Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ក

Chuon Nath's Khmer-Khmer Dictionary
  1. កកោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, ឧ.ឧទានសព្ទ ) [ក៏កោក ]
    សូរ​និយាយ​ខ្លាំង​ឥត​ក្រែង​ដែល​ឮ​កោក​ៗ : និយាយ​កកោក ។
  2. កកោស ( កិ.កិរិយាសព្ទ ) [ក៏កោស ]
    កោស​ដោយ​ធ្វេស​ប្រហែស​ឥត​មាន​បំណង​នឹង​ធ្វើ​ឲ្យ​វត្ថុ​មួយ​និង​វត្ថុ​មួយ​របក​របោច​ខូច​ខាត​ឡើយ ។
  3. កកោះ ( ន.នាមសព្ទ ) [ក៏កោះ ]
    ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ខ្លឹម​ពណ៌​ក្រមៅ ប្រើ​ការ​ធ្វើ​សសរ​ផ្ទះ, ក្តារ​ក្រាល ឬ​ក្តារ​ងឿ ។
  4. កក់ ( កិ.កិរិយាសព្ទ )
    ជម្រះ​សក់​ឲ្យ​ស្អាត : កក់​សក់ ។ ធើ្វ​ឲ្យ​ទទឹក​ជោក : ភ្លៀង​កក់ ។ បញ្ចាំ​ទុក​មុន, ឲ្យ​មុន​ជា​ការ​បញ្ចាំ​ចិត្ត : ខ្ញុំ​បាន​កក់​ប្រាក់​៥០​រៀល​ឲ្យ​គេ​រួច​ហើយ ។
  5. កក់ ( ន.នាមសព្ទ )
    ឈ្មោះ​ស្មៅ​ទឹក​មួយ​ពួក សម្រាប់​ប្រើ​ជា​របរ​ធ្វើ​កន្ទេល ។ កក់​មាន​ច្រើន​ប្រភេទ គឺ កក់​មូល, កក់​ជ្រុង, កក់​ចែងម៉ែង ។ល។ ឈ្មោះ​ប្រដាប់​មួយ​យ៉ាង​មាន​សណ្ឋាន​ដូច​ផ្លែ​ឈូក​សម្រាប់​ងូត​ទឹកៈ ទឹក​ធ្លាក់​ចេញ​ពី​កក់ (ហៅ​ផ្លែ​ឈូក ក៏​បាន) ។
  6. កក៌ដ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កក្ដដ) ។
  7. កក្កដ ( ន.នាមសព្ទ ) [ក័ក-កៈ-ដៈ] or កក្កដា   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (កក៌ដ) ក្ដាម ។ ឈ្មោះ​ខែ​ទី ៤ នៃ​សុរិយ​គតិ, មាន ៣១ ថ្ងៃ, ត្រូវ​គ្នា​នឹង​ខែ ស៊ូយេត (ខែ​ទី ៧) បារាំងសែស ។ សព្វ​ថ្ងៃ​ប្រើ​ជា កក្កដា ក៏​រាប់​ជា​ខែ ទី ៧ ដែរ ។
  8. កក្រិត ( គុ.គុនសព្ទ ) [ក៏ក្រិត]
    ពាក្យ​សម្រាប់​ញ៉ាំង​ពាក្យ​ខ្មៅ​ឲ្យ​ប្លែក​ឡើង : មនុស្ស​នោះ​ខ្មៅ​កក្រិត គឺ​ខ្មៅ​ឥត​រស​ជាតិ ។
  9. កក្រើក ( កិ.កិរិយាសព្ទ ) [ក៏ក្រើក]
    កម្រើក, រញ្ជួយ, របើក​ឡើង ។
    - កក្រើក​ញាប់ញ័រ កក្រើក​ញ័រ​យ៉ាង​ញាប់​សព្វ​អន្លើ ។
    - កក្រើក​រំជួល
    កក្រើក​រញ្ជួយ​ជ្រួល​ច្របល់ ។
    - កក្រើក​រំពើក កក្រើក​ខ្លាំង, ជ្រួល​ច្របល់​ខ្លាំង ។
  10. កក្រោះ ( គុ.គុនសព្ទ ) [ក៏ក្រោះ]
    ឥត​រសជាតិ​ : សោះកក្រោះ ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar