Khmer Dictionary: ម្រ័ក្សណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្បាក់
( ន.នាមសព្ទ )
របស់មានរូបភាពប្រហែលនឹងថាស តែតូចមានជើងឬឥតជើង ច្រើនធ្វើដោយឈើឬស្មាច់ហើយខ្មុកម្រ័ក្សណ៍ ។
-
កន្ទឹស
( គុ.គុនសព្ទ, ន.នាមសព្ទ )
កន្ទួលដាលឡើងឃ្មឹល : ម្រ័ក្សណ៍រោលឡើងកន្ទឹសអស់ទាំងខ្លួន។
-
កូនក្រក
( ន.នាមសព្ទ )
ជាពាក្យបរម្បរាដែលឮតៗគ្នាមកថា កូនមនុស្សឬកូនសត្វដែលគេពិឃាតយកទៅឆ្អើរឲ្យក្រៀមរុំដោយអំបោះឆៅហើយខ្មុកម្រ័ក្សណ៍ ប្រសិទ្ធីឧបកិច្ចជាវត្ថុសក្តិសិទ្ធិសម្រាប់ការពារខ្លួន ក្នុងពេលមានភ័យអាសន្នជាដើម (ឮថាមានតែក្នុងសម័យបុរាណព្រេងនាយ យូរអង្វែងហើយ) ។
-
ខ្មុក
( ន.នាមសព្ទ )
ម្រ័ក្សណ៍លាយនឹងកម្លោចស្លឹកចេក ឬ កំណាត់សំពត់ជាដើម ។
-
ខ្មុក
( កិ.កិរិយាសព្ទ )
លាបនឹងម្រ័ក្សណ៍ខ្មុក ។
-
គ្រើល
( ន.នាមសព្ទ )
ឈ្មោះឈើធំមួយប្រភេទមានជ័រ សម្រាប់ធ្វើម្រ័ក្សណ៍ : ដើមគ្រើល, ជ័រគ្រើល ។
-
រន្ទេប
( ន.នាមសព្ទ )
សត្វបក្សីមួយប្រភេទ មាត្រតូច រាងច្រឡោសម្បុរខ្មៅ ចុងកន្ទុយឆែក សំឡេងស្រួយ, ជាសត្វរកស៊ីឆាបឆក់សត្វល្អិតជាអាហារ ។
- រន្ទេបតាយសាក រូបរន្ទេបស្លាប់ឯង (ឥតគេពិឃាត) ដែលគេរើសយកមកហាលថ្ងៃឲ្យក្រៀម ហើយរុំអំបោះខ្មុកម្រ័ក្សណ៍ រក្សាទុកដោយជឿថាជាមង្គលគ្រឿងការពារមិនឲ្យភ្លើងឆេះផ្ទះបាន (សម្រាប់ជនជាកោតុហលមង្គលិក “ជនអ្នកជឿមង្គលភ្ញាក់ផ្អើល” ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) តាយសាក>តាយសាក ផង) ។
-
ម្រ័ក្សណ៍
( ន.នាមសព្ទ )
[ម្រាក់ ]
(ម្រក្សណ; មក្ខន “ជ័រឬប្រេងសម្រាប់លាបលន; ការលាបលន; ដំណើរលុបបំបិទគុណគេ”) ឈ្មោះ ជ័រកើតអំពីដើមគ្រើលមានសម្បុរខ្មៅក្លិនហាងឆួល សម្រាប់ប្រើការលាបលន : លាបម្រ័ក្សណ៍ ។
- ម្រ័ក្សណ៍បារាំង ម្រ័ក្សណ៍ដែលនាំមកពីប្រទេសបារាំង ។
- ម្រ័ក្សណ៍រោល ចំហាយម្រ័ក្សណ៍ដែលរោលស្បែកមនុស្សឲ្យឡើងផេរកន្ទឹសស្កៀបខ្លាំងបណ្ដាលឲ្យចង់តែអេះ (សរសេរក្លាយជា ម្រាក់ យូរអង្វែងណាស់មកហើយ, ត្រូវសរសេរ ម្រ័ក្សណ៍ វិញទើបត្រឹមត្រូវតាមប្រភពនៃពាក្យ) ។
-
លន
( កិ.កិរិយាសព្ទ )
លាបដោយម្រ័ក្សណ៍, ដោយជាតហិង្គុល ឲ្យឡើងសម្បុររលោង; លនម្រ័ក្សណ៍, លនជាតហិង្គុល ។
- លាបលន លាបម្រ័ក្សណ៍ហើយលនជាតហិង្គុលថែមពីលើទៀត ។
- រទេះលន រទេះដែលលនម្រ័ក្សណ៍ ឬជាតហិង្គុល ។
-
រោល
( កិ.កិរិយាសព្ទ )
ធ្វើឲ្យក្ដៅ, ឲ្យស្ងួត, ឲ្យស្រពាប់, ឲ្យស្លោក, ឲ្យទន់, ឲ្យឆេះខ្លោច ដោយដាក់ពីលើភ្លើង, ដោយដាក់ក្នុងអណ្ដាតភ្លើងឬដោយត្រូវអណ្ដាតភ្លើងឆាប : រោលដៃជើងឲ្យបាត់រងា; រោលស្លឹកចេកស្រស់ឲ្យស្រពាប់; ពួកប្រមាញ់រោលជ្រូកព្រៃ;... ។ ឡើងសាច់កន្ទួលកន្ទឹសឬឃ្មឹលព្រោះត្រូវចំហាយឬកម្សួលពិស បណ្ដាលឲ្យស្កៀប ឲ្យរមាស់ : ម្រ័ក្សណ៍រោល, ទ្រយឹងរោល, ដំបូករោល, ថ្នាំរោល ។
- រោលរាល រសាប់រសល់, ក្រវល់ក្រវាយ, ក្រហល់ក្រហាយ : កិលេសរោលរាល; ក្ដៅរោលរាល ។
- រោលអាល ក្ដៅក្រហាយ, ឈឺផ្សាហាក់ដូចគេអាល : ឈឺរោលអាល ។ ព. ប្រ. កម្ដៅចិត្ត, ធ្វើឲ្យកើតសេចក្ដីមួម៉ៅក្ដៅចិត្ត : រាលអាលឲ្យក្ដៅចិត្ត (និយាយថា ដុត ឬ ដុតរោល ក៏មាន) ។
Headley's Khmer-English Dictionary Full Text Search
-
គ្រើល
( n )
[krəəl]
- detail »
kind of tree (Melanorrhea laccifera, M. glabra, or Augia sinensis; the heartwood is dark red; the lacquer called ម្រ័ក្សណ៍ is obtained from this tree)
-
ម្រ័ក្សណ៍
( n )
[mreak]
- detail »
kind of lacquer extracted from certain trees (esp. the គ្រើល ) used esp. in making lacquerware and as a waterproofing or rust preventive coating
-
ម្រ័ក្សណ៍
( n )
[mreak]
- detail »
kind of tree (Melanorrhoea laccifera) which produces the lacquer ម្រ័ក្សណ៍
Reference: ដើមម្រ័ក្សណ៍