) ។ល។ ពាក្យកាព្យបញ្ជាក់អំពីអបាយមុខ ៨ យ៉ាងថា : អបាយមុខបួន បើរាប់ផ្ទួនមានប្រាំបី មួយគឺការលែងស្រី ពីរគឺក្តីសេពសុរា ។ បីគឺការចាយវាយ- ទ្រព្យខ្ជះខ្ជាយលើសមាត្រា បួនគឺល្បែងពាលាលេងភ្នាល់គ្នាបង្ហិនធន ។ ប្រាំគឺការសេពគប់ ជនឧបទ្រពជាមិត្រពន្ធ ប្រាំមួយគឺជាតិជន ខ្ជិលច្រអូសហួសប្រមាណ ។ ប្រាំពីរដើរលេងយប់ ត្រាតែងប់ពុំសូវខាន ប្រាំបីគឺរាប់អាន មើលមហោស្រពត្រាតែញៀន ។ ប្រាំបីនេះអ្នកឈ្លាស ខ្លាចវិនាសរែងអៀនប្រៀន ជួនកាលគេចវេះវៀន ព្រោះក្រែងញៀនឈប់ពុំបាន ។
-
អភ័យ
( ន.នាមសព្ទ )
[អៈភៃ ]
(អភយ) ការឥតភ័យ, ឥតខ្លាច; ការមិនប្រកាន់ទោស, មិនយកទោស, មិនចាប់ទោស; ការមិនបៀតបៀនឲ្យភិតភ័យ : ឲ្យអភ័យ; គួរដល់អភ័យ; បានអភ័យអំពី... ។ ប្រើជា គុ. ក៏បាន “ដែលឥតភ័យ” : ប្រទេសឥតភ័យ; សត្វអភ័យ ។ វេវ. និរភ័យ ឬ និភ៌យ។ ខ្មែរប្រើជា កិ. ក៏មាន “មិនឲ្យមានភ័យ; មិនឲ្យមានទោស, មិនប្រកាន់ទោស” : សូមអភ័យ ឬ សូមអភ័យទោស សូមកុំប្រកាន់ទោស, កុំចាប់ទោស : សេចក្ដីគួរពុំគួរ សូមអភ័យទោស (បែបសេចក្ដីគោរពសម្រាប់ប្រើក្នុងខាងចុងសំបុត្រ, ចុតហ្មាយ, ដីកាទាំងពួង; ត្រង់ខាងចុងបន្ទាប់ពាក្យ សូម ត្រូវបញ្ចូលពាក្យតាមថ្នាក់បុគ្គល : ...... សូមព្រះរាជទាន...,... សូមទ្រង់...,... សូមមេត្តា...) ។
- អភ័យឯកសិទ្ធិ (--អែកកៈសិត) ន. (បា. < អភយ “ការឥតភ័យ, ការមិនប្រកាន់ទោស,...” + ឯក “មួយ; ដោយឡែក, ផ្សេង; ពិសេស” + សិទ្ធិ “អំណាច, ច្បាប់, សេចក្ដីសម្រេចតាមអំណាចច្បាប់”) អំណាចដោយឡែកការពារមិនឲ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុម ដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឲ្យរួចពន្ធ : អភ័យឯកសិទ្ធិរបស់សភា, អភ័យឯកសិទ្ធិរបស់អង្គទូត ។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិទ្ធិ និងឯកសិទ្ធិ ផង) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃសរសេរជា អភយ (អៈភៈយៈ), ដូចជា
- អភយដ្ឋាន ឬ --ប្រទេស ឋានឬប្រទេសដែលឥតភ័យ : ព្រៃនោះធំស្ងាត់មែន ប៉ុន្តែ ជាអភយដ្ឋាន ។
- អភយទាន ការឲ្យអភ័យ; ការឲ្យជីវិត (ជីវិតទាន) ។
- អភយន្តរាយ (< អភយ + អន្តរាយ) ដែលឥតភ័យនិងអន្តរាយ ។
- អភយវ័ន ព្រៃដែលឥតភ័យ, ដែលពុំគួរខ្លាច ។
- អភយូបទ្រព (< អភយ + ឧបទ្រព) ដែលឥតភ័យឥតឧបទ្រព ។
- អភយូបសគ្គ ឬ --ស័គ្គ (< អភយ + ឧបសគ្គ) ដែលឥតភ័យឥតឧបស័គ្គ ។ល។
-
អាសវ
( ន.នាមសព្ទ )
[--សៈវ៉ៈ]
(អាសវ; ឬ សំ. អាស្រវ គ្រឿងត្រាំ; ទឹកតម្រាំ; ទឹកដម; ស្រាត្រាំ គឺសុរាឬមេរ័យកើតពីតឹកអំពៅ ឬ ទឹកឃ្មុំ, ទឹកត្នោតជាដើមដែលត្រាំគ្រឿងផ្សំផ្សេងៗ; គ្រឿងជ្រក់, ទឹកជ្រក់; គ្រឿងសៅហ្មង, ហេតុមោះហ្មង; ឧបទ្រព, ចង្រៃ ។ ព. ពុ. កិលេសជាគ្រឿងត្រាំ គឺកិលេសធម៌ដែលត្រាំនៅក្នុងសន្តាន, មាន ៤ យ៉ាងគឺ ១-កាម ហៅថា កាមាសវៈ; ២-ភព ហៅ ភវាសវៈ; ៣-ទិដ្ឋិ ហៅ ទិដ្ឋាសវៈ; ៤- អវិជ្ជា ហៅ អវិជ្ជាសវៈ; (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឱឃ ផង) ។
- អាសវក្កិលេស កិលេសជាគ្រឿងត្រាំក្នុងសន្ដាន ។
- អាសវក្ខ័យ ឬ - អាស្រវក្ស័យ ការក្ស័យអាសវៈ គឺការអស់អាសវក្កិលេស ។ល។
-
ឧបាទវ៍
( ន.នាមសព្ទ )
[អ៊ុបាត ]
(ពាក្យប្រើក្លាយមកពី បា. ឧបទ្ទវ) ឧបទ្រព : មានឧបាទវ៍ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ឧបាទវ៍ក៏គឺឧបទ្រព ងងឹតដូចយប់ពុំប្រាកដ ជាតួចង្រៃកើតពីបទ ប្រព្រឹត្តទុច្ចរិតឥតមានក្រែង ។ យើងមើលឧបាទវ៍ពុំឃើញច្បាស់ ព្រោះក្រាស់ដោយក្តីភ័ន្តវង្វេង សុចរិតជាធម៌ដាច់សង្វែង ប្រព្រឹត្តជាក់ស្តែងគ្មានឧបាទវ៍ ។
-
ចង្រៃ
( ន.នាមសព្ទ )
[ចង់-រ៉ៃ ]
ឧបទ្រព គឺសភាពដែលបង្អាប់ស្រីសួស្ដី, ដែលបណ្ដាលឲ្យមានទុក្ខ, មានកង្វល់, មានភយន្ដរាយ : មានតែបុណ្យកុសលដែលបុគ្គលកសាងសន្សំប៉ុណ្ណោះទេ ទើបអាចរំងាប់ អាចដេញកំចាត់ចង្រៃបាន ។
- ចង្រៃចង្រក ចង្រៃរួបរឹតដោយអាការផ្សេងៗ ។
- អាចង្រៃ ! សំដីជេរដោយទ្រគោះមើលងាយ ។ល។
Headley's Khmer-English Dictionary Full Text Search
-
ឧបទ្រព
( n )
[ʔuʔpaʔtrup]
- detail »
accident, peril, danger, misfortune, distress
-
ឧបទ្រព
( adj )
[ʔuʔpaʔtrup]
- detail »
to be haunted; dogged by bad luck, unlucky; evil
-
ឧបាទវ៍
- detail »
See:ឧបទ្រព