webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. កណ្ដេង ( ន.នាមសព្ទ )
    ធូលី​កករ​នៅ​បាត​ក្អម​ជាដើម : កណ្ដេង​ធ្លះ, កណ្ដេង​ដី ។ល។
  2. កណ្ដែងកណ្ដោច ( គុ.គុនសព្ទ )
    ដែល​នៅ​ក្នុង​ទី​ស្ងាត់​ឥត​មាន​សូរ​សព្ទ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ភ្ញាក់​ផ្អើល​ហើយ​មាន​តែ​នាំ​ឲ្យ​មាន​សេចក្ដី​សង្វេគ​ក្នុង​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រមោច) ។
  3. កណ្ដោច ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ត្រមោច​ឯក​ឯង, ដែល​មាន​ចិត្ត​ត្រមោច លន្លង់លន្លោច​ក្នុង​ទី​ស្ងាត់​ជ្រងំ : គ្នា​ជា​មនុស្ស​កណ្ដោច​ទាំង​ថ្ងៃ​ទាំង​យប់; នៅ​កណ្ដោច​ម្នាក់​ឯងម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កណ្ដែងកណ្ដោច ទៀត​ផង ។ គេ​អាច​ប្រើ​ពាក្យ កណ្ដោច នេះ​ផ្សំ​ជា​មួយ​នឹង​ពាក្យ កណ្ដាច់ ២ គុ. ផង​ក៏​បាន : យក​ខ្សែ​កណ្ដាច់កណ្ដោច​អ៊‌ីចឹង​មក​ឲ្យ​គ្នា ! ប្រើ​ការ​អី​នឹង​កើត ?
  4. កណ្ដោល ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ស្លឹក​ធំ​ៗ សំបក​ក្រាស់​ផ្កា​ក្លិន​ឆ្អាប, សំបក​ប្រើ​ធ្វើ​ជា​ទ្រនាប់​ទ្រាប់​ខ្នង​ដំរី ។
  5. កណ្ដោលបាត ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ​ស្លឹក​ផ្លែ​និង​ក្លិន​ប្រហែល​គ្នា​នឹង​កណ្ដោល​ធំ​តែ​ដើម​តូច​ទាប កំពស់​ប្រមាណ​ដើម​ស្ពៃ ។
  6. កណ្ឋជៈ ( គុ.គុនសព្ទ ) [ក័ណ-ឋៈ ជៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​មាន​សូរ​សំឡេង​កើត​ត្រង់​ក (បំពង់​ក) សូរ​សំឡេង​នៃ​អក្សរ​អ, អា, ក, ខ, គ, ឃ, ង, ហ ៨ តួ​នេះ​កើត​ក្នុង​ក ។
  7. កណ្ឌ ( ន.នាមសព្ទ ) [កាន់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ព្រួញ; គ្រាប់​កាំភ្លើង; ទង់; ដើម; កំណត់, បរិច្ឆេទ, វគ្គ, ខ្សែ : សាស្រ្តា​មួយ​កណ្ឌ
  8. កណ្តុរប្រែង ( ន.នាមសព្ទ ) [កណ្ដុរប្រែង]
    ពួក​កណ្ដុរ​ដែល​មាន​មាឌ​ធំៗ ប៉ុន​កំភួនជើង ហើយ​មាន​ប្រែង​ដុះ​ជុំ​ជិត​ខ្លួន វា​ច្រើន​រស់​នៅ​តាម​វាល​ស្រែ​ដោយ​ស៊ី​ក្រាប់​ស្រូវ​ជា​អាហារ ។
  9. កណ្ហាជិនា ( ន.នាមសព្ទ ) [កន់-ហា-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ឈ្មោះ​ព្រះ​រាជ​ធីតា​នៃ​ព្រះ​វេស្សន្ដរ​មាន​ក្នុង​មហា​វេស្សន្ដរ​ជាតក​ (រឿង​មហា​ជាតក៍) ។
  10. កតញ្ញុតា ( ន.នាមសព្ទ ) [កៈ-តាញ់-ញុ-តា ]   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី​ដឹង​ឧបការ​គុណ​ដែល​អ្នក​ដទៃ​បាន​ធ្វើ​ដល់​ខ្លួន : បុត្រ​ធីតា ត្រូវ​មាន​កតញ្ញុតា​ចំពោះ​មាតា​បិតា ។
    - កតញ្ញុតា​ធម៌ ធម៌​គឺ​កតញ្ញុតា : កតញ្ញុតា​ធម៌​របស់​បុត្រ​ធីតា ។

<< Prev   1 ... 15   16   17   18   19   20   Next >>