Khmer Dictionary: ពិពាហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បាយស្រី
( ន.នាមសព្ទ )
ឈ្មោះគ្រឿងមង្គលការអាពាហ៍ពិពាហ៍មានរបៀបដាក់បាយនិងភោជនាហារច្រើនមុខក្នុងតៀបទាំងគូឆ្វេងស្ដាំ មានអ្នកកាន់ដាវរាំបើកគ្របតៀបទាំងនោះ ក្នុងវេលាដែលកូនប្រុសស្រី កំពុងក្រាបផ្ទឹមគ្នាចងដៃសម្រេចមង្គលការ : រាំបើកបាយស្រី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជ័យសួស្ដិ៍ ក្នុង ព. ជ័យ ផង) ។
-
បាយខុន
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរមួយមេ សម្រាប់លេងក្នុងមង្គលការអាពាហ៍ពិពាហ៍, គឺលេងនៅវេលាដែលកូនប្រុសស្រីក្រាបផ្ទឹមគ្នាឲ្យពួកញាតិចងដៃ : ភ្លេងបាយខុន ឬភ្លេងបាយខុនចងដៃ ។
-
ពិពាហ៍
( ន.នាមសព្ទ )
[--ពា]
(បា.) (វិវាហ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវាហ ឬ វិវាហមង្គល ។ ពាក្យនេះច្រើនតែប្រើភ្ជាប់ខាងចុងពាក្យ អាពាហ៍ ថា : អាពាហ៍ពិពាហ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
រណ្ដាប់
( ន.នាមសព្ទ )
វត្ថុសម្រាប់ធ្វើទានឬសម្រាប់ទទួលភ្ញៀវ, គ្រឿងទេយ្យទាន; ទ្រនឹបគ្រូ; គ្រឿងបណ្ណាការ : រៀបរណ្តាប់បុណ្យ, រណ្តាប់ទេយ្យ ទាន; រៀបរណ្តាប់គ្រូ, រៀបរណ្តាប់ការ (អាពាហ៍ពិពាហ៍) ។
-
រៀបចំ
( កិ.កិរិយាសព្ទ )
រៀបឲ្យត្រឹមត្រូវ, ឲ្យចុះរបៀប, ឲ្យត្រូវបែប : រៀបចំផ្ទះ, រៀបចំសេចក្ដី, រៀបចំខ្លួនប្រាណ ។ ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យដោយត្រឹមត្រូវតាមរបៀប : រៀបចំកូនចៅឲ្យមានផ្ទះសម្បែង ។
-
រោង
( ន.នាមសព្ទ )
សេនាសនៈមានទ្រង់ទ្រាយស្រដៀងនឹងផ្ទះផ្ទៃផ្ទាល់នឹងដីក៏មាន លើកផុតពីដីឲ្យមានផ្ទៃទាបឬខ្ពស់ក៏មានសម្រាប់នៅបណ្ដោះអាសន្ន ឬសម្រាប់ប្រើតាមត្រូវការផ្សេងៗ : រោងបុណ្យ, រោងអារឈើ, រោងទូក, រោងដាក់ពោត, រោងគោ, រោងសេះ, រោងរថ,... ។
- រោងការ រោងសម្រាប់ជ្រកធ្វើការ ឬរោងដែលសង់ដើម្បីរៀបមង្គលការអាពាហ៍ពិពាហ៍ ។
- រោងកុន រោងធំទូលាយសម្រាប់លេងកុន (រង្គសាល) ។
- រោងក្រសាល រោងសម្រាប់ទទួលភ្ញៀវ, សម្រាប់អង្គុយលំហែតាមសប្បាយ (ហៅ រោងត្រសាល ក៏មាន) ។
- រោងចក្រ (--ចាក់) គ្រឹះស្ថានឧស្សាហកម្មប្រកបដោយគ្រឿងចក្រ, គ្រឿងម៉ាស៊ីនសម្រាប់ច្នៃលៃលកធ្វើរូបធាតុដើមឲ្យបានកកើតទៅជាផលិតផលផ្សេងៗដែលជាគ្រឿងសម្រាប់ប្រើប្រាស់ឬសម្រាប់បរិភោគ : រោងចក្រតម្បាញ, រោងចក្រក្រដាស ។
- រោងចួង រោងខ្ពស់ស្រឡះមានជណ្តើរដាក់ចួងវាយឲ្យជះសំឡេងឮឆ្ងាយ ។
- រោងដោល ឈ្មោះផ្ទះមួយបែបរាងវែងស្ទងមានដៃស្នាចាប់គល់ផ្ទោងចែងទាំងពីរខាងមានហោជាងតូចទាបទ្រនាប់ត្រង់ប្រជុំហប់ : ផ្ទះរោងដោល ។
- រោងថែវ ឬ - រោងទង រោងវែងជាបរិវេណព័ទ្ធជុំវិញប្រាសាទឬវិហារជាដើម មានទ្វារធំទាំង ៤ ទិស ។
- រោងទាន រោងសម្រាប់ដាក់ភោជនាហារឲ្យទាន ឬរោងសម្រាប់ប្រជុំគ្នាធ្វើទាន ។
- រោងផ្កាស្លា រោងពិសេសមួយក្នុងពិធីមង្គលការ ជាទីតម្កល់ផ្កាស្លា និងជាទីនៅសម្នាក់បណ្តោះអាសន្នរបស់កូនកំលោះ ។
- រោងរៀន សាលារៀន ។
- រោងរាំ ឬ - រោងល្ខោន រោងធំទូលាយសម្រាប់ល្ខោនរាំ (រោងមហោស្រព, រង្គសាល) ។ល។
-
រៀប
( កិ.កិរិយាសព្ទ )
ធ្វើឲ្យមានរបៀប, ចាត់របៀប : រៀបផ្ទះ, រៀបស្រុក ។ តែង, តាក់តែង; ប្រុងចាំ : រៀបខ្លួន (តែងខ្លួន ឬប្រុងខ្លួនចាំ) ។ ចាត់ការធ្វើអាពាហ៍ពិពាហ៍ឲ្យតាមរបៀប : រៀបកូនឲ្យមានផ្ទះសម្បែង ។
-
វិវាហៈ
( ន.នាមសព្ទ )
[--មង់-គល់ ]
ការនាំកូនស្រីទៅខាងលំនៅកូនប្រុស ឬនាំទៅកាន់សំណាក់កូនប្រុស ក្នុងវេលារៀបមង្គលការ, ការរៀបចំធ្វើមង្គលការគូបុរសស្រ្តី ។ តាមទំនៀមខ្មែរ, ការនាំកូនប្រុសទៅកាន់សំណាក់កូនស្រី ហៅថា អាវាហៈ ឬ អាពាហ៍; ការនាំកូនស្រីមកកាន់សំណាក់កូនប្រុសវិញ ហៅថា វិវាហៈ ឬ ពិពាហ៍; បើបានធ្វើទាំងពីរប្រភេទ រួមហៅថា អាពាហ៍ពិពាហ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះផង) ។
-
សាកន្ទេល
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេសម្រាប់លេងនៅពេលបញ្ចប់ពិធីមង្គលការអាពាហ៍ពិពាហ៍ ឬបញ្ចប់ពិធីបុណ្យធំៗដែលគេធ្វើយូរថ្ងៃ, លុះលេងភ្លេងនេះចប់ហើយគេសាកម្រាលមានកន្ទេលជាដើម : ភ្លេងសាកន្ទេល ។
-
ឃ្មោះ
( ន.នាមសព្ទ )
គ្រឿងវាយដំប្រគំធ្វើដោយសំរិទ្ធិ, ដោយស្ពាន់ មានសណ្ឋានដូចគងធំ តែគ្មានដោះ គេវាយឃ្មោះឲ្យកូនប្រុសកូនស្រីចេញមក (អាពាហ៍ពិពាហ៍) ។
Headley's Khmer-English Dictionary Full Text Search
-
ពិពាហ៍
[piʔpie]
- detail »