Khmer Dictionary: នេសាទុបករណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ទុល
( ន.នាមសព្ទ )
នេសាទុបករណ៍មួយយ៉ាងពួកច្បូក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូល) ។
-
នេសាទុបករណ៍
( ន.នាមសព្ទ )
[--ប៉ៈក]
(នេសាទ + ឧបករណ) ប្រដាប់នេសាទ (មានមង, អញ្ចង, ទ្រូ, លប ជាដើម) ។
-
បង្កាត់
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាធំៗជាងក្រឡាបន្តឹង, មានដង, មានខ្សែរួតក្រស្រោបសម្រាប់ដាក់ឲ្យជាប់សត្វចតុប្បាទ : ឈ្លូសជាប់បង្កាត់ ។
-
ប៉ោង
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យត្រីចូល ។
-
មង
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទ មានក្រឡាដូចសំណាញ់ មានខ្សែរនងវែងចងកំសួលបណ្ដែតបង្ហែរង្វើលៗសម្រាប់ដាក់ក្នុងទឹកជ្រៅឲ្យជាប់ត្រី ។
- មងពីងពាង សរសៃឆ្មារដែលពីងពាងបញ្ចេញពីគូទ ហើយព័ទ្ធត្រដាងប្រទាក់ជាក្រឡាដូចសំណាញ់ សម្រាប់ដាក់ឲ្យជាប់សត្វល្អិតមានរុយជាដើម យកធ្វើជាចំណីរបស់វា ។
-
មូល
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍មួយប្រភេទ ពួកច្បូក ប៉ុន្តែមានមុខតែមួយសណ្ឋានមូលស្រួចមានងៀង ត្រង់គល់ផ្លែមានប្រហោងរាក់ (ដែលហៅថា ភ្លុក ក៏បាន) សម្រាប់ស៊កដងមានខ្សែប្រចីមាំចងភ្ជាប់ពីគល់ផ្លែមកគល់ដង ងាយនឹងទាញដងឲ្យរបូតចេញបាន (ឲ្យដងនិងផ្លែនៅជាប់គ្នាដោយខ្សែប្រចីនោះ) ។
-
លប
( ន.នាមសព្ទ )
ឈ្មោះនេសាទុបករណ៍ពួកទ្រូតែមានរាងស្មើចុងស្មើដើម ឬខ្ពស់ម្ខាង ឬក៏ខ្ពស់ទាំងពីរខាង សម្រាប់ដាក់ផ្តេកក៏មាន ដាក់បញ្ឈរក៏មាន ឲ្យមច្ឆជាតិចូលតាមប្រឹស : លបផ្តេក, លបបញ្ឈរ ។
-
លាយ
( ន.នាមសព្ទ )
នេសាទុបករណ៍ធ្វើដោយបន្ទោះឫស្សី ក្រងរាងតូចវែង មាត់រីកកំពាង ឥតប្រឹស ឥតសន្ទះ ចងក្របួចគូទ, មាន ២ ប្រភេទគឺ លាយក្រង លាយដែលក្រងបន្ទោះឫស្សីឲ្យមានប្រហោងល្មមត្រីល្អិតៗចេញរួច; លាយរូត លាយដែលក្រងបន្ទោះឫស្សីលើកមួយសង្កត់មួយ មានប្រហោងបន្តិចៗត្រីល្អិតៗចេញពុំរួច ។
-
លាន់
( ន.នាមសព្ទ )
នេសាទុបករណ៍មួយប្រភេទ ធ្វើដោយចោះដើមឫស្សីធំមួយកំណាត់ទម្លុះឲ្យមានប្រហោងជាហែបមានប្រឹសសម្រាប់ដាក់ត្រាំក្នុងទឹកឲ្យអន្ទង់ចូល : អន្ទង់ចូលក្នុងលាន់ ។
-
វាគុរា
( ន.នាមសព្ទ )
នេសាទុបករណ៍ពួកមួយមានក្រឡាបណ្ដាញ មានសំណាញ់, មង, បន្តឹង, បង្កាត់ ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!