Khmer Dictionary: សច្ចា--
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ទឹក
( ន.នាមសព្ទ )
(ទក) ធាតុរាវ, តាមកំណើតដើមឥតព័ណ៌ ឥតក្លិន, ជារបស់មានប្រយោជន៍ដ៏សំខាន់ សម្រាប់ពួកមនុស្សសត្វ, មានត្រូវផឹក, ងូតជាដើម ។
- ទឹកកក ន. ដុំទឹកដែលកកដោយអាកាសត្រជាក់ខ្លាំង ឬដោយគ្រឿងម៉ាស៊ីនធ្វើឲ្យកក ។
- ទឹកកាម ទឹកខាប់អន្លាយស្អិតដែលឃ្លាតចេញចាកកាយតាមបស្សាវមគ្គ ... (ព. ព. ។ ព. គ. ទឹកអសុចិ ឬ ទឹកសុក្កៈ; ព. ខ្ព. អសុចិ ឬ សុក្កៈ ) ។
- ទឹកក្រុត ថ្នាំរាវសម្រាប់បង្កាត់លោហជាតិ ។
- ទឹកក្លស់ទឹកស័ង្ខ ទឹកមង្គលដែលស្រោចលើព្រះសិរព្រះរាជា ក្នុងកាលដែលអភិសេកឲ្យពេញទីស៊ប់ជាព្រះមហាក្សត្រទ្រង់រាជ្យ (ហៅមុទ្ធាភិសិត្តរាជ្យ) ។
- ទឹកខ្មេះ ទឹកជូរដែលកើតអំពីបាយស្រាជាដើម ។
- ទឹកខ្មៅ ទឹកមានព័ណ៌ខ្មៅ ឬមានព័ណ៌ដោយយ៉ាងៗសម្រាប់សរសេរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹកសរសេរ) ។
- ទឹកគ្រឿង ទឹកជ្រលក់អន្លក់ធ្វើដោយត្រីសាប ឬត្រីឆ្អើរលាយនឹងព្រហក់ ឬកាពិនិងគ្រឿងច្រើនមុខមានម្ជូរនិងស្លឹកជីរខ្ទឹមជាដើម ។
- ទឹកឃ្មុំ ទឹកផ្អែមដែលឃ្មុំបង្កើតក្នុងសំបុក ។
- ទឹកច័ណ្ឌ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចណ្ឌ ឬ ច័ណ្ឌ) ។
- ទឹកចត់ ឬ - ទឹកអម្ចត់ ទឹកមានរសចត់ គឺទឹកជ្រលក់ចីវររបស់ពួកបព្វជិតក្នុងព្រះពុទ្ធសាសនា ។
- ទឹកចិត្ត (--ចិត) ទឹករក្សាចិត្ត គឺទឹកដែលនៅក្នុងបេះដូង, ចិត្ត ។
- ទឹកឆា ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយ មានទឹកថ្លាស្អាតហូរជានិច្ច នៅក្នុងស្រុកព្រៃឈរខេត្តកំពង់ចាម ។
- ទឹកឈូ ឈ្មោះកន្លែងទឹកជ្រោះជាទីកំសាន្តមួយមានទឹកថ្លាស្អាតហូរជានិច្ចនៅក្នុងខេត្តកំពត ។
- ទឹកដប់ ឈ្មោះមាសមួយប្រភេទ ដែលល្អវិសេសជាងមាសទាំងពួង : មាសទឹកដប់ ។
- ទឹកដម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដម) ។
- ទឹកដូង ទឹកដែលកើតនៅក្នុងផ្លែដូង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចាក់ទឹកដូង) ។
- ទឹកដោះ ទឹកដែលចេញពីដោះ មានពណ៌សមានរសផ្អែម : ទឹកដោះមនុស្ស, ទឹកដោះគោ, ទឹកដោះពពែ...។
- ទឹកដោះខាប់ ទឹកដោះគោដែលគេរំងាស់ឲ្យខាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។ ទឹកដោះខ្លា ឈ្មោះស្មៅមួយប្រភេទ ។ ទឹកដោះជូរ ទឹកដោះគោដែលគេទុកឲ្យជូរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកដោះជូរឡើងពពុះ ទឹកដោះគោដែលគេទុកឲ្យឡើងពពុះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកដោះថ្លា ទឹកដោះគោដែលគេរំងាស់ទាល់តែឡើងថ្លា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង)។
- ទឹកដោះរាជសីហ៍ (--រាជៈសី) ឈ្មោះស្មៅមួយប្រភេទ ។ ឈ្មោះចេកមួយប្រភេទ ។ ទឹកដោះស្រស់ ទឹកដោះដែលនៅស្រស់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោរស ផង) ។
- ទឹកត្នោត ទឹកដែលស្រក់អំពីមុខផ្កាត្នោតគាប ។
- ទឹកត្រី ទឹកប្រៃមានពណ៌លឿងឬក្រហម ធ្វើពីមច្ឆជាតិស្អុយប្រឡាក់អំបិល ។
- ទឹកនោម ទឹកមានក្លិនឆ្អេះ ដែលមនុស្សឬសត្វបញ្ចេញពីក្នុងកាយតាមបស្សាវមគ្គ (ព. រ. ហៅទឹកមូត្រ; ព. ខ្ព. ហៅ បស្សាវៈ ឬ ទឹកបស្សាវៈ ។
- ទឹកបន្សារ គ្រឿងលាយសម្រាប់ផ្សារលោហជាតិឲ្យជាប់គ្នា ។
- ទឹកបស្សាវៈ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បស្សាវៈ) ។
- ទឹកបាន (សំ. បា. បាន “ទឹកដែលគួរផឹកបាន, ទឹកសម្រាប់ផឹក”) ទឹកដែលមានពុទ្ធានុញ្ញាតឲ្យពួកបព្វជិតក្នុងពុទ្ធសាសនាប្រើជាភេសជ្ជៈបាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អដ្ឋបាន) ។
- ទឹកបាយ ទឹកដែលផាត់សម្រេងចេញពីអង្ករស្ងោរ ដើម្បីនឹងផ្ងំអង្ករនោះឲ្យងំកើតបានជាបាយ ។
- ទឹកផុស ឈ្មោះស្រុកមួយក្នុងខេត្តកំពង់ឆ្នាំង ។
- ទឹកពិភទ្ទសច្ចា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិពឌ្ឍនសច្ចា) ។
- ទឹកភ្នែក ទឹកដែលចេញពីភ្នែកដោយមានអ្វីចូល, ដោយប៉ះទង្គិច ឬដោយយំជាដើម ។
- ទឹកភ្លៀង ទឹកដែលធ្លាក់ចុះពីអាកាស មិនទាន់ប្រែឈ្មោះដើមនៅឡើយ : ងូតទឹកភ្លៀង, ត្រូវទឹកភ្លៀង ។
- ទឹកភ្លោះ ទឹកដែលហៀរចេញពីទ្វារមាសមាតា ក្នុងពេលមុនដែលទារកនឹងសម្រាលចេញមក; កាលដែលទឹកនេះចេញមកគេហៅថា បែកទឹកភ្លោះ ។
- ទឹកមន្ត (--មន់) ទឹកមង្គលដែលព្រះសង្ឃសូត្រចម្រើនពុទ្ធមន្ត ឬទឹកដែលអ្នកចេះមន្តអាគមសូត្រកូរផ្លុំ សម្រាប់ស្រោច, ងូត បង្ការខ្លួន ឬជម្រះចង្រៃ (តាមទម្លាប់អ្នកជឿ) ។
- ទឹកមាត់ ធាតុទឹកខាប់បន្តិចដែលកើតក្នុងមាត់ជាធាតុផ្សើមមាត់ឲ្យសើមជានិច្ច ។
- ទឹកមាស ប្រេងរាវស្អិតលាយកម្ទេចផង់មាសឬស្ពាន់ សម្រាប់លាបគ្រឿងរចនាផ្សេងៗ ។
- ទឹកមូត្រ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មូត្រ) ។
- ទឹករងៃ ន. ទឹកដែលហូរចេញអំពីសាច់ត្រូវរបួសជិតនឹងពងខ្ទុះ ។
- ទឹកសរសេរ ទឹកមានព័ណ៌ផ្សេងៗ សម្រាប់ប្រើសរសេរ : ទឹកសរសេរខ្មៅ, ទឹកសរសេរក្រហម, ទឹកសរសេរស្វាយ, ទឹកសរសេរខៀវ...; ខ្មែរយើងហៅតាមទម្លាប់ថា ទឹកខ្មៅ ទាំងអស់ : ទឹកខ្មៅខ្មៅ, ទឹកខ្មៅក្រហម, ទឹកខ្មៅស្វាយ, ទឹកខ្មៅខៀវ... (ហៅទឹកសរសេរ ទើបសម) ។
- ទឹកស៊ីអ៊ីវ (ចិន) ទឹកសម្បុរក្រមៅធ្វើពីគ្រាប់សណ្ដែកសៀង សម្រាប់ប្រើការផ្សំនឹងម្ហូបអាហារណាមួយ ដែលគួរប្រកប ។
- ទឹកសំបថ (--បត់) ទឹកដែលពួកមនុស្សតាំងសច្ចាប្រណិធានស្បថ ទៅវិញទៅមក ហើយផឹកដោយសេចក្ដីប្ដេជ្ញាគ្នាយ៉ាងតឹង ក្នុងកិច្ចការណាមួយ ដែលជាអំពើទាស់ខុសនឹងច្បាប់សម្រាប់ប្រទេសដែលខ្លួននៅ ។
- ទឹកសំបួរ ទឹកដែលគេអប់ដោយផ្សែងទៀនក្រមួនឃ្មុំ ហើយដាក់ផ្លែសំបួរទុំ ឬដាក់ចំណិតផ្លែក្រូចសើចលាយខ្លះផងក៏មាន សន្មតថាជាទឹកមង្គលក្នុងការនិមន្តភិក្ខុសង្ឃសូត្រព្រះបរិត្តឲ្យកើតស្រីសួស្ដី...។
- ទឹកសំឡេង សូរស័ព្ទសំឡេងពីរោះឬមិនសូវពីរោះក៏ហៅ ទឹកសំឡេង បាន ។
- ទឹកអប់ ទឹកក្រអូបកើតដោយអប់, ដោយចំហុយជាមួយនឹងគ្រឿងក្រអូបផ្សេងៗ មានផ្កាជាដើម ។
- ទឹកអម្ចត់ (--អំម្ចត់) (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទឹកចត់) ។
- ទឹកអម្រឹត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អម្រឹត) ។
- ទឹកអំពៅ ទឹកផ្អែមដែលគាបយកពីដើមអំពៅ ។ល។
-
បន់
( កិ.កិរិយាសព្ទ )
ពោលពាក្យសច្ចាថា សូមជួយឲ្យបានសម្រេចដូចបំណងដែលផ្គង ហើយនិងមានតង្វាយឬរង្វាន់លាបំណន់វិញពុំខាន : បន់អ្នកតា, បន់អារក្ស ។
-
ប្រភាស
( ន.នាមសព្ទ )
(ប្រភាឞ; បភាស) ពោល, ស្ដី, និយាយ; (រ. ស.) ត្រាស់; មានព្រះតម្រាស់ : ទ្រង់ប្រកាស (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ស្ដេចទ្រង់ប្រភាស ឲ្យអស់ពួករាស្ត្រ បានឮរាល់គ្នា ប្រជាពលរដ្ឋ ត្រេកអរមហិមា បានថ្វាយសច្ចា ថាសូមស្មោះត្រង់ ។
-
ប្រណិធាន
( ន.នាមសព្ទ )
(បណិធាន) ការតាំងសេចក្ដីប្រាថ្នា : ធ្វើប្រណិធាន ។
- តាំងសច្ចាប្រណិធាន តាំងសំបូងសង្រូងដោយពាក្យពិត; តាំងប្រកាសពាក្យស្បថ ។
- ស្បថប្រណិធាន ស្បថដោយមានសូត្រពាក្យសច្ចាប្រណិធានផង និយាយក្លាយឃ្លាតជា ប្រាំធាន ថា : ស្បថប្រាំថាន ។
-
ពិពឌ្ឍសច្ចា
( ន.នាមសព្ទ )
[ពិព័ត-ឍៈ ស័ច-ចា ]
(វិវឌ្ឍន + សច្ច; វិវធ៌ន + សត្យ) ពាក្យពិតដែលជាហេតុឲ្យកើតសេចក្ដីចម្រើន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពិភទ្ទសច្ចា) ។
-
ពិភទ្ទសច្ចា
( ន.នាមសព្ទ )
[ពិភ័ត-ទៈ ស័ច-ចា]
(វិ + ភទ្ទ + សច្ច; វិ. + ភទ្រ + សត្យ) ពាក្យពិត ឬដំណើរពិត ដែលនាំឲ្យកើតសេចក្ដីចម្រើន ។ ពាក្យសម្រាប់ហៅព្រះរាជពិធីមួយប្រភេទក្នុងកម្ពុជរដ្ឋ, ធ្វើក្នុងមួយឆ្នាំម្ដង, ប្រជុំអស់មន្ត្រីធំតូចខាងក្នុងព្រះនគរនិងខែត្រក្រៅ ចូលមកជួបជុំមូលគ្នានៅវេលាមួយ, ទទួលទឹកសំបថ គឺក្រេបផឹកទឹកដែលតាំងពិធីសត្យាធិដ្ឋាន, សម្ដែងសេចក្ដីស្មោះត្រង់ ចំពោះរាជការផែនដី; ក្នុងសម័យបច្ចុប្បន្ននេះ កំណត់ទីប្រជុំនៅក្នុងព្រះឱបោសថរតនារាម (វត្តព្រះកែវ) ក្រុងភ្នំពេញ, ប្រជុំក្នុងថ្ងៃបន្ទាប់ថ្ងៃបង្ហើយព្រះរាជពិធីបុណ្យតាំងតុចម្រើនព្រះជន្មវស្សាព្រះករុណាជាម្ចាស់ជីវិត : ទទួលទឹកពិភទ្ទសច្ចា (ផឹកទឹកពិភទ្ទសច្ចា); ហៅថា ពិពឌ្ឍសច្ចា ក៏បាន ។
-
សច្ច
( ន.នាមសព្ទ )
[ស័ច ឬ ស័ច-ចៈ ]
(សច្ច; សត្យ) សេចក្ដីពិត; ដំណើរទៀង, ទៀងទាត់; ដំណើរទៀងត្រង់; ការណ៍មែន, ប្រាកដ; អរិយមគ្គ; ព្រះនិពា្វន; កាន់សច្ចៈ កាន់សេចក្ដីពិត; ពាក្យសច្ច ឬ --សត្យ ពាក្យពិត; មានសច្ចៈ មានសេចក្ដីទៀងត្រង់ ។ គុ. ដែលទៀង, ទៀងទាត់, ទៀងត្រង់, ពិត, ប្រាកដ, មែន ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ស័ច-ចៈ, ដូចជា សច្ចការ (សំ. សត្យំការ) ការធ្វើសេចក្ដីពិត; ការពោលពាក្យពិត; ការធ្វើសញ្ញាពិតដល់គ្នានិងគ្នា : ធ្វើសច្ចការ ។
- សច្ចការី អ្នកធ្វើសច្ចៈ; បើស្ត្រីជា
- សច្ចការិនី ។
- សច្ចកាល កាលពិត គឺពេលដែលត្រូវនិយាយឬត្រូវប្រកាសសេចក្ដីពិត (វេវ. ភូតកាល) : ពេលនេះ ជាសច្ចកាលជាភូតកាលរបស់យើង ។
- សច្ចកិរិយា ការធ្វើសច្ចៈ, ការប្រកាសពាក្យសច្ចៈ ។
- សច្ចញ្ញាណ (ស័ច-ច័ញ-ញាន) ការដឹងសេចក្ដីពិត ។ ប្រាជ្ញាដែលដឹងអរិយសច្ចច្បាស់ (ព. ពុ.) ។
- សច្ចបាន ការផឹកទឹកសំបថដើម្បីឲ្យជឿចិត្តគ្នា (យ៉ាងដូចផឹកទឹកប៉ាយហួយជាដើម) : ធ្វើសច្ចបាន ។
- សច្ចបារមី បារមីដែលមានសច្ចៈជាទីតាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
- សច្ចប្បណិធាន (ស័ច-ច័ប-ប៉ៈ--) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង : ធ្វើសច្ចប្បណិធាន (ច្រើននិយាយថា សច្ចាប្រណិធាន ផង) ។
- សច្ចវាចា ពាក្យពិត ។
- សច្ចវាទី អ្នកពោលតែពាក្យពិត : មនុស្សនុ៎ះជាសច្ចវាទី (បើស្ត្រីជា សច្ចវាទិនី) ។
- សច្ចានុមតិ (--មៈតិ ឬ --មុ័ត) ការយល់ស្របតាមសេចក្ដីពិត; សេចក្ដីអះអាងបញ្ជាក់ថែមតាមយថាភាពនូវអំពើឬពាក្យសន្យាដែលបានធ្វើរួចហើយ : សច្ចានុមតិ នៃរដ្ឋសភា ។
- សច្ចាប័ន ឬ - សត្យាប័ន (--បាន់) ដូចគ្នានឹង សច្ចការ ។ល។
-
សច្ច --
(ម. ក្នុង ព. សច្ច ឬ សច្ចៈ) ។
-
សច្ចា
( កិ.កិរិយាសព្ទ )
[ស័ច-ចា ]
(ក្លាយមកពីពាក្យ សច្ច) ប្រកាសពាក្យសច្ច; សំបូងសង្រូង, ប្រតិស្ឋអធិស្ឋាន : សច្ចាចំពោះព្រះភក្រ្តព្រះពុទ្ធរូប... ។
-
សច្ចាប្រណិធាន
( ន.នាមសព្ទ )
[ស័ច-ចាប្រៈ--]
(សច្ច + បណិធាន; សត្យ + ប្រណិធាន) ការតាំងប្រកាសពាក្យពិត; ការសំបូងសង្រូង; ការប្រកាសពាក្យសំបថ : ធ្វើសច្ចាប្រណិធាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សច្ចប្បណិធាន>សច្ចប្បណិធាន ក្នុង សច្ច ឬ សច្ចៈ ផង) ។
Headley's Khmer-English Dictionary Full Text Search
-
សច្ចា
( v )
[saccaa]
- detail »
to vow, swear; to promise; to confess; to consent; to pray