Khmer Dictionary: នាឡិ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
តក់
( គុ.គុនសព្ទ )
ដែលមិនសូវរាបសា, ខ្ចក, ខ្ចោះ, ទាស់, ឆ្គង; ច្រើនភ្លាត់, ច្រើនខុស : ពាក្យតក់, អក្សរតក់, សាស្ត្រាតក់ ។ ក្ដៀប : ដូងតក់ ។ ន. រលា
- ដូងតក់ គឺរលាដូងក្ដៀបដែលគេយកមកប្រើធ្វើជានាឡិតូចសម្រាប់វាល់អង្ករជាដើម បន្ថែមលើនាឡិធំឲ្យមានកំណត់ : អង្ករ ២ នាឡិ ១ តក់ ។ ព. ទ. បុ.
- មានតក់មាននាឡិ គឺនិយាយអំពីមនុស្សយើងដែលរមែងតែមានធំមានតូច, មានចេះមានល្ងង់, មានជាមានខូច ប្រៀបដូចជារង្វាស់ដែលមាននាឡិ ក៏រមែងតែមានតក់ជាបន្ទាប់គ្នាមកដូច្នោះឯង; ចួនកាលគេនិយាយថា ដូងមួយធ្លាយលែងអីនឹងមានតក់មាននាឡិ បងប្អូនកូនចៅក្នុងក្រុមគ្រួសារតែមួយរមែងតែងតែមានល្អ មានអាក្រក់, មានចេះមានល្ងង់...។
-
តុម្ពថូប
( ន.នាមសព្ទ )
[តុំពៈ-- ]
(តុម្ពស្តូប) ស្តូបបញ្ចុះនាឡិរង្វាល់ ដែលទោណព្រាហ្មណ៍វាល់ព្រះសារីរិកធាតុនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ ចែក ... ។
-
តុម្ព
( ន.នាមសព្ទ )
[តុម]
នាឡិ (រង្វាល់); ទីកោទឹក...។ ខ្មែរយើងប្រើចំពោះតែក្រឡតូចរាងត្រមៀចរាក់សម្រាប់ដាក់កំបោរបៀកម្លូ : តុម្ពកំបោរ ។
-
ថាំង
( ន.នាមសព្ទ )
ប្រដាប់ធ្វើដោយឈើសម្រាប់ដង, សម្រាប់រែកទឹក ។ រង្វាល់សម្រាប់វាល់ធញ្ញជាតិ មានស្រូវអង្ករជាដើម ចំនួន ២ តៅ ឬ ចំណុះ ៥០ ឬ ៦០ នាឡិ : ស្រូវមួយថាំង ។
-
ទៀនជ័យ
( ន.នាមសព្ទ )
ទៀនធំសិតដោយក្រមួន តាំងពីទម្ងន់ ១៦ នាឡិឡើងទៅ សម្រាប់អុជក្នុងពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រជាម្ចាស់ជីវិត ឬអុជក្នុងពិធីសូត្រភាណយក្សក្នុងព្រះបរមរាជវាំង (តាមសណ្ដាប់រាជប្រពៃណីក្នុងកម្ពុជរដ្ឋ) : អុជទៀនជ័យ, លត់ទៀនជ័យ ។
-
ទោណ
( ន.នាមសព្ទ )
[ទោណៈ ឬ ទោន ]
(ទ្រោណ) ឈ្មោះចំនួនដែលវាស់ឬដែលថ្លឹងមួយយ៉ាងប្រមាណ ១៦ នាឡិធម្មតា (ពាក្យនេះប្រើតែពីក្នុងសម័យបុរាណយូរអង្វែងណាស់ទៅហើយ; សព្វថ្ងៃនេះមានប្រើតែក្នុងរឿងព្រះពុទ្ធសាសនា) : អង្ករមួយទោណ ។
-
នាលិ
( ន.នាមសព្ទ )
[នាល]
(នាឌិ “ទង; ឡត; ឈ្មោះទម្ងន់ម្យ៉ាងដែលថ្លឹង...”) ទម្ងន់ ១៦ តម្លឹង ។ រង្វាល់តូចមួយប្រភេទសម្រាប់វាល់អង្ករ ឬវាល់គ្រាប់អ្វីៗមានគ្រាប់សណ្ដែកបាយ ជាដើម : អង្ករមួយនាឡិ (សរសេរជា នាល ឬ នាឡ ក៏មាន) ។
-
នាឡិ
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នាលិ) ។
-
នាទី
( ន.នាមសព្ទ )
(នាឌិ) នាឡិ ។ ឈ្មោះតម្រារាប់ពេលវេលាក្នុងចំនួន ៦០ នាឡិកា (៦០ មីនុត) : ម៉ោង ១២ និង ១០ នាទី គឺម៉ោង ១២ និង ១០ មីនុត ។ កន្លែងនីមួយៗមាន ព្រំចារឹកដែលគេបានកំណត់ស្រេចហើយ : នាទីដី, នាទីចម្ការ ។ មុខក្រសួង, មុខងារ, មុខការ :ធ្វើការតាមនាទីរបស់ខ្លួន, ធ្វើតាមនាទីដែលគេដាក់ឲ្យ ។
-
គីឡូក្រាម
( ន.នាមសព្ទ )
(Kilogramme) ទម្ងន់មានប្រមាណមួយពាន់ក្រាម គឺមួយនាឡិដប់តម្លឹងប្រាំពីរជី ។
Headley's Khmer-English Dictionary Full Text Search
-
នាឡិ
- detail »
See:នាលិ