Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក

Chuon Nath's Khmer-Khmer Dictionary
  1. កកិល ( កិ.កិរិយាសព្ទ ) [ក៏កិល ]
    ទៅ​ដោយ​គូទ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត : មនុស្ស​ខ្វិន​កកិល​ដូច​កូន​ក្មេង ។
  2. កកូរ ( កិ.កិរិយាសព្ទ ) [ក៏កូរ ]
    កូរ​ញយ​ៗ : កកូរ​ត្រុំ  ឬ សម្ល ។
  3. កកូរ ( ន.នាមសព្ទ ) [ក៏កូរ ]
    ឈ្មោះ​សម្ល​ខ្មែរ​មួយ​ប្រភេទ : សម្ល​កកូរ ។
  4. កកេបកកាប ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ ) [ក៏កេបក៏កាប ]
    ដែល​កខ្វេសកខ្វាស​ដោយ​ខំ​ប្រឹង​ដើរ ឬ​ប្រឹង​ឡើង​ឲ្យ​បាន​ឆាប់ : ខំ​ឡើង​ដើម​ឈើ​កកេបកកាប ។
  5. កកេរ ( កិ.កិរិយាសព្ទ ) [ក៏កេរ ]
    ខាំ​រឿយ​ៗ ដើម្បី​ឲ្យ​ដាច់ : កកេរ​ពោត, កណ្តុរ​កកេរ​ទូ ។
  6. កកេះ ( កិ.កិរិយាសព្ទ ) [ក៏កេះ]
    កេះ​រឿយ​ៗ ដោយ​ក្រចក​ជាដើម ។
  7. កកែកកកោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ន.នាមសព្ទ ) [ក៏កែកក៏កោក ]
    សំដី​និយាយ​គ្នា ឮ​សូរ​កកោក​ៗ ច្រើន​ដង ។
  8. កកែកករ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ន.នាមសព្ទ ) [ក៏កែក៏ករ ]
    សំដី​និយាយ​មិន​ច្បាស់​លាស់ យ៉ាង​ដូច​ក្មេង​តូច​ដែល​ទើប​ចេះ​ស្ដី : កូន​ប្រុស​ខ្ញុំ​បាន​ចេះ​ស្ដីកកែ​កករ​ហើយ ។
  9. កកែងកកោង ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ក៏កែងក៏កោង ]
    កិរិយា​ពុំ​គប្បី, កោង, ព្រហើន, ឥត​មាន​លំអុត​លំឱន ។
  10. កកែប ( ន.នាមសព្ទ ) [កកែប ]
    អវយវៈ​សត្វ​ចតុប្បាទ​ពួក​ខ្លះ នៅ​ត្រង់​គន្លាក់​កែង​ជើង​ខាង​ក្រោយ​គល់​ក្រចក​ជា​ខាង​ក្រោម​កែប​ទាំង​គូ : កកែប​គោ, កកែប​ក្របី ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar