Khmer Dictionary: ប្រឆាំង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កូដកម្ម
( ន.នាមសព្ទ )
[កូ-ដៈ-កាំ ]
(កូដ “កោង” + កម្ម) អំពើព្រហើន, អំពើកោងកាចវៀចវេរ; ពុតត្បុត; ការសំដែងអាកប្បកិរិយាប្រឆាំងចំពោះរឿង ឬ កិច្ចការណាមួយដែលខ្លួនមិនពេញចិត្ត ។
-
បដិវត្ត
( កិ.កិរិយាសព្ទ )
[--វាត់ ]
ប្រព្រឹត្តប្រឆាំង; បង្វិលត្រឡប់, ប្រែប្រួល, កែប្រែ, ផ្លាស់ប្ដូរ (របបគ្រប់គ្រងដើម្បីឲ្យបានចម្រើន) ។
- បដិវត្តបុគ្គល (--វត្តៈ--) បុគ្គលអ្នករៀបចំកែប្រែលទ្ធិឬរបបគ្រប់គ្រងជាដើម ដើម្បីឲ្យបានសម្រេចចម្រើនរុងរឿង : គួរកោតសរសើរនូវព្យាយាមតស៊ូប្ដូរផ្ដាច់របស់បដិវត្តបុគ្គលអ្នកប្រព្រឹត្តសុចរិតទាំងឡាយ; ព្រះសមណគោតមទ្រង់ជាបដិវត្តបុគ្គលផ្នែកខាងសាសនាល្បីល្បាញក្នុងប្រទេសឥណ្ឌា សម័យពុទ្ធកាលដោយទ្រង់បានបង្វិលធម្មចក្រឲ្យវិលទៅសព្វទិសទីដោយសន្តិវិធី ។
-
បដិវត្តន៍
( ន.នាមសព្ទ )
[--វាត់ ]
(បដិវត្តន; ប្រតិវត៌ណ ) ការវិលត្រឡប់, ការប្រែប្រួល, ការកែប្រែ ឬផ្លាស់ប្ដូរ ។ ការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សនូវរបបគ្រប់គ្រងចាស់ ដែលមិនចម្រើនឲ្យបានចម្រើនលូតលាស់ទាន់កាលសម័យជាដើម, ការប្រព្រឹត្តប្រឆាំងដោយកម្លាំងអាវុធចំពោះអំពើរំលោភ : ចាប់ផ្ដើមធ្វើបដិវត្តន៍, អំពើរំលោភត្រូវបានវិនាសសាបសូន្យដោយកម្លាំងនៃបដិវត្តន៍, (បារ. Révolution)។
-
បក្ខសម្ព័ន្ធ
( ន.នាមសព្ទ )
[ប៉ាក់-សំ-ព័ន ]
ការចងបាច់គ្នាជាពួកជាក្រុម ដើម្បីពង្រឹងកម្លាំងឲ្យបានរឹងប៉ឹងមុតមាំ; ពួកមនុស្សឬប្រជាពលរដ្ឋដែលប្រមូលផ្ដុំគ្នាជាពួកដើម្បីប្រឆាំងទប់ទល់នឹងខ្មាំងសត្រូវ : ប្រទេសនេះមានបក្ខសម្ព័ន្ធដ៏រឹងប៉ឹងណាស់ សត្រូវមិនអាចនឹងចូលលុកលុយជិះជាន់បានតាមអំពើចិត្តទេ ។ (បារ. Clanligue) ។
-
បដិបក្ខ
( ន.នាមសព្ទ )
[ប៉ៈដិប៉័ក]
បក្ខប្រឆាំង, ពួកជំទាស់; សត្រូវ, ខ្មាំង : មនុស្សជាបដិបក្ខ, កុំឲ្យមានបដិបក្ខនឹងគ្នា ។
-
ប្រតិកម្ម
( ន.នាមសព្ទ )
[ប្រៈ--ឬប្រ-- ]
អំពើប្រឆាំង, អំពើតទប់, អំពើតបតត្រឡប់មករកវិញ, ការរករឿងហេតុតបតមកវិញ : ប្រតិកម្មបានកើតឡើងភ្លាម ក្រោយដែលទីប្រជុំបានពិភាក្សាសម្រេចរឿងនោះរួចហើយ (បារ. Réaction)
-
ប្រតិក្រិយា
( ន.នាមសព្ទ )
(បដិកិរិយា, បតិកិរិយា) ដូច ប្រតិកម្ម ដែរ, ប៉ុន្តែពាក្យនេះ សព្វថ្ងៃប្រើសំដៅយកជនដែលកាន់ជើងជួយជ្រោមជ្រែង ដល់ប្រតិកម្មនយោបាយ ឬដល់បក្ខពួកដែលប្រឆាំងចំពោះសេចក្ដីចម្រើន ឬក៏ចំពោះគោលបំណងរបស់ខ្លួន : ចាំស្ដាប់មើលជើងការនយោបាយពួកប្រតិក្រិយាសព្វថ្ងៃ តើវានឹងទៅជាយ៉ាងណា ? (បារ. Réactionnaire) ។ ប្រើជា ប្រតិកិរិយា សំ. និង បា. ក៏បាន ជា បដិកិរិយា បា. ក៏បាន ។
-
ប្រឆាំង
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឆាំង) ។
-
ប្រទូស
( កិ.កិរិយាសព្ទ )
[ប្រទូស ]
(ប្រទុឞ ឬ ប្រទុឞ្ត; បទុស ឬ បទុដ្ឋ) បៀតបៀន, រករឿងរកហេតុធ្វើឲ្យអាក្រក់, ឲ្យវិមាស ។
- ប្រទូស្តប្រឆាំង ឬ - ប្រទូស្តប្រទាំង រករឿងរកហេតុ ឬបង្កបង្កើតជាហេតុអាក្រក់ឲ្យផ្ទុយគ្នា...។
-
ពលកាយ
( ន.នាមសព្ទ )
[ពៈលៈ--]
ពួកពល, ពួករេហ៍ពល, ពួកសេនាទាហាន : ពលកាយរត់ខ្ចាយបែកខ្ញែកគ្នា ព្រោះខ្លាចឫទ្ធានុភាពខ្លាំង នៃបច្ចាមិត្រគូប្រឆាំង តតាំងច្បាំងគ្នាយូរខែហើយ ។
Headley's Khmer-English Dictionary Full Text Search
-
ប្រឆាំង
( v )
[prɑcʰaŋ]
- detail »
to resist, oppose, compete with; to fight against.
-
ប្រឆាំង
( prenp )
[prɑcʰaŋ]
- detail »
against, opposed to (may sometimes be translated by the Eng. prefix `anti-')