Khmer Dictionary: អាពាហ៍ពិពាហ៍
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ដណ្ដឹង
( កិ.កិរិយាសព្ទ )
សាកសួរឲ្យដឹង ។ ធ្វើរបៀបចងពន្ធ, ចងស្ពានមេត្រី ក្នុងការផ្សំផ្គុំកូនប្រុសស្រី មុនរៀបមង្គលការអាពាហ៍ពិពាហ៍ : ដណ្ដឹងកូនក្រមុំ ដើម្បីកូនកំលោះ ។
-
ទម្រង់ការ
( ន.នាមសព្ទ )
របៀបធ្វើមង្គលការអាពាហ៍ពិពាហ៍ : ទម្រង់ការព្រះជ័យចេស្ដា របៀបមង្គលការអាពាហ៍ពិពាហ៍ ដែលព្រះបាទសម្ដេចព្រះជ័យចេស្ដា ទ្រង់មានព្រះរាជបញ្ជាឲ្យរៀបរៀង ។
-
ថង់រង
( ន.នាមសព្ទ )
ប្រដាប់មានសណ្ឋានស្រដៀងនឹងហិបស្លា តែខ្ពស់ជាង, មានរាង៤ជ្រុង សម្រាប់រងទ្រស្លាម្លូក្នុងពិធីអាពាហ៍ពិពាហ៍ : តាមទំនៀមទម្លាប់ខ្មែរ, ថង់រងជាវត្ថុចាំបាច់ក្នុងមង្គលការអាពាហ៍ពិពាហ៍ ។
-
ទីទុយពើតពើង
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងរាយរងសម្រាប់លេងកំសាន្តក្នុងពេលក្រៅពីមង្គលការអាពាហ៍ពិពាហ៍ អ្នកច្រៀងចេញសំដីផ្ដើមថា ទីទុយពើតពើង ផ្ទួនៗ គ្រប់រយៈបទ ។
-
នាងនាគ
( ន.នាមសព្ទ )
[--នាក]
ឈ្មោះបទភ្លេងខ្មែរបុរាណមួយមេ ជាបទភ្លេងធំ សម្រាប់លេងក្នុងពិធីមង្គលការអាពាហ៍ពិពាហ៍ តាមថ្នាក់ដែលត្រូវលេងបន្ទាប់បទភ្លេងព្រះថោង ។
-
បរមបុរាណ
( គុ.គុនសព្ទ )
[បុ-រ៉ុម បុរាណ]
ដែលមានយូរលង់ណាស់មកហើយ. ឧ. អាពាហ៍ពិពាហ៍ជាទំនៀមទម្លាប់មានតាំងពីបរមបុរាណមក ។
-
បញ្ជាប់ពាក្យ
( កិ.កិរិយាសព្ទ )
ជូនទ្រព្យរបស់អ្វីមួយទៅតាមមាតាបិតាខាងស្រី ទុកជាភ័ស្ដុតាងជារបស់បញ្ចាំចិត្តភ្ជាប់មេត្រីក្នុងការចងពន្ធ : ស៊ីស្លាបញ្ជាប់ពាក្យ (ប្រើតែក្នុងទម្រង់ការអាពាហ៍ពិពាហ៍) ។
-
ពិពាហ៍
( ន.នាមសព្ទ )
[--ពា]
(បា.) (វិវាហ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវាហ ឬ វិវាហមង្គល ។ ពាក្យនេះច្រើនតែប្រើភ្ជាប់ខាងចុងពាក្យ អាពាហ៍ ថា : អាពាហ៍ពិពាហ៍ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នោះ) ។
-
ផាត់ជាយ
( ន.នាមសព្ទ )
ឈ្មោះបទភ្លេងបុរាណខ្មែរមួយមេ ជាបទភ្លេងធំ សម្រាប់ប្រើក្នុងពីធីផ្សេងៗមានពិធីមង្គលការអាពាហ៍ពិពាហ៍ជាដើម ។
- ផាត់ជាយក្លាយ បទភ្លេងផាត់ជាយដែលមានលំនាំក្លាយពីបទផាត់ជាយមុន (ជាបទភ្លេងធំដែរ, សម្រាប់ប្រើក្នុងចម្រៀងតជាដើម) ។
-
មហា
( ន.នាមសព្ទ )
[មៈហា ]
ឋានន្តរស័ក្តិសម្រាប់បព្វជិតដែលដេញប្រយោគព្រះបរិយត្តិធម៌បាន គឺភិក្ខុឬសាមណេរដែលប្រឡងវិធីប្រែបាលីក្នុងសន្និបាតនៃមេប្រយោគមួយក្រុមជាអ្នកពិនិត្យ, អាចប្រែរួចមិនទើសទាក់, ហើយមានរាជានុញ្ញាតតាំងកំណត់ពីត្រឹមថ្នាក់ ៣ ប្រយោគឡើងទៅ, ហៅថា មហា ៣ ប្រយោគ, មហា៤ប្រយោគ ។ល។ ហៅយ៉ាងខ្លីត្រឹមតែ មហា ភ្ជាប់ជាខាងដើមនៃបកតិនាមរបស់បព្វជិតនោះ (ឋានន្តរនេះតាំងតាមលំអានបវេណីនៃពាក្យ មហា ដែលជាគុណបទនៃបកតិនាមរបស់ព្រះថេរទាំងឡាយអំពីបុរាណ ដូចយ៉ាង ព្រះមហា-សារីបុត្ត, ព្រះមហា-មោគ្គល្លាន, ព្រះមហា-កស្សប, ព្រះមហា-អានន្ទ ជាដើមនោះឯង) ។ បុរសដែលគេសន្មតឲ្យជាអ្នកស្ដីទី មហាទេព ឬ មហាមន្ត្រី ក្នុងវេលាធ្វើមង្គលការអាពាហ៍ពិពាហ៍, ជាអ្នកនិយាយការគ្រប់ជំពូកជាមួយនឹងពួកមេបា; ហៅកាត់ពាក្យខ្លីត្រឹមតែ មហា ឬ អ្នកមហា ជាគូនឹងស្ត្រីជា អ្នកផ្លូវ, ចួនកាលហៅរួមថា អ្នកផ្លូវចៅមហា ។
Headley's Khmer-English Dictionary Full Text Search
-
វិវាហៈ
( n )
[viʔviehaʔ]
- detail »
marriage; married life (specifically refers to a marriage ceremony which takes place at the home of the groom. If the ceremony takes place at the bride's home it is called អាវាហៈ or អាពាហ៍ If it takes place at both homes, it is called អាពាហ៍ពិពាហ៍)
-
អាពាហ៍ពិពាហ៍
( n )
[ʔaapie - piʔpie]
- detail »
marriage, wedding
-
អាវាហ៍វិវាហ៍
- detail »
See:អាពាហ៍ពិពាហ៍