Khmer Dictionary: អាន
Chuon Nath's Khmer-Khmer Dictionary
-
អាន
( កិ.កិរិយាសព្ទ )
មើលថាតាមអក្សរ : អានបាលី, អានសំបុត្រ ។ សំលៀង, សំលៀងឲ្យមុត (ប្រើចំពោះតែដាវនិងព្រះខ័ន ឬលំពែង) : អានដាវ, អានព្រះខ័ន (អានព្រះខ័ឌ្គ) គឺសំលៀងដាវឬព្រះខ័ន ។
-
អាន
( ន.នាមសព្ទ )
កែបសេះ (ច្រើនហៅកែបដែលធ្វើដោយស្បែកឬក្នុងសម័យបុរាណហៅកែបដែលធ្វើដោយឈើ គឺលុងសាច់ឈើស្រាលៗធ្វើ) : អានសេះ (ស. ល. ហៅកែបសេះគ្រប់បែបថា អាន ដូចគ្នា) ។
-
អាន
( ន.នាមសព្ទ )
[--ន៉ៈ ]
or អានៈ
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ខ្យល់ដកដង្ហើមចេញ, ដង្ហើមចេញ, អស្សាសៈ (ជាគូគ្នានឹង អាបាណ “ខ្យល់ដកដង្ហើមចូល, បស្សាសៈ; អានាបាណ” (< អាន + អាបាណ) “ដង្ហើមចេញនិងដង្ហើមចូល”; ហៅ អានាប្រាណ ក៏បាន) ។
-
អានន្ទ
( ន.នាមសព្ទ )
[-នុ័ន-ទៈ ឬ--នន់-ទៈ ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
សេចក្ដីរីករាយ, សេចក្ដីត្រេកអរច្រើន ។ (អ. ថ. --ន៉ន់) ព្រះនាមព្រះមហាថេរមួយព្រះអង្គ (រាប់បញ្ចូលក្នុងពួកអសីតិសាវ័ក ៨០) ជាពុទ្ធុបដ្ឋាកនៃព្រះសក្យមុនីសម្មាសម្ពុទ្ធ : ព្រះអានន្ទពុទ្ធុបដ្ឋាក (ហៅ ព្រះមហាអានន្ទ ក៏បាន) ។
-
អានាបា
[--ន៉ាប៉ា ]
ពាក្យប្រើកាត់ខ្លីពី អានាបាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
-
អានាបាណ
( ន.នាមសព្ទ )
[--ន៉ាប៉ាណៈ]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(< អាន “ខ្យល់ដង្ហើមចេញ” + អាបាណ “ខ្យល់ដង្ហើមចូល”) ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល ។ ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថា លោកអ្នកប្រាជ្ញពួកខ្លះយល់ថា អាន (= អស្សាស) “ខ្យល់ដង្ហើមចូល”, អាបាណ (=បស្សាស) “ខ្យល់ដង្ហើមចេញ” ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា “ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នា គឺប្រើការបានដូចគ្នា (ហៅ អានាប្រាណ ក៏បាន ឬហៅត្រឹមតែ អានាបា ក៏បាន, អ. ថ. --ន៉ាប៉ា) ។ ឈ្មោះកម្មដ្ឋានមួយយ៉ាង (ក្នុងពួកអនុស្សតិកម្មដ្ឋាន ១០) ប្រើវិធីរាប់ខ្យល់ដង្ហើមចេញចូល : ចម្រើនអានាបា ឬ អានាប្រាណ ។ ខ្មែរប្រើពាក្យនេះជាឈ្មោះវិធីស្មិងស្មាធិ៍មួយយ៉ាង (ខាងផ្លូវឆ្វេងក្រៅពីបែបកម្មដ្ឋាន) ប្រើវិធីភាវនារាប់ខ្យល់ដង្ហើមដែរ : ចេះអានាប្រាណ, បែកអានាប្រាណទៅជាខូចស្មារតី ។ (ច្រើនមានតែពីក្នុងបុរាណសម័យ) ។
- អានាបាណស្សតិ ឬ - អានាបាណស្សតិកម្មដ្ឋាន (--ប៉ាណ័ស-សៈ--) កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ (ហៅកាត់ខ្លីត្រឹមតែ អានាបា ក៏បានដែរ : រៀនអានាបា) ។
-
អានាប្រាណ
[--ន៉ាប្រាណ]
មើលក្នុងពាក្យ អានាបាណ ។
-
អានាហរោគ
( ន.នាមសព្ទ )
[--ន៉ាហៈរោក]
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(អានាហ “ដំណើរទល់ឧច្ចារៈឬបស្សាវៈ” + រោគ “ជំងឺ”) រោគទល់ គឺជំងឺទល់ឧច្ចារៈឬបស្សាវៈ, ជំងឺទល់ខ្យល់, ជំងឺទល់ពោះច្រអរ : ថ្នាំកែអានាហរោគ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) អានាហរោគមានម្តងៗ ពុំគួរផ្សូរផ្សងត្រូវរកថ្នាំ មន្ទីរព្យាបាលមានប្រចាំ ប្រយ័ត្នកុំប្រើថ្នាំព្រៃផ្សៃ ។
-
អានិសង្ស
( ន.នាមសព្ទ )
[--សង់]
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(អានិសំស; អានិឝំស) ផលនៃកុសល, ផលបុណ្យ; គុណប្រយោជន៍ឬសេចក្ដីសុខ-ចម្រើន ដែលបានអំពីការប្រព្រឹត្តល្អ : អានិសង្សទាន, អានិសង្សសីល, អានិសង្សនៃសុចរិត ។
- មនុស្សមានអានិសង្ស មនុស្សមានកុសល ។
-
អានិសន្ទានុភាព
( ន.នាមសព្ទ )
( បា.បាលី ( បាលីភាសា ) )
(អានិសន្ទ + អានុភាវ) អានុភាពនៃអានិសង្ស ដែលបង្ហូរផលមកឲ្យ, ដែលផ្តល់ផលឲ្យឬដែលចេញមុខឲ្យផល : ដោយអានិសន្ទានុភាពនៃកុសលនេះ សូមឲ្យបុព្វបុរសទាំងឡាយរបស់យើងបានសេចក្ដីសុខ-ចម្រើនជាភិយ្យោភាព !
Headley's Khmer-English Dictionary
-
អាន
( v )
[ʔaan]
- detail »
to read (aloud), pronounce
-
អាន
( v )
[ʔaan]
- detail »
to sharpen / whet (swords or spears)
-
អាន
( n )
[ʔaan]
- detail »
saddle for horses
-
អានន្ទ
( n )
[ʔaanʊənteaʔ, ʔaananteaʔ]
- detail »
happiness, joy, satisfaction, merriment, gaiety, rejoicing, gladness
-
អានន្ទ
( n )
[ʔaanʊənteaʔ, ʔaananteaʔ]
- detail »
Ananda (first cousin and one of the main disciples of the Gautama Buddha)
-
អានាធិបតេយ្យ
( n )
[ʔaanaatʰiʔpattey]
- detail »
anarchy
-
អានាបា
- detail »
See: អានាបាណ -
អានាបាណ
( n )
[ʔaanaabaan]
- detail »
breathing, respiration, inhaled and exhaled breath; specif. a method of meditation by concentrating on the breathing
-
អានាប្រាណ
- detail »
See: អានាបាណ -
អានាហរោគ
( n )
[ʔaanaahaʔrouk]
- detail »
constipation; stomach-ache