Khmer Dictionary: កូន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កងចៅ
( ន.នាមសព្ទ )
ពួកស្ត្រីខ្ញុំរាជការក្នុងព្រះបរមរាជវាំង ធ្វើការពួកបាវ (ស្ត្រីទាំងនេះកាលពីបុរាណគេជ្រើសរើសយកតែកូនចៅពល ឬរបឹប) ។
-
កន្ទក់កន្ទេញ
( កិ.កិរិយាសព្ទ )
រំអុក : កូនខ្ញុំវាចេះតែកន្ទក់កន្ទេញឲ្យខ្ញុំទិញមួកឲ្យវា ។
-
ការ
( កិ.កិរិយាសព្ទ )
បិទបាំង, រាំងរា, ឃាត់ខាំង, ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន...។
-
ការ
( កិ.កិរិយាសព្ទ )
រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា : ការកូន, ការក្មួយ, ស៊ីការ...។
-
កាលដែល
( អា. និ.អាយតនិបាត )
ពេលដែល, គ្រាដែល, ខណៈដែល, សម្រាប់ប្រើក្នុងប្រយោគជ្រែក ឬផ្ញើក្នុងប្រយោគដទៃ ឧ. កាលដែលបិតាធ្វើមរណកាលទៅ គាត់ពុំបានផ្ដែផ្ដាំអ្វីឡើយ (កាលដែលបិតាធ្វើមរណកាល) ជាប្រយោគជ្រែក ។ កូនត្រូវនៅកំព្រា ជាប្រយោគធំ ។ ប្រយោគ បា. ហៅលក្ខណៈ ។
-
កូនលង
( ន.នាមសព្ទ )
ឈ្មោះដង្កូវមួយប្រភេទ មានកំណើតពីឈើ ស៊ីឈើជាអាហារ ។
-
កូនលោក
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ ពួកត្រយង, រនាល, តែតូចជាង មានត្រីខ្យង ខ្ចៅ ជាអាហារ ។ ស្រុកខ្លះហៅថា
- គោលោក, ខ្លះទៀតហៅថា
- លាលោក ។
-
កូនសង្កត់
( ន.នាមសព្ទ )
គ្រឿងប្រដាប់ធ្វើដោយមាស, ប្រាក់ បញ្ចុះមន្តគាថា ដោតនឹងខ្សែសម្រាប់ចងចង្កេះ ។
-
កូនសរ
( ន.នាមសព្ទ )
ព្រួញសម្រាប់បាញ់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សរ) ។
-
កូនស្ងើន
( ន.នាមសព្ទ )
កង្កែបប្រុយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កង្កែបប្រុយ ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
កូន
( n )
[koon]
- detail »
child (of someone; cf. ក្មេង 'child' - in general); offspring, progeny.
-
កូន
( pron )
[koon]
- detail »
I / me / my (child speaking to parents); you / your (parents speaking to child)
-
កូន
( n )
[koon]
- detail »
young (of animals); smaller version / member (of a class or set),
Eg. កូនកោះ : small island; lower rank (of); player (in a card game as opposed to em the dealer) -
កូន
( clf )
[koon]
- detail »
for pieces of chalk, (flashlight) batteries