Khmer Dictionary: ទេសន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូវ
( និ.និបាតសព្ទ )
(ព.បុ.) ទេឬ ? ។ ពាក្យសម្រាប់និយាយដោយឆ្ងល់ : ហនូកូវ (ហៈ- -) ដូច្នោះទេឬ ? ។ ប្រើក្នុងសេចក្ដីផ្សេងខ្លះទៀតក៏មាន : នេះកូវ, នោះកូវ, អម្បាលនេះកូវ (ច្រើនប្រើតែក្នុងសាស្រ្តាទេសន៍ និងកាព្យបុរាណ) ។
-
តោមរធរ
( ន.នាមសព្ទ )
[តោម៉ៈ រ៉ៈ ធ ឬ តោម៉-ធ ]
អ្នកកាន់លំពែងស្នែងក្របី ឬអ្នកកាន់ផ្គាក់កកុក (ច្រើនប្រើតែក្នុងសាស្រ្តាទេសន៍ប្រែរយនិងកាព្យ) : ឯពួកពលតោមរធរ ស្រែកហ៊ោកម្ទរ គឃរស្ទុះចូលតយុទ្ធ ។
-
ទេសនា
( ន.នាមសព្ទ )
[ទេសៈន៉ា ឬ ទេស្នា ]
ដូចគ្នានឹង ទេសន៍ ដែរ ។
-
ទេសន៍
( ន.នាមសព្ទ )
[ទេស ]
(ទេសនា) ដំណើរសំដែង, ការសំដែងធម៌ : ស្ដាប់ទេសន៍ ។ តាមទម្លាប់ច្រើនប្រើជា កិ. ឬ គុ. និមន្តលោកទេសន៍; សាស្រ្តាទេសន៍ (ខាង កិ. ឬ គុ. គួរប្រើ ទេស វិញ; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេស ២ កិ.) ។
-
ទុក្ខំ
( ន.នាមសព្ទ )
[ទុក-ខ័ង ]
(ទុះខំ “រីសេចក្ដីទុក្ខ, សេចក្ដីលំបាក”) ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ ច្រើននិយាយរួមទាំង ៣ ម៉ាត់ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដីមិនទៀង (ព្រោះមានការប្រែប្រួលជាធម្មតា), ជាទុក្ខ ឬនាំមកនូវទុក្ខ (ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ), មិនមែនជារបស់ខ្លួន (ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្ត ឬព្រោះមិនមានខ្លឹមសារ) ។ ប្រើជាឧទានវាចា ពាក្យបន្លឺ ដោយសេចក្ដីព្រួយខ្លាំង ឬដោយសេចក្ដីសំវេគក៏មាន ឱ ទុក្ខំ ! “ឱសេចក្ដីព្រួយលំបាក !”; ចួនកាលថា អហោ ទុក្ខំ ! “ឱសេចក្ដីទុក្ខព្រួយ !”; ឬថា អហោ ទុក្ខំ ទុក្ខំ ! “ឱទុក្ខព្រួយណាស់ហ្ន៎” (ច្រើនមានប្រើតែក្នុងសាស្ត្រាទេសន៍ ប្រែរយបុរាណ) ។
-
ទុល្លភៈ
( គុ.គុនសព្ទ )
[ទុល-លៈភៈ ]
(ទុស៑ + លភ > ទុល្លភ; ទុ “កម្រ, ក្រ...” + លភ “បាន, រកបាន, ប្រទះ” > ទុល្លភ) ដែលកម្របាន, កម្ររកបាន, ក្រប្រទះ ។ ពាក្យនេះច្រើនមានតែក្នុងសាស្ត្រាទេសន៍ប្រែរយបុរាណ, ប្រើផ្សំជាមួយនឹងសព្ទឯទៀតជាបទសមាស ដូចជា ទុល្លភជន; ទុល្លភទ្រព្យ, ទុល្លភមនុស្ស, ទុល្លភលាភ, ទុល្លភវត្ថុ, ទុល្លភសុខ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនោះ) ។
- ទុល្លភជន (ទុល-លៈភៈជន់) ន. (បា.) ជន (មនុស្ស) ដែលគេកម្ររកបាន គឺមនុស្សដែលមានគុណវិសេសជាអស្ចារ្យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជន ផង) ។
- ទុល្លភទ្រព្យ (ទុល-លៈភៈទ្រ័ប) ន. (បា. និង សំ. ក្ល.) ទ្រព្យដែលរកបានដោយកម្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទ្រព្យ ផង) ។ ទុល្លភមនុស្ស (ទុល-លៈភៈមៈនុស) ន. (បា.) ដូចគ្នានឹង ទុល្លភជន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
- ទុល្លភលាភ (ទុល-លៈភៈលាប) ន. (បា.) លាភដែលបានដោយកម្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លាភ ផង) ។
- ទុល្លភវត្ថុ (ទុល-លៈភៈវ័ត-ថុ) ន. (បា.) វត្ថុដែលរកបានដោយកម្រ ឬវត្ថុដែលក្ររកបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វត្ថុ ផង) ។
- ទុល្លភសុខ (ទុល-លៈភៈសុក) ន. (បា.) សុខដែលកម្របាន គឺសុខដ៏វិសេស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សុខ ផង) ។ល។
-
ទេស្នា
( ន.នាមសព្ទ )
ពាក្យក្លាយមកអំពី ទេសនា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទេសន៍ និង ទេសនា ផង) ។
-
បរគាវ
( ន.នាមសព្ទ )
ឈ្មោះសត្វបក្សីមួយប្រភេទរូបរាងនិងសម្បុរស្រដៀងនឹងចចាត : បរគាវ រងាវកក កុកក្រក សំបកទំពាំង ភូវាំង កេងកង... (សាស្ត្រាទេសន៍ប្រែរយ) ។
-
រ៉យកែវ
( ន.នាមសព្ទ )
ឈ្មោះដំណើរពាក្យរាយដែលមានចាប់ចួនគ្នាម្ដងៗទីទៃពីដំណើរចួនរបស់ពាក្យកាព្យ : ដំណើរពាក្យរ៉យកែវ, តែងសេចក្ដីរ៉យកែវ ។ ពាក្យទេសន៍ រ៉យកែវ (កម្រងកែវ) នោះដូចជា : ព្រហ្មេ ម្នាលញ្រហ្មណ៍អ្ហើយ, ឯស សេលោ រីភ្នំដែលយើងក្រឡេកមើលទៅឃើញងងឹតអ័ព្ទមេឃបែកជាផ្សែងភ្នំហ្នឹងឯងឈ្មោះគន្ធមាទគិរី ជាទីនៅអាស្រ័យនៃពួកអមរពិទ្យាធរ និងសត្វផងនានា តាមដងមាគ៌ាចុះតែជើងអ្នកមួយ ព្រាហ្មណ៍ឯងទៅចុះកុំព្រួយ ឥតមានទុក្ខភ័យអ្វីឡើយ... (ម. កណ្ឌមហាពន) ។
-
សង្គាយនា
( ន.នាមសព្ទ )
[សង់គាយៈ-- ]
(សង្គាយន) ការប្រជុំសូត្រឲ្យត្រូវគ្នាតាមបែបមួយ, ការប្រជុំផ្ទៀងធម៌ឬច្បាប់ឲ្យត្រឹមត្រូវសព្វគ្រប់តាមបែបដើម; ការប្រជុំផ្តៀងព្រះត្រៃបិដកពុទ្ធវចនៈឲ្យត្រឹមត្រង់ មិនឲ្យល្អៀងឃ្លៀតចាកបែបដើម : លើកសង្គាយនា, ធ្វើសង្គាយនា, បឋមសង្គាយនា, ទុតិយសង្គាយនា, តតិយសង្គាយនា (ព. ពុ.) ។ល។ សូម្បីនិមន្តធម្មកថិក ២ រូប ឬ ៣ រូប ទេសន៍ចោទឆ្លើយយ៉ាងសង្ខេប មានតំណាលរឿងសង្គាយនាពីព្រេងនាយតាមពុទ្ធសាសនប្រវត្តិ, ខ្មែរក៏ហៅ សង្គាយនា ដែរ : និមន្តលោកទេសន៍សង្គាយនា, សង្គាយនាបង្ហើយបុណ្យ (ព. ពុ.) ។ វេវ. សង្គីតិ ។
Headley's Khmer-English Dictionary Full Text Search
-
ទេសន៍
( n )
[teih]
- detail »
public prayer, preaching, teaching, lecturing.
-
ទេសន៍
( v )
[teih]
- detail »
to preach