Khmer Dictionary: អាចម៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កិត
( កិ.កិរិយាសព្ទ )
ជូតដោយក្រដាស ឬ ឈើខ្និត : កិតអាចម ឬ កិតអាចម៍ ។
-
កង្កែបអាចម៍គោ
( ន.នាមសព្ទ )
[-អាច់- ]
ឈ្មោះកង្កែបមួយប្រភេទ មាឌតូចប៉ុនគ្នានឹងកង្កែបប្រុយដែរ ប៉ុន្តែដងខ្លួនខ្លី ជើងក៏ខ្លីៗ ដែរ សម្បុរស្ទើរលឿង នៅតែក្នុងកំពាយអាចម៍គោលើគោក : កង្កែបអាចម៍គោហ៊ានលោតខាំពស់វែក មានន័យថា រាស្រ្តតូចតាចហ៊ានប្រណាំងប្រជែងជាមួយនឹងមន្រ្តីមានស័ក្ដិធំ (ព. ទ. បុ.) ។
-
កិតអាចម៍
( គុ.គុនសព្ទ )
[កិតអាច់ ]
គម្រក់ក្រៃពេកទុកស្មើអ្វីៗ ដែលគេកិតអាចម៍ : ការកិតអាចម៍ ។
-
កំណៀរ
( ន.នាមសព្ទ )
ការកៀរ, ការប្រមូលដោយខ្នៀរ : កំណៀរអាចម៍ដី, កំណៀរពពុះទឹក ។ អ្វីៗ ដែលគេកៀរយកទៅ ឬ យកមក : របស់កំណៀរ ។ (ធ្លាប់ប្រើមកជា កំនៀរ, តែតទៅគួរប្រើជា កំណៀរ វិញ ដើម្បីឲ្យស្របគ្នានឹងពាក្យឯទៀត ដូច កំណត់, កំណប់ ជាដើម) ។
-
ក្រាម
( ន.នាមសព្ទ )
វត្ថុធ្វើពីអាចម៍ប្រចៀវ សណ្ឋានដូចអំបិល, លាយនឹងធ្យូង, ស្ពាន់ធ័រ ធ្វើម្សៅបាន ។ ក្រាមជាវត្ថុត្រូវការក្នុងជាងទង គេប្រើបង់ក្នុងមាស ឬ ប្រាក់ដែលរំលាយដើម្បីឲ្យកាត់ជាតិដែលមិនបរិសុទ្ធចេញ ។
-
តយ
( ន.នាមសព្ទ )
បំពង់មានសណ្ឋានជមប្រួមចុង សម្រាប់ដងថ្នាំត្រាំច្រកគោ, ក្របី, សេះ, ជាដើម ឬសម្រាប់ដាក់ទឹកជម្រះអាចម៍ ( ហៅតាមទម្លាប់ស្រុក; ច្រើនហៅ បំពង់ច្រកថ្នាំ, បំពង់ជម្រះ) ។
-
តិលក
( ន.នាមសព្ទ )
[តិលៈកៈ ឬ តិល៉ក់ ]
ដើមល្ង; ចំណុចខ្មៅៗ ដែលមានតាមរាងកាយ (អាចម៍រុយ); ការប្រោះព្រំ, ក្បិតចិញ្ចើមដោយម្សៅក្រអូបជាមង្គល (ចឺម)...។ គុ. ដែលជាឆ្នើម, ខ្ពង់ខ្ពស់, ប្រសើរ, លើសលែង : តិលកលោកា... ដែលជាឆ្នើមក្នុងលោក... ។
-
ទល់
( កិ.កិរិយាសព្ទ )
ឃាំងឧច្ចារៈ, បស្សាវៈ គឺឃាំងអាចម៍, នោមឬមិនដើរខ្យល់ : ទល់មូត្រ, ទល់លាមក, ទល់ពោះ, ទល់ខ្យល់ ។
-
ត្រលិន
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
[--ល៉ិន ]
ដែលមានអាការលៀនចេញបន្តិច មើលទៅឃើញកំប្លិម : អាចម៍ច្រមុះត្រលិន; លៀនចេញត្រលិន, មើលទៅឃើញត្រឡិន ។
-
គូថ
( ន.នាមសព្ទ )
(គូថ) អាចម ឬ អាចម៍, ឧច្ចារៈ, លាមក : អង្គុយបន្ទោគូថក្នុងបង្គន់ (ម. ខ្ព. ឧច្ចារៈ) ។
Headley's Khmer-English Dictionary Full Text Search
-
អាចម៍
( n )
[ʔac]
- detail »
excrement, feces; waste products (of the body or some mechanical operation such as sawing)