Khmer Dictionary: ភាជន៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កុលាលភាជន៍
( ន.នាមសព្ទ )
[កុ-ល៉ា-ល៉ៈ-ភាច]
ភាជន៍ដី, ចាន, ឆ្នាំង ឬក្អមដែលធ្វើដោយដី ។
-
កំពប់
( កិ.កិរិយាសព្ទ )
ខ្ចាត់ខ្ចាយ, រោយរាយ, ខ្ទាតចេញ, ភ្លាត់ចេញចាកភាជន៍មានកញ្ជើ, ក្អមជាដើម : កំពប់ទឹក, កំពប់ស្រូវ, អង្ករកំពប់ហៀរហូរ ។
-
កន្ទោង
( ន.នាមសព្ទ )
ចាន, ភាជន៍ធ្វើដោយស្លឹកសម្រាប់ដាក់ភោជនាហារ ដាក់ស្លាបារីបាន ។
-
ភិក្ខា
( ន.នាមសព្ទ )
[ភិក-ខា ]
(ភិក្សា) ការសូម, ការសូមទាន ។(សំ. ភិក្សា) បាយ, ភោជនា-ហារ។
- ភិក្ខាចរ អ្នកដើរសូមទាន (ស្មូម)។
- ភិក្ខាចរិយា ឬ - ភិក្ខាចារ ការដើរសូម ។
- ភិក្ខាចារវត្ត សណ្ដាប់ធ្នាប់របស់អ្នកសូមដោយសុភាពរាបសា ។
- ភិក្ខាទាន ការឲ្យភោជនាហារ (ជាទាន) ។
- ភិក្ខាភាជនៈ ឬ--ភាជន៍ ប្រដាប់ដាក់ភោជនាហារ, ចានបាយ ។
- ភិក្ខាហារ អាហារដែលបានមកដោយការសូម ។
-
មត្តិកា
( ន.នាមសព្ទ )
[ម័ត-តិកា]
(ម្ឫតិកា) ដ៏ស្អឹត, ដីល្អិតផង់ដែលលាយទឹកទៅស្អិត, ដីឥដ្ឋ ។ ដីដែលលាយទឹកឲ្យគ្រាន់តែសើមស្អិតហើយពូតជាដុំ ហាលថ្ងៃឲ្យស្ងួតទុកដុសជម្រះកាយក្នុងពេលងូតទឹក (ប្រើតែក្នុងសម័យបុរាណព្រេងនាយ ដែលពុំទាន់មានសប៊ូ) : ភិក្ខុងូតទឹកជម្រះកាយដោយមត្តិកា (ព. វិ. ពុ.) ។
- មតិ្តកាភាជន៍ ឬ - កុលាលភាជន៍ ភាជន៍ដែលគេធ្វើដោយមត្តិកា (ភាជន៍ដី) មានក្អម, ឆ្នាំង, ថូ, ចាន ជាដើម ។
- មត្តិកាភណ្ឌ ឬ - កុលាលភណ្ឌ ភណ្ឌៈដែលគេធ្វើដោយមត្តិកា ។ល។ ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សប៊ូ ឬ សាប៊ូ ទៀតផង) ។
-
ភាជនៈ
( ន.នាមសព្ទ )
[ភាជៈនៈ ឬ ភាច ]
(ភាជន) ប្រដាប់សម្រាប់ដាក់ភោជនាអាហារមានបាយជាដើម : ភោជនមួយភាជនៈ, ភាជន៍មាស ។
-
យ៉ង
( ន.នាមសព្ទ )
(ហ្យ្ចង់ អ. ថ. ហ្យង់ = យ៉ង់ “ប្រដាប់សម្រាប់រងភាជនៈ, រងភាជន៍, ...”) រងខ្សែទ្រ : យ៉ងទ្រ ។
-
លោហៈ
( ន.នាមសព្ទ )
(--ហ) ធាតុសាច់រឹងដែលរំលាយសម្រាំងចេញពីរ៉ែហើយ គឺដែក, ស្ពាន់, ទង់ដែង, លង់ហិន, សំរឹទ្ធិ, ទង់ហ្វ៊ា; ... ។
- លោហកម្ម ឬ
- --កិច្ច ការធ្វើលោហៈ, មុខរបរលោហៈ ។
- លោហកាន្ត (--កាន-តៈ ឬ--កាន) មេដែក ។
- លោហការ ឬ
- --ការី អ្នកធ្វើលោហៈ, ជាងលោហៈ (មានជាងដែកជាដើម); បើស្ត្រីជា
- លោហការិកា ឬ
- --ការិនី ។
- លោហកុម្ភៈ ឆ្នាំងលោហៈ (មានឆ្នាំងស្ពាន់ជាដើម) ។
- លោហកុម្ភី ឈ្មោះនរកមានស្រះលោហៈធំមានទឹកពុះកញ្រ្ជោលជានិច្ច... ។
- លោហជាតិ (--ជាត) ជាតិលោហៈ, លោហៈទាំងពួង ។
- លោហជាល សំណាញ់ ឬបណ្តាញលោហៈ ។
- លោហជិត ពេជ្រ ។
- លោហធាតុ ធាតុលោហៈ; រ៉ែលោហៈ ។
- លោហនាឡិ (--នាល) នាឡិឬបោយលោហៈ ។
- លោហភណ្ឌ (--ភ័ន) របស់ដែលធ្វើដោយលោហៈ ។
- លោហភាជនៈ ឬ - --ភាជន៍ ភាជនៈលោហៈ ។
- លោហម័យ ដែលធ្វើដោយលោហៈ ។
- លោហមល (--មៈលៈ ឬ --មល់) មន្ទិលលោហៈ, ច្រែះឬស្នឹមលោហៈ ។
- លោហវត្ថុ (--វ័ត-ថុ) វត្ថុដែលធ្វើដោយលោហៈ; ជាតិលោហៈឯង ។
- លោហាករ (< លោហ + អាករ “អណ្តូង”) អណ្តូង ឬរណ្ដៅរ៉ែលោហៈ ។ល។
-
ល្អី
( ន.នាមសព្ទ )
កញ្ជើរាងស្មើលើស្មើក្រោម : ស្រូវមួយល្អី ។
- ល្អីភាជន៍ ល្អីតូចរាក់បន្ទោះល្អិត សម្រាប់ប្រើដាក់បាយបរិភោគ (ច្រើនមានប្រើតាមខែត្រក្រៅតែក្នុងសម័យពីដើម) ។
-
លំដាប់
( ន.នាមសព្ទ )
របៀប, ថ្នាក់, ជាន់; សង្កាត់ : លំដាប់យសស័ក្តិ; អង្គុយតាមលំដាប់ ។ តំណវេលា:
- លំដាប់នោះ តពីវេលានោះ; គ្រានោះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លំដាប់នោះណា នាងស្រីសុជាតា ថ្វាយមធូបាយាស សឹងគ្រឿងទិព្វតន់ ពេញទាំងភាជន៍មាស ទើបនាងសង្គាស ថ្វាយព្រះទសពល ។ (ពាក្យផ្ទាញ់មារបុរាណក្នុងរឿងបឋមសម្ពោធិ) ។
Headley's Khmer-English Dictionary Full Text Search
-
No matching entries found!