Khmer Dictionary: សាកល
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
នគររាជជាតិ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងជាតិរបស់ប្រទេសកម្ពុជា សម្រាប់បន្លឺសូរសព្ទជាព័ស្ដុតាងឲ្យឮក្នុងសម័យបច្ចុប្បន្ននេះ, សាកលលោកស្គាល់ច្បាស់ថាជាភ្លេងជាតិរបស់ខ្មែរ : ឈរសម្រឹងគោរពភ្លេងជាតិ ។ ភ្លេងជាតិខ្មែរនេះមាន ៥ សង្កាត់គឺ សង្កាត់ទី ១ មាន ៩ ម៉ាត់, ទី ២ មាន ១១ ម៉ាត់, ទី ៣ មាន ១២ ម៉ាត់, ទី ៤ មាន ១៣ ម៉ាត់, ទី៥ មាន ៨ ម៉ាត់, រួមទាំង ៥ សង្កាត់ មាន ៥៣ ម៉ាត់ ត្រូវជា ១ បទ ភ្លេង មានបទ ឬទំនុកចាប់ចួនគ្នារាល់ថ្នាក់ហៅថា បទនគររាជជាតិ ជាអនុស្សរណៈដល់ខែត្រនគររាជចាស់របស់ប្រទេសកម្ពុជាក្នុងសម័យបុរាណ ។
-
ភ្លេង
( ន.នាមសព្ទ )
តន្ត្រី, គ្រឿងដេញដំផ្លុំកូតផ្សេងៗ សម្រាប់កម្សាន្តចិត្តឬសម្រើបចិត្ត : ភ្លេងខ្មែរ, ភ្លេងចិន, ភ្លេងបារាំង, ភ្លេងបរទេស, ភ្លេងសាកល ។ល។ បទតន្ត្រីផ្សេងៗ : ភ្លេងនគររាជ, ភ្លេងស្ដេចផ្ទំ ។ល។ លេងភ្លេងបីបទ...។
- ភ្លេងភ្លាត់ ភ្លេងដែលមានល្បិចចង្វាក់ផ្សេងៗ ឬបទភ្លេងតូចៗ រាយរងផ្សេងៗ (ព. សា.) ។
-
សកល
( កិ.កិរិយាសព្ទ )
[--កៈលៈ ]
(ឝកល; សកល) ដែលទួទៅ; ទាំងអស់,ទាំងមូល, ទាំងគ្រប់ : ចំណេះសាកល ចំណេះដែលទួទៅក្នុងលោក ។ ទាំងសកល ឬ ទាំងសាកល ពេញទួទៅទាំងអស់ ។ បែបសាកល បែបឬបែបបទដែលប្រើត្រូវគ្នាក្នុងលោកទាំងមូល ។ ភ្លេងសាកល ភ្លេងដែលមានលំនាំត្រូវគ្នាក្នុងលោកទាំងមូល ។ របស់សាកល របស់ដែលមានទួទៅក្នុងលោកទាំងមូល ។ ល្បែងសាកល ល្បែងដែលមានបែបត្រូវគ្នាក្នុងលោកទាំងមូល; ស្រែកប្រកាសជាសាកល ។ល។ បើរួមជាបទសមាសរៀងពីខាងដើមសព្ទដទៃ អ. ថ. សៈ ឬ សា-កៈល៉ៈ, ដូចជា សកលគ្រាម ស្រុកទាំងមូល, ពេញទាំងស្រុក, អស់ទាំងស្រុក ។ សកលជនបទ ជនបទទាំងមូល ។ សកលជម្ពូទ្វីប ជម្ពូទ្វីបទាំងមូល, ពេញទាំងជម្ពូទ្វីប ។ សកលទិន ថ្ងៃទាំងមូល, ពេញមួយថ្ងៃ ។ សកលទ្វីប ទ្វីបទាំងអស់, គ្រប់ទ្វីប ។ សកលលោក ឬ សាកល-- លោកទាំងមូល, ពេញទាំងលោក ។ សាកលវិជ្ជា ឬ--វិទ្យា វិជ្ជាសាកល ។ល។
-
វិជ្ជា
( ន.នាមសព្ទ )
[វិច-ជា ]
សេចក្ដីដឹងច្បាស់; ការចេះដឹង, ចំណេះ; វេទមន្ត, មន្តអាគម : វិជ្ជាលេខ; វិជ្ជាពេទ្យ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អ្នករៀនទាំងឡាយ ប្រយ័ត្នរាយមាយ ព្រោះក្តីសល់វ៉ល់ ត្រូវខាំមាត់រៀន ចំណេះសាកល ឲ្យត្រាតែដល់ ត្រើយត្រាណវិទ្យា ។ វិទ្យាជាទ្រព្យ ប្រើបានគ្រប់សព្វ លើសទ្រព្យនានា អ្នកមានទ្រព្យស្រាប់ អាប់ឥតវិជ្ជា មិត្រភ័ក្តិផងគ្នា គេច្រើនមើលងាយ ។ល។
- វិជ្ជាករ ឬ - វិទ្យា-- អ្នកបង្កើតវិជ្ជា; អ្នកចេះ ។
- វិជ្ជាកាម ឬ - វិទ្យា-- អ្នកប្រាថ្នាចំណេះ; អ្នកដែលកំពុងរៀនឲ្យចេះតទៅទៀត ។
- វិជ្ជាការ ឬ - វិទ្យា-- ដូចគ្នានឹង វិជ្ជាករ ឬ វិទ្យាករ ។ តែខ្មែរច្រើនប្រើសំដៅសេចក្ដីថា “មន្ត, មន្តអាគម” : ចេះវិជ្ជាការ, មន្តវិជ្ជាការ ។
- វិជ្ជាកូដ ឬ - វិទ្យា-- កំពូលវិជ្ជា, ចំណេះថ្នាក់ខ្ពស់បំផុត ។
- វិជ្ជាកោដ្ឋ (បា. វិជ្ជា + កោដ្ឋ “ជង្រុក; ឃ្លាំង”; សំ. វិទ្យា + កោឞ្ឋ) ឃ្លាំងចំណេះ (មន្ទីរដាក់គម្ពីរ, សាស្រ្តា, ក្បួន, ច្បាប់) ។
- វិជ្ជាគវេសី ឬ - វិទ្យាគវេសិន (--គៈ--; បា. ឬ សំ. វិទ្យា + គវេឝិន៑) អ្នកស្វែងចំណេះ (បើស្រ្តីជា --គវេសិនី) ។
- វិជ្ជាគរុ ឬ - វិទ្យាគុរុ គ្រូបង្រៀនវិជ្ជា ។
- វិជ្ជាគារ ឬ - វិទ្យាគារ (< វិជ្ជា ឬ វិទ្យា + អគារ “ផ្ទះ, រោង”) រោងរៀនឬសាលារៀន (វេវ. វិជ្ជាមន្ទីរ, វិទ្យាល័យ, វិទ្យាសទ្ម័ន, វិជ្ជាសាលា) ។
- វិទ្យាច័ណ (សំ. --ចណ) ដែលមានល្បីឈ្មោះខាងការចេះដឹង ។
- វិជ្ជាជីវ: (វិជ្ជា + អាជីវ) មុខតំណែង, មុខការរបរសម្រាប់ចិញ្ចឹមជីវិត : វិជ្ជាជីវៈរបស់អ្នករាជការ, ប្រកបវិជ្ជាជីវៈខាងកសិកម្ម ។
- វិជ្ជាឋាន ឬ - វិទ្យាស្ថាន ទីតាំងនៃវិជ្ជា, គ្រឹះស្ថានជាទីស្រាវជ្រាវរិះរកខាងវិទ្យាសាស្រ្ត ឬជាទីសម្រាប់សិក្សារៀនសូត្រនូវចំណេះវិជ្ជាផ្សេងៗ ។
- វិជ្ជាទាន ឬ - វិទ្យា-- ការឲ្យចំណេះ, ការបង្រៀនវិជ្ជា ។
- វិជ្ជាទាយក ឬ - វិទ្យា-- (--យក់) អ្នកឲ្យចំណេះ, អ្នកបង្រៀនវិជ្ជា (បើស្រ្តីជា --ទាយិកា) ។
- វិជ្ជាធន ឬ - វិទ្យា-- (--ធន់) វិជ្ជាដែលទុកជាទ្រព្យ ។
- វិជ្ជាធនី ឬ - វិទ្យាធនិន (--ធៈ--) អ្នកមានវិជ្ជាជាទ្រព្យ ។
- វិជ្ជាធរ ឬ - វិទ្យា-- (ដូចគ្នានឹង ពិទ្យាធរ ដែរ) ។
- វិជ្ជាធរី ឬ - វិទ្យា-- (--ធៈ--) ស្រ្តីអ្នកមានវិជ្ជា; ទេវតាអ្នកប្រសិទ្ធីវិជ្ជា ។
- វិជ្ជាផល ឬ - វិទ្យា-- (--ផល់) ផលប្រយោជន៍ដែលបានអំពីវិជ្ជា ។
- វិជ្ជាពល ឬ - វិទ្យា-- (--ពល់) កម្លាំងរបស់វិជ្ជា។
- វិជ្ជាភូមិ ឬ - វិទ្យា-- (--ភូម) ថ្នាក់វិជ្ជា ។
- វិជ្ជាមទៈ, --ម័ទ ឬ - វិទ្យាមទៈ, --ម័ទ (--មៈទៈ, --ម៉ាត់; បា. វិជ្ជា, សំ. វិទ្យា + មទ “ដែលស្រវឹង; សេចក្ដីស្រវឹង”) ដែលស្រវឹងចំណេះ, ដែលក្អេងក្អាង, ឆ្មើងឆ្មៃ ព្រោះអាងចំណេះ : មនុស្សវិជ្ជាម័ទ ។ សេចក្ដីប្រកាន់មានះថាខ្លួនមានចំណេះ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា វិជ្ជាមទោ, វិជ្ជាមទា ក៏បាន) ។
- វិជ្ជាមន្ទីរ ឬ - វិទ្យា-- រោងរៀន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មន្ទីរ ផង) ។
- វិជ្ជាម័យ ឬ - វិទ្យា-- ដែលសម្រេចអំពីវិជ្ជា ។
- វិជ្ជាលាភ ឬ - វិទ្យា-- ការបានវិជ្ជា, ការសម្រេចចំណេះ ។
- វិជ្ជាល័យ ឬ - វិទ្យា-- (បា. វិជ្ជា, សំ. វិទ្យា + អាលយ “ផ្ទះ, លំនៅ; កន្លែង”) ឬ - វិទ្យាសទ្ម័ន, វិជ្ជាសាលា ឬ - វិទ្យា-- សាលារៀន, រោងរៀន (វេវ. វិទ្យាគារ, វិទ្យាមន្ទីរ) ។
- វិទ្យាសាស្ត្រ (--សាស; សំ. វិទ្យា + ឝាស្រ្ត) គម្ពីរប្រាប់វិជ្ជាផ្សេងៗ ។ វិជ្ជាមួយប្រភេទ ដែលគេរកឃើញដោយការលៃផ្សំ មានការផ្សំធាតុជាដើម ។
- វិទ្យាស្ថាន (ដូចគ្នានឹង វិជ្ជាឋាន ដែរ) ។
- វិជ្ជាហីនភាព ឬ - វិទ្យា-- ការខ្សត់វិជ្ជា; ដំណើរឥតវិជ្ជា ។ល។ ពាក្យ វិជ្ជា និង វិទ្យា ដែលផ្សំជាមួយនឹងសព្ទដទៃជាសមាសនាមទាំងប៉ុន្មាននេះ កវីងាយនឹងជ្រើសរើសតែងកាព្យបានតាមត្រូវការ, ដូចជាកាព្យថា : អ្នកវិជ្ជាម័ទ ច្រើនតែវិបត្តិ ដោយក្តីមើលងាយ អ្នកចេះផងគ្នា ថាជនសម្ទាយ ព្រោះក្តីមាក់ងាយ គេស្អប់ជុំខ្លួន ។
-
វិយោគ
( ន.នាមសព្ទ )
ការព្រាត់ប្រាស (ចាកបុគ្គលឬអ្វីៗដែលស្រឡាញ់ពេញចិត្ត) : មានវិយោគ, កើតវិយោគ ។
- វិយោគទុក្ខ (--គៈ--) ទុក្ខដែលកើតអំពីការព្រាត់ប្រាស ។
- វិយោគធម៌ (--គៈ--) ការព្រាត់ប្រាសដែលតែងមានជាធម្មតា (សម្រាប់សាកលលោក) ។ល។
-
វិបរិណាមធម៌
( ន.នាមសព្ទ )
[--ប៉ៈរ៉ិណាមៈ ធ័រ ]
ធម៌ប្រែប្រួល, សភាវៈផ្លាស់ប្រែ, ដំណើរមិនទៀង : អ្វីៗក្នុងសាកលលោក សុទ្ធតែជាវិបរិណាមធម៌ ។
-
សង្ខតធម៌
( ន.នាមសព្ទ )
[សង់ខៈតៈ ធ័រ ]
(សង្ខតធម្ម; សំស្ក្ឫត + ធម៌) ធម៌ដែលបច្ច័យប្រជុំតាក់តែង, សង្ខារឬសង្ខារធម៌ : សាកលលោកជាសង្ខតធម៌ ។ ព. ផ្ទ. អសង្ខតធម៌ ។
-
សាកល
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកល) ។
-
សុរា
( ន.នាមសព្ទ )
[--រ៉ា]
ទឹកស្រវឹងមានដើមកំណើតដំបូងបង្អស់ កើតអំពីព្រានព្រៃម្នាក់ឈ្មោះ សុរៈ ។ មានរឿងតំណាលក្នុងគម្ពីរជាតកខាងពុទ្ធសាសនាថា កាលពីបុរាណព្រេងនាយយូរអង្វែងហើយ មានព្រានព្រៃម្នាក់ឈ្មោះ សុរៈ (ជាអ្នកមធ្យមប្រទេស) បានឃើញពួកសត្វបក្សីមកប្រជុំគ្នាផឹកទឹកដែលដក់នៅប្រឡង់ប្រគាបឈើធំមួយក្នុងព្រៃ ហើយស្រវឹងធ្លាក់ចុះមកកកែ-កករល្ងីល្ងើហើរឡើងមិនរួច, ព្រាននឹកសង្ស័យក៏ពាក់បង្អោងឡើងទៅសង្កេតមើលឃើញទឹកមានគ្រាប់ឈើច្រើនប្រភេទ និងគ្រាប់ធញ្ញជាតិខ្លះត្រាំនៅក្នុងនោះ, គាត់កេវស្លឹកឈើដួសក្រេបផឹកល្បងមើល ក៏ព្រឺខ្លួនខ្ញាកៗ, លុះក្រេបផឹកថែមហើយថែមទៀតក៏ស្រវឹង នឹកចង់បរិភោគសាច់សត្វ, ចុះមកសម្លាប់បក្សីទាំងនោះអាំងបរិភោគ មានរសឆ្ងាញ់ ប្លែកជាងសព្វដង;... ដល់ថ្ងៃក្រោយ បាននាំតាបសមួយរូបឈ្មោះ វរុណៈ ឲ្យផឹកទឹកត្រាំនោះល្បងមើល, វរុណៈក៏ស្រវឹងនឹកចង់បរិភោគ សាច់សត្វដែរ; ចាប់ដើមតាំងពីនោះមក វរុណៈនិងសុរៈចូលដៃគ្នាពេញទី ។ លុះចំណេរកាលតមក សុរៈនិងវរុណៈបាននាំយកទឹកត្រាំនោះមកផ្សាយក្នុងស្រុក ពួកមនុស្សក៏ចេះផ្សំគ្រឿងត្រាំធ្វើឲ្យកើតជាទឹកស្រវឹងហៅថា សុរា តាមឈ្មោះព្រានព្រៃដែលជាអ្នកនាំអាទិ៍មុនគេបង្អស់ អ្នកស្រុកខ្លះហៅថា វារុណី តាមឈ្មោះតាបសទ្រុស្ដសីល ដែលជាបុរសទីពីរចូលដៃជាមួយនឹងព្រានព្រៃ ។ កាលជាន់នោះ ពួកមនុស្សចេះធ្វើសុរា ឬវារុណីនេះត្រឹមតែទឹកត្រាំដោយគ្រឿងផ្សំផ្សេងៗ (ជាមេរ័យ) ប៉ុណ្ណោះ, សម្រាប់ពួកសេនាទាហានប្រើច្រើនជាងសាធារណជន; លុះចំណេរកាលតរៀងៗមកមនុស្សទាំងឡាយក្នុងសាកលលោកចេះតែបែកគំនិតធ្វើសុរាបានច្រើនបែបឡើង, ដរាបដល់មកសម័យសព្វថ្ងៃនេះ សុរាក៏រឹងរឹតតែចម្រើនមានច្រើនយ៉ាងឡើងទៀត ។
- សុរាករណ្ឌក (--កៈរ៉ន់-ឌៈកៈ ឬ--ឌក់) ដបដាក់សុរា, ដបស្រា ។
- សុរាការ ឬ
- --ការកៈ អ្នកធ្វើសុរា, អ្នកបិតស្រា (បើស្ត្រីជា សុរាការិកា) ។
- សុរាគ្រឹះ ឬ - សុរាគារ (សំ. បា. < សុរា + អគារ “ផ្ទះ; រោង”) ផ្ទះឬរោងលក់សុរា; រោងបិតស្រា ។
- សុរាចាដិ (--ចា-ដិ ឬ--ចាត) ពាងឬឪទឹនដាក់សុរា ។
- សុរាជីព ឬ
- --ជីវៈ (សំ. បា. < សុរា + អាជីវ) ការចិញ្ចឹមជីវិតដោយរបរបិតសុរាឬលក់សុរា ។
- សុរាជីវិន ឬ
- --ជីវី អ្នកធ្វើរបរបិតសុរាឬលក់សុរា (បើស្ត្រីជា សុរាជីវិនី) ។
- សុរាទាន ការឲ្យសុរា (ជាទាន; ព. ពុ. ថាឥតបានបុណ្យ) ។
- សុរាទោស ទោសកើតអំពីផឹកសុរា ។
- សុរាបាន ការផឹកសុរា ។
- សុរាបានក (--ប៉ាន៉ៈកៈ ឬ--ប៉ាន៉ក់) អ្នកផឹកសុរា (បើស្ត្រីជា សុរាបានិកា) ។
- សុរាបានដ្ឋាន (--ប៉ានុ័ត-ឋាន) ទីសម្រាប់ផឹកសុរា, ទីប្រជុំផឹកស្រា ។
- សុរាភាជនៈ ឬ
- --ភាជន៍ ប្រដាប់ដាក់សុរា (មានដប, ពាង, ធុង ជាដើម) ។
- សុរាមត្ត (--មុ័ត) ដែលស្រវឹងស្រា; អ្នកស្រវឹងស្រា (បើស្ត្រីជា សុរាមត្តា) ។
- សុរាមទៈ (--មៈទៈ) ដំណើរស្រវឹងស្រា។
- សុរាមេរ័យ សុរានិងមេរ័យ (ស្រាបិតនិងស្រាត្រាំ) ។
- សុរាសោណ្ឌ (--សោន-ឌៈ ឬ--សោន) អ្នកជាប់ស្រា, អ្នកញៀនស្រា; អ្នកលេងស៊ីផឹក; មនុស្សស្រវឹងខួប ។ ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រវត្តិសុរា) : ប្រភពសុរា ក្នុងដើមកល្បា កើតពីព្រានសូរ ហើយនិងវរុណ តាបសទ្រុស្ដស្មូរ គាត់អនុកូល ព្រមគ្នាបង្កើត ។ ដើមជាមេរ័យ លុះកាលយូរក្រៃ ទើបបែកកំណើត ផ្សេងៗអនេក ប្លែកៗជួឆើត ឯដើមកំណើត កើតពីមេរ័យ ។ ឯទឹកត្នោតជូរ កើតពីឈ្មោះស៊ូរ គាត់លៃកែខៃ យកឫសនេះនោះ មកផ្សំកាឡៃ ទឹកត្នោតត្រងថ្ងៃ ជាទឹកត្នោតជូរ ។ ចំណេរកាលមក មានមនុស្សរាប់រក យកបែបឈ្មោះស៊ូរ លៃលកថែមទៀត អស់កាលពុំយូរ ទើបទឹកត្នោតជូរ កើតមានច្រើនបែប ។ល។
-
សុមេរុ
( ន.នាមសព្ទ )
[--មេ-រុ ឬ--ម៉ែ ]
(សុមេរុ “ភ្នំបៀតបៀននូវភ្នំទាំងពួងដោយកម្ពស់របស់ខ្លួន គឺភ្នំខ្ពស់ជាងភ្នំទាំងអស់ក្នុងសាកលលោក”) ឈ្មោះភ្នំមួយធំខ្ពស់ចម្បង ជាទីតាំងនៃត្រៃត្រិង្សសួគ៌ ដែលជាឋានរបស់ព្រះឥន្រ្ទ។ ពាក្យថា នេរុ, មេរុ, សិនេរុ, តិទិវាធរ, សុរគិរី, សុរាទ្រិ, សុរាស្រ័យ សុទ្ធតែជាឈ្មោះរបស់ភ្នំនេះឯង ប៉ុន្តែខ្មែរប្រើពាក្យ សុមេរុ ឬ សុមេរុ៍ ជាង : ឋានត្រៃត្រិង្ស ឋិតនៅលើភ្នំព្រះសុមេរុ៍ (ហៅ សុមេរុបពត៌ ឬ សុមេរុរាជ ក៏បាន) ។
Headley's Khmer-English Dictionary Full Text Search