Khmer Dictionary: លក្ខណ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទន្សា
( ន.នាមសព្ទ )
ដែកមូលឬបួនជ្រុងស្រួចខាងចុង ភ្ជាប់ពីគល់សស្ត្រាមានកាំបិត, ផ្គាក់ជាដើម ជាពន្លួញសម្រាប់ស៊កបញ្ចូលភ្ជ័រភ្ជាប់ក្នុងដងដោយមានមៀនស្រោបពីខាងងក្រៅឬឥតមៀនក៏បាន : ទន្សាកាំបិត, កាន់សំពងខ្លាំងពេក ទាល់តែបាក់ទន្សាអស់ ។ ព. ទ. បុ. មេខាតលក្ខណ៍ ត្រូងនឹងអាបាក់ទន្សា រកស៊ីប្រវេប្រវា លិចកញ្ជង់ លង់កញ្ជើ (និយាយពីប្រពន្ធនិងប្ដីអភ័ព្វ) ។
-
ទុក្ខំ
( ន.នាមសព្ទ )
[ទុក-ខ័ង ]
(ទុះខំ “រីសេចក្ដីទុក្ខ, សេចក្ដីលំបាក”) ពាក្យសម្រាប់ប្រើក្នុងត្រៃលក្ខណ៍ ច្រើននិយាយរួមទាំង ៣ ម៉ាត់ថា អនិច្ចំ, ទុក្ខំ, អនត្តា គឺសេចក្ដីមិនទៀង (ព្រោះមានការប្រែប្រួលជាធម្មតា), ជាទុក្ខ ឬនាំមកនូវទុក្ខ (ព្រោះមានការព្រួយលំបាកមិនចេះអស់មិនចេះហើយ), មិនមែនជារបស់ខ្លួន (ព្រោះមិនស្ដាប់បង្គាប់, មិនលុះក្នុងអំណាចចិត្ត ឬព្រោះមិនមានខ្លឹមសារ) ។ ប្រើជាឧទានវាចា ពាក្យបន្លឺ ដោយសេចក្ដីព្រួយខ្លាំង ឬដោយសេចក្ដីសំវេគក៏មាន ឱ ទុក្ខំ ! “ឱសេចក្ដីព្រួយលំបាក !”; ចួនកាលថា អហោ ទុក្ខំ ! “ឱសេចក្ដីទុក្ខព្រួយ !”; ឬថា អហោ ទុក្ខំ ទុក្ខំ ! “ឱទុក្ខព្រួយណាស់ហ្ន៎” (ច្រើនមានប្រើតែក្នុងសាស្ត្រាទេសន៍ ប្រែរយបុរាណ) ។
-
និត្យ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[និត]
(និច្ច) ទៀង, ពិត, មែន, រឿយៗ, មិនដែលដាច់; ច្រើនប្រើជា និត្យនៅ ឬនៅនិត្យ គឺនៅមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ...អនិច្ចំពុំឋិត ពុំថេរនៅនិត្យ យឺនយូរឡើយនៃ ស្លាប់ទៅជាខ្មោចអសោចពេកក្រៃ ឆ្អឹងសាច់សរសៃ ជាព្រះធរណី ។...(ព្រះត្រៃលក្ខណ៍បុរាណ) ។
- នែបនិត្យ គឺអែបជិតរឿយៗ ឬអែបជិតមិនដាច់ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ... នែបនិត្យក្រសោប ជួញជិតអង្គឱប អង្អែលឥន្ទ្រិយ ថើបថែកាយា ភក្ដ្រាកាកី កួចកើតមេត្រី រាគរសតណ្ហា ។...(សាស្ត្រាកាកី) ។
- និត្យសមាជិក (និត-ត្យៈ--) ន. (សំ. បា.) សមាជិកដែលនៅប្រចាំការជានិច្ចនៃសមាគម ឬការិយាល័យណាមួយ ។
-
ប្រតិវេទន៍
( ន.នាមសព្ទ )
[ប្រតិវេត ]
(ប្រតិវេទន; បដិវេទន) ការពិតទូល, ការក្រាបបង្គំទូល, ការជម្រាប : ត្រូវធ្វើប្រតិវេទន៍សិន ទើបអាចចូលបាន ។ សេចក្ដីប្រកាសប្រាប់; ដំណឹងជាលាយលក្ខណ៍អក្សរ, បណ្ដឹង : ប្រទេសនេះបានធ្វើប្រតិវេទន៍ហើយថា ខ្លួននឹងមិនធ្វើសង្គ្រាមជាមួយនឹងប្រទេសនោះទេ; ភ្នាក់ងាររាជការទាំងឡាយ លុះត្រាតែមានប្រតិវេទន៍នៃបន្ទុកគ្រួសារ ទើបអាចបើកប្រាក់បំណាច់គ្រួសារកូនបាន ។
-
យៅវ៍
( គុ.គុនសព្ទ, ន.នាមសព្ទ )
[យៅ ឬ យ៉ៅ ]
(យុវ; យុវន៑, យៅវន) កំលោះ; ក្រមុំ; វ័យកំលោះឬក្រមុំ : នៅយោវ៍, កំពុងយោវ៍, ពួកយៅវ៍, ។
- យៅវជន (យៅវៈជន់) ជនកំលោះឬក្រមុំ ។
- យៅវភាគ (យៅវៈភាក) ចំណែកនៃវ័យកំលោះឬក្រមុំ, អ្នកដែលមានចំណែកវ័យកំពុងកំលោះឬក្រមុំ ។
- យៅវភាព (យៅវៈភាប) ភាពឬភាវៈកំលោះឬក្រមុំ ។
- យៅវមាល្យ (យៅវៈមាល) កម្រងផ្កានោប, កម្រងផ្កាក្រពុំ; (ព. ប្រ) ស្រ្តីក្រមុំក្មេង, នាងក្រមុំតូច ។
- យៅវយោគ (យៅវៈយោក) ដែលប្រកប ដោយវ័យកំលោះឬក្រមុំ (ដែលកំពុងពេញកំលោះឬពេញក្រមុំ) ។
- យៅវរាជ (យៅវៈរាច) ស្តេចកំលោះ; ព្រះរាជបុត្រកំលោះជារាជ ទាយាទ ។
- យៅវរេស (យៅវៈ--) ដែលជាឥស្សរៈលើអស់ពួកកំលោះឬពួកក្រមុំ; ស្តេចកំលោះឬស្តេចក្រមុំ ។ យៅវលក្ខណ៍ (យៅវៈល័ក) លក្ខណៈរបស់កំលោះឬក្រមុំ; នាងក្រមុំមានលក្ខណ៍ (ពាក្យទាំងអស់នេះ សម្រាប់ប្រើក្នុងកាព្យ កាលបើកវីត្រូវការ) ។
-
លក្ខណ៍
( ន.នាមសព្ទ )
[ល័ក ]
លក្ខណៈ ។
- មនុស្សខាតលក្ខណ៍ មនុស្សមានលក្ខណៈអភ័ព្វឬមានឫកពាថោក ។
- ស្ត្រីគ្រប់លក្ខណ៍ ស្ត្រីដែលបរិបូណ៌ដោយលក្ខណៈល្អ ។ល។ (សរសេរជា ល័ក្ខណ៍ ឬ ល័ក្សណ៍ ក៏បាន ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ស្មណៈ ឬ លក្ស្មណ៍ ផង) ។
-
លក្សណ៍
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ៍ ឬ លក្សណ៍) ។
-
លក្ស្មណៈ
( ន.នាមសព្ទ )
[ល័ក-ស្មៈ ណៈ]
(លក្ស្មណ) នាមព្រះអនុជរបស់ព្រះរាមជាព្រះរាជបុត្រនៃព្រះបាទទសរថនិងនាងសុមិត្រាទេវី : ព្រះរាមនិងព្រះលក្ស្មណ៍ (សរសេរជា លក្ខណ៍ ឬ លក្សណ៍ ក៏មាន) ។
-
លាយ
( ន.នាមសព្ទ )
(អ. ថ. ល៉ាយ) ស្នាម, គំនូសឆ្នូត, អញ្ចាញ : លាយដៃ អញ្ចាញដៃ, ថ្នាំងដៃ; លាយលក្ខណ៍ ស្នាមលក្ខណៈនៅបាតដៃបាតជើង ។
-
វរ
( គុ.គុនសព្ទ )
[ វ ]
(វរ) ប្រសើរ, ខ្ពស់ខ្ពស់, លើសលន់, ថ្លៃថ្លា; ជាចម្បង; ដែលគួរប្រាថ្នា, គួរចង់បាន, គួរជ្រើសយក; ដែលគួរសូម,... ។ ន. ពរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ព្រះ ផង) ។ ប្រើផ្សំនឹងសព្ទដទៃបានតាមគួរដល់ការប្រកប, ដូចជា : វរគុណ គុណដ៏ប្រសើរ, គុណគាប់ ។
- វរចក្រ ចក្រដ៏ប្រសើរ ។
- វរជន ជនប្រសើរ ។
- វរជ័យ ជម្នះដ៏ប្រសើរ ។
- វរញ្ញូ អ្នកដឹងធម៌ដ៏ប្រសើរ (ព្រះពុទ្ធ) : ព្រះវរញ្ញូ ។
- វរតនូ ឬ - វរនារី ស្រ្តីល្អឆ្នើម ។
- វរទាន ការឲ្យពរ; ការឲ្យរង្វាន់ ។
- វរនាថ ពំនាក់ដ៏ប្រសើរ ។
- វរបិតា បិតាប្រសើរ (បិតាក្សត្រិយ៍) : ព្រះវរបិតា ។ វរបុរស បុរសប្រសើរ, ប្រុសថ្លៃ ។
- វរមន្រ្តី មន្រ្តីប្រសើរ; ខ្មែរប្រើជាថ្នាក់ឋានន្តរនៃមន្រ្តីជាន់ខ្ពស់ផ្នែករដ្ឋបាល, នៅត្រង់ចន្លោះថ្នាក់អនុមន្រ្តីនិងឧត្តមមន្រ្តី ។
- វរមាតា មាតាប្រសើរ (មាតាក្សត្រិយ៍) : ព្រះវរមាតា ។
- វរមិត្ត ឬ
- --មិត្រ មិត្រប្រសើរ ។
- វរយោសិត ស្រ្តីមានរូបល្អ, នាងឆើតឆោម, ស្រីថ្លៃ ។
- វររាជ ស្តេចប្រសើរ ។
- វរលញ្ឆករ ត្រាដ៏ប្រសើរ (ព្រះរាជមុទ្រា) : ព្រះវរលញ្ឆករ ។ វរលក្ខណ៍ លក្ខណៈដ៏ប្រសើរ; ដែលមានលក្ខណៈដ៏ប្រសើរ ។
- វរវង្ស វង្សដ៏ប្រសើរ; ដែលមានវង្សខ្ពង់ខ្ពស់ ។
- វរវណ្ណិនី ស្រ្តីមានសម្បុរល្អ, នាងឆើតឆោម ឬនាងឆោមឆាយ ។
- វរវៀងជ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វៀងជ័យ) ។
- វរសេនិយ ឬ - វរសេនីយ៍ (វៈរៈសេន៉ី) : វរសេនីយ៍ត្រី ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់ បន្ទាប់ពីវរសេនីយ៍ទោ ។
- វរសេនីយ៍ទោ ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់នៅត្រង់ចន្លោះ វរសេនីយ៍ត្រីនិងវរសេនីយ៍ឯក ។
- វរសេនីយ៍ឯក ឋានន្តរស័ក្តិនាយទាហានជាន់ខ្ពស់, ខ្ពស់ផុតក្នុងថ្នាក់វរសេនីយ៍ ។
- វរោកាស (< វរ + ឱកាស) ឱកាសប្រសើរ ។
- វរោត្តម (វៈរោត-ដំ; < វរ + ឧត្តម) ឧត្តមថ្លៃថ្លា, ប្រសើរខ្ពង់ខ្ពស់ ។ល។
Headley's Khmer-English Dictionary Full Text Search
-
លក្ខណ៍
- detail »
See:លក្ខណៈ