Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខណ្ឌ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កម្រិត, បម្រាម​ផ្ដាច់​មិន​ឲ្យ​ធ្វើ : ទៅ​បាន ឥត​មាន​ខណ្ឌ​ទេ, ព្រះ​រាជ​ខណ្ឌ ។
  2. ខណ្ឌខាប់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [ខាន់--]
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខាប់​ខណ្ឌ) ។
  3. ខណ្ឌសញ្ញា ( ន.នាមសព្ទ ) [ខាន់-ឌៈ-សាញ់-ញ៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    សញ្ញា​មាន​រូប​យ៉ាង​នេះ (។) សម្រាប់​ប្រើ​រាំង​ឃ្លា ឬ​សង្កាត់​នៃ​សេចក្ដី​មួយ​ៗ ឲ្យ​ដាច់​ស្រឡះ​ដោយ​ឡែក​ពី​គ្នា ។ វេវ.
    - ល្បះ ។
  4. ខណ្ឌសីមា ( ន.នាមសព្ទ ) [ខាន់-ឌៈ-សីម៉ា]   ( បា.បាលី​ ( បាលីភាសា ) )
    សីមា​តូច ។ ឈ្មោះ​ពទ្ធ​សីមា​តូច ដែល​ព្រះ​ភិក្ខុ​សង្ឃ​សន្មត ដោយ​ញត្តិ​ទុតិយ​កម្ម​វាចា ផ្ដាច់​ចេញ​ចាក​មហា​សីមា ដើម្បី​ធ្វើ​សង្ឃ​កម្ម​ដោយ​ងាយ (ព. វិ. ពុ.) ។
  5. ខណ្ឌ​ស្ករ ( ន.នាមសព្ទ ) [ខ័នស្ក ]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ខណ្ឌសក្ករ “ស្ករ​ក្រាម​ដុំ​ៗ”) ឈ្មោះ​ថ្នាំ​កែ​រោគ​មួយ​យ៉ាង​ស្រដៀង​នឹង​ស្ករ​ក្រាម (មាន​និយាយ​តែ​ក្នុង​ក្បួន​ផ្សំ​ថ្នាំ​ពី​បុរាណ) ។ ឈ្មោះ​ស្វាយ​មួយ​ប្រភេទ ផ្លែ​រាង​តូច​ខ្លី សំបក​ទុំ​ហើយ​ក៏​នៅ​តែ​បៃតង ជ័រ​ច្រើន : ស្វាយ​ខណ្ឌ​ស្ករ ។
  6. ខត្តិយៈ ( ន.នាមសព្ទ ) [ខាត់-តិ-យៈ ]   ( បា.បាលី​ ( បាលីភាសា ) )
    មើល​ពាក្យ ក្សត្រ និង ក្សត្រិយ៍ ។
  7. ខន ( គុ.គុនសព្ទ )
    ស្ទើរ​ដំណើរ​មិន​បាន​ទៅ​តាម​ពេល​កំណត់ : ខន​ដំណើរ​ទៅ​មិន​រួច ។
  8. ខន់ ( គុ.គុនសព្ទ )
    កក​តែ​នៅ​ទន់ : ឈាម​ខន់ ។
  9. ខន្តី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ខន្តិ; ក្សាន្តិ) អំណត់​អត់​ឱន, សេចក្ដី​អត់​ធន់, អត់​ទ្រាំ​នូវ​កំហឹង​និង​សេចក្ដី​ទុក្ខ​កង្វល់​ជាដើម ។
  10. ខន្ទរា ( ន.នាមសព្ទ ) [ខ័ន-ទៈ-រា ]
    ឈ្មោះ​រោគ​កើត​ក្នុង​បំពង់​ក ហើម​ចេញ​មក​ក្រៅ : រោគ​កន្ទរា ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar