Khmer Dictionary: អាចម៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
គោម័យ
( ន.នាមសព្ទ )
(គោមយ) “អាចម៍គោ”) បាយអអាចម៍គោស្រស់ លាយដីដំបូកនិងចំបើងបូកជញ្ជាំងប្រដឹស, ច្រើនមានប្រើតែពីក្នុងសម័យបុរាណ ហៅថា បាយអគោម័យ ។
-
បង្សុកូល
( ន.នាមសព្ទ )
[ប័ង-សុកូល ឬ ត. ទ. ប័ង-ស្កូល ]
(បំសុកូល) គំនរអាចម៍ដី, គំនរធូលីឬអ្វីៗដែលប្រឡាក់, ដែលសៅហ្មងដោយអាចម៍ដី, ដោយធូលី ។ សំពត់ដែលគេចោលលើគំនរសំរាមជាដើម ប្រឡាក់សៅហ្មងដោយអាចម៍ដី, ដោយធូលីដែលបព្វជិតក្នុងពុទ្ធសាសនា ទស់ដោយសម្គាល់ថាជារបស់ឥតម្ចាស់ ព្រោះគេបោះបង់ចោល លែងត្រូវការហើយទាញយកមកផ្សែផ្សំធ្វើជាចីវរប្រើប្រាស់តាមពុទ្ធានុញ្ញាត (ចំពោះតែសំពត់មានព័ណ៌សឬលឿង ដែលល្មមយកមកជ្រលក់សម្រួលព័ណ៌បាន; រាប់ថាជាសំពត់ថ្លៃថ្លាវិសេស សម្រាប់បព្វជិតអ្នកមានសន្តោសស្ងប់រម្ងាប់) ។ លុះដល់មកក្នុងសម័យសព្វថ្ងៃនេះ សូម្បីសំពត់ដែលទាយកគេពាក់ឬគ្របលើក្ដារមឈូសជាដើម គេនិមន្តឲ្យបព្វជិតទាញយកទៅទីចំពោះមុខគេ ឬកំបាំងពីមុខគេក៏ហៅសំពត់បង្សុកូលដែរ ។ ខ្មែរយើងប្រើតាមទម្លាប់ប្រទេស, ហៅដំណើរដែលគេនិមន្តភិក្ខុសាមណេរ ឲ្យចាប់កាន់អំបោះ ឬផ្ទាំងសំពត់ដែលតភ្ជាប់ពីសាកសព ឬពីអដ្ឋិធាតុមកសូត្រធម៌ អនិច្ចាវត សង្ខារា... ក៏ហៅ បង្សុកូល ដែរ; ច្រើនប្រើជា កិ. ឬ គុ. ថា និមន្តលោកបង្សុកូល, ធម៌បង្សុកូល; បើក្នុងព្រះបរមរាជវាំង ច្រើនប្រើពាក្យថា និមន្តលោកសត្តប្បករណ៍, ជាពាក្យហៅកាត់ខ្លីក្លាយមកពីពាក្យថា និមន្តលោកសូត្រសត្តប្បករណាភិធម្ម គឺនិមន្តលោកសូត្រព្រះអភិធម្ម៧គម្ពីរ (ដោយសង្ខេប) ។ល។
-
បាយអគោម័យ
( ន.នាមសព្ទ )
បាយអដែលយកអាចម៍គោស្រស់លាយនឹងដីដំបូកនឹងចំបើង បូកជញ្ជាំងប្រដឹសឬលញ់លានបែនបោកស្រូវ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គោម័យ ផង) ។
-
បារ
( កិ.កិរិយាសព្ទ )
កាយយកចេញ : បារអាចម៍ដី ។
-
បំណះ
( ន.នាមសព្ទ )
កន្លែងឬមុខដែលប៉ះលើគ្នា : បំណះសំពត់; សំពត់ ១០ បំណះ; ស្លៀកសំពត់មានបំណះ (ស្លៀកសំពត់ប៉ះ) ។ គូដែលប៉ះគ្នា : គោនុ៎ះលឿនណាស់រកបំណះឲ្យស្មើគ្នាមិនបានទេ; សែងរបស់ធ្ងន់ត្រូវរកបំណះឲ្យមានកម្លាំងស្មើគ្នា ។
- អាចម៍បំណះ បន្ទះដីដែលរបើកដោយភ្ជួរធ្លាក់គ្របប៉ះលើគ្នា ។
-
បេតុង
( ន.នាមសព្ទ )
(Beton Armé) ទព្វសម្ភារៈលាយគ្រួសអាចម៍ផ្កាយ ឬលាយបំណែកថ្មតូចៗ (ជាជំនួសក្រួសអាចម៍ផ្កាយ) និងខ្សាច់, ដែក, ស៊ីម៉ងត៍ ផ្សំគ្នាធ្វើជាអគារឬស្ពានជាដើម, ជារបស់ស្ថាពរ : សសរបេតុង, ផ្ទះបេតុងអារម៉េ, ស្ពានបេតុងអារម៉េ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស៊ីម៉ងត៍ ទៀតផង ។
-
ប្រចៀច
( ន.នាមសព្ទ )
ឈ្មោះសត្វស្លាបតូចជើងវែង ចំពុះវែង សម្បុរស្រដៀងនឹងទទា ច្រើនរកស៊ីតាមដីត្រោក ឬអាចម៍បំណះ ចូលចិត្តបរិភោគជន្លេនជាអាហារ ។
-
បំសុកូលិកង្គៈ
( ន.នាមសព្ទ )
[ប៉័ង-សុ កូលិ-ក័ង-គៈ ]
(--កង្គ) អង្គរបស់ភិក្ខុអ្នកទ្រទ្រង់ឬប្រើប្រាស់នូវចីវរដែលប្រឡាក់អាចម៍ដី ខ្ទុះឈាមគួរខ្ពើម... (ឈ្មោះធុតង្គទី១ក្នុងពួកធុតង្គទាំង ១៣; ព. ពុ.) ។
-
ពពក
( ន.នាមសព្ទ )
សំណុំផ្សែងទឹកក្រាស់ ឬស្ដើង ដែលអណ្ដែតព្ធដ៏អាកាស ។ កប់ពពកជ្រកអាចម៍ជន្លេន ព. ប្រ. និយាយពីមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ហាក់ដូចជាឋិតនៅនាផ្ទៃអាកាស ក៏ស្រាប់តែធ្លាក់ខ្លួនចុះដុនដាបក្រីក្រ ឬក៏ជាប់គុកច្រវាក់ព្រោះការភ្លាត់ស្នៀត ឬព្រោះអំពើទុច្ចរិតណាមួយ ។
-
ផ្ទី
( ន.នាមសព្ទ )
ឈ្មោះស្មៅមួយពួក មានបន្លាខ្លះឥតបន្លាខ្លះ : ផ្ទីបន្លា, ផ្ទីអាចម៍មាន់, ផ្ទីថ្ម...។