Khmer Dictionary: កុន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កុណ្ឌក
( ន.នាមសព្ទ )
[កុន-ឌក់ ]
ផង់អង្ករ, ល្អងអង្ករ ។ ពាក្យនេះប្រើក្លាយមកជា
- កន្ទក់ ។
-
កុណ្ឌល
( ន.នាមសព្ទ )
[កុន-ឌល់ ]
ប្រដាប់សម្រាប់ពាក់ត្រចៀក មាន
- ទំហូ,
- កាវ ជាដើម ។
-
កុន
( ន.នាមសព្ទ )
កល, កលឧបាយ : ជាប់កុន, ដោះកុន, រួចពីកុន, ។ ឈ្មោះល្បែងដែលលេងដោយទំនងកលឧបាយផ្សេងៗ : លេងកុន, ទៅមើលកុន ។ ពាក្យនេះខ្មែរហៅតាមសៀម ដែលសរសេរ “កល” តែអានថា “កុន” ខ្មែរយកពាក្យ កុន នេះមកប្រើ ក៏ទៅជាមានពាក្យពីរផ្សេងគ្នាគឺ កល ១ កុន ១ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កល) ។ ក្នុងសម័យបច្ចុប្បន្នខ្មែរយើងហៅ ភាពយន្ត ។
-
កុន
( កិ.កិរិយាសព្ទ )
ខក ឬ ស្កុនដំណើរ ព្រោះដេកលក់ជ្រុលហួសវេលា : ខ្ញុំកុនដំណើរ ទៅមិនទាន់កប៉ាល់ ។
-
ប្រកុន
( កិ.កិរិយាសព្ទ )
ធ្វើឲ្យកុនការ, កុនដំណើរ; មកប្រចួនការឬប្រចួនដំណើរគ្នា ។
-
ភាពយន្ត
( ន.នាមសព្ទ )
[ភាប-យន់ ]
រូបថតផ្តិតភ្ជាប់នឹងហ៊្វិល្មសម្រាប់បញ្ចាំងឆ្លុះស្រមោលឲ្យឃើញជារូបផ្សេងៗ តាមដំណើរទំនងដែលបានថតមក : ទៅមើលភាពយន្ត, ភាពយន្តនេះល្អមើលណាស់ ។ ពាក្យសាមញ្ញដែលធ្លាប់ហៅមកថា កុន ដែលក្លាយពីពាក្យ កល ស. អ. ថ. កុន ។
-
រមាំងបើកបាស
( ន.នាមសព្ទ )
(បាស “អន្ទាក់; ចំណង”) រមាំងបើកអន្ទាក់ ឬរមាំងដោះអន្ទាក់ ។ ឈ្មោះស្នៀតឬល្បិចគុនមួយប្រភេទ ឬល្បិចដោះកុន, ដោះចំណោមមួយប្រភេទ សម្រាប់បញ្ចេញប្រើដោះខ្លួនក្នុងវេលាដែលជាប់កុន ឬជាប់ចំណោមយ៉ាងមមាញឹក : ស្នៀតរមាំងបើកបាស (ចំណេះឬល្បិចខ្មែរក្នុងសម័យបុរាណ) ។ ឈ្មោះកាព្យមួយបែបជាពាក្យ ៩ មានចួនរណ្តំបីៗម៉ាត់ លោតៗតាមសង្កាត់, ក្នុងមួយបទមាន ៤ បាទ គឺបួនៗឃ្លា (រួមជា ៣៦ ម៉ាត់), ដូចជា : សត្វរមាំង ស្រឡាំងកាំង ព្រោះឃើញព្រាន, កាលវាមាន ក្ដីភ័យភិត គិតតែបោល, ទោះឈ្មោលញី គិតតែពី ការរត់ចោល, គ្នាទង្គោល បោលទង្គិច- ឈើក៏មាន ។ កាព្យបែបនេះ កវីបុរាណបានឲ្យឈ្មោះចួនរដឹកថា រលកខ្ទប់ច្រាំង, រមាំងបើកបាស, ទន្សាយទីសទាស, មាន់ទឹកបណ្តើរកូន... (សឹងមានលក្ខណៈផ្សេងៗគ្នា) ។
-
រោង
( ន.នាមសព្ទ )
សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឬខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ : រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ,... ។
- រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។
- រោងកុន រោងធំទូលាយសម្រាប់លេងកុន (រង្គសាល) ។
- រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ (ហៅ រោងត្រសាល ក៏មាន) ។
- រោងចក្រ (--ចាក់) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។
- រោងចួង រោងខ្ពស់ស្រឡះមានជណ្តើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ ។
- រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។
- រោងថែវ ឬ - រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង ៤ ទិស ។
- រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។
- រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លា និងជាទីនៅសម្នាក់បណ្តោះអាសន្នរបស់កូនកំលោះ ។
- រោងរៀន សាលារៀន ។
- រោងរាំ ឬ - រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ (រោងមហោស្រព, រង្គសាល) ។ល។
-
ល
( កិ.កិរិយាសព្ទ )
ល្បង, លង : លឲ្យដឹង; កុំអាល ចាំលមើលសិន ! ។ ជន្លល្បងមើល : លកាប់ ។
- លលើកាប់ក្រោម កិ. វិ. ឬ គុ. (ព. ប្រ.) ដែលនិយាយលូកលរាវរកផ្លូវ រកទំនង ហាក់ដូចគេលើកគ្រឿងសស្រ្តាជន្លខាងលើឲ្យភ័ន្តហើយលូកកាប់ខាងក្រោម : និយាយលលើកាប់ក្រោម; សម្ដី-- ។
- លលេង ល្បងលេង, ជន្លលេង : និយាយលលេង; សម្ដី-- ។
- លលែងៗ លហើយលែងៗហើយលរឿយៗ ។ល។ ព. ទ. បុ. យកកទៅលអន្ទាក់ ហុចទំនងឲ្យជាប់កុនជាប់ដំណើរ... ។
-
សន្លុង
( ន.នាមសព្ទ )
[សន់-ល៉ុង ]
បង្គោលធំសម្រាប់ចងក្រៀកសត្វចតុប្បាទមិនឲ្យបង្រះរើរួច : សន្លុងគ្រៀវគោ ។ ព. ប្រ. ជាប់សន្លុង ជាប់កុនឬជាប់នៅក្នុងបំណងប្រពន្ធកូន ។
Headley's Khmer-English Dictionary Full Text Search
-
កុន
( n )
[kon]
- detail »
moving pictures, movie, film
-
កុន
( adj )
[kon]
- detail »
to be in a difficult situation; to be thwarted.
-
កុន
( n )
[kon]
- detail »
trap, plot; difficult situation; trick, ruse; delusion
Eg. កុនហើយ! : Yikes! I've go a problem!