Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខន្ធ ( ន.នាមសព្ទ ) [ខ័ន ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (ស្កន្ធ) ក; ដើម; គំនរ : ពួក, កង, ប្រជុំ; កំណត់ : ខន្ធ ៥ គឺ​រូបក្ខន្ធ, វេទនា​ខន្ធ, សញ្ញា​ខន្ធ, សង្ខារក្ខន្ធ, វិញ្ញាណក្ខន្ធ ។
    - ទម្លាយ​ខន្ធ ឬ រំលាង​ខន្ធ គឺ​ស្លាប់ ។
    - រំលត់​ខន្ធ គឺ​ចូល​និព្វាន ។
  2. ខម ( កិ.កិរិយាសព្ទ )
    បើក​មាត់​លៀន​អណ្ដាត បើក​ភ្នែក​សំដែង​អាការ​ឲ្យ​គេ​ខ្លាច : ក្មេង​ហ្នឹង​ខិល​ណាស់ វា​ហ៊ាន​ខម​ដាក់​ខ្ញុំ ។
  3. ខម ( ន.នាមសព្ទ )
    ខ្មែរ​ក្នុង​បុរាណ​សម័យ​ព្រេង​នាយ ។ ឈ្មោះ​អក្សរ​ខ្មែរ​បែប​មួយ គឺ​អក្សរ​ធំ​កាច់​ជ្រុង (ច្រើន​ប្រើ​ចារ​នឹង​ស្លឹក​រឹត) : អក្សរ​ខម ។
  4. ខមាទោស ( ន.នាមសព្ទ ) [ខៈម៉ា-- ]   ( បា.បាលី​ ( បាលីភាសា ) )
    (ខម “អត់” + ទោស “កំហឹង”) ការ​សុំ​ឲ្យ​អត់​ទោស, ពាក្យ​សុំ​ឲ្យ​អត់​ទោស ឬ លើក​ទោស​ចោល : លោក​គ្រូ​ខ្ញាល់​នឹង​ឯង ត្រូវ​ឯង​ទៅ​សុំ​ខមា​ទោស​លោក ។
  5. ខរ ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (“សត្វ​លា; រណារ”; គុ. កាច, រឹងរូស) ឈ្មោះ​យក្ស​មួយ​ក្នុង​រឿង​រាមកេរ្តិ៍ ។
  6. ខរាពាធ ( ន.នាមសព្ទ ) [ខៈ រ៉ា ពាត]   ( បា.បាលី​ ( បាលីភាសា ) )
    រោគ​ដែល​កើត​ឡើង មាន​អាការ​របឹង​រឹងរូស បណ្ដាល​ឲ្យ​ឈឺ​ចាប់​ធ្ងន់​ដាប​ចុះ ជា​លំដាប់ ។
  7. ខលុបច្ឆាភត្តិកង្គ ( ន.នាមសព្ទ ) [ខៈល៉ុប៉ាច់-ឆាភាត់-តិក័ង ឬ-- ក័ង-គៈ]   ( បា.បាលី​ ( បាលីភាសា ) )
    (ខលុ និ. “ក៏; ឮ​ថា”; ន. “សត្វ​មៀម” + បច្ឆា “ខាង​ក្រោយ” + ភត្តិកង្គ “អង្គ​របស់​ភិក្ខុ​អ្នក​មាន​ភត្ត”) ន. ឈ្មោះ​ធុតង្គ​ទី ៧ ក្នុង​ពួក​ធុតង្គ​ទាំង ១៣ ។ ភិក្ខុ​អ្នក​កាន់​ធុតង្គ​នេះ កាល​បើ​ខ្លួន​ឆាន់​ជិត​នឹង​លែង ឬ​ឆាន់​រួច​ហើយ​ភ្លាម​ៗ​នោះ កាល​បើ​មាន​គេ​យក​ចង្ហាន់​មក​ប្រគេន​ទៀត បាន​ឃាត់​គេ​ថា ខ្លួន​លែង​ឆាន់​ទៀត​ហើយ ក៏​ត្រូវ​តែ​លែង​ឆាន់​ក្នុង​ពេល​បន្ទាប់​នោះ​ទៀត ដោយ​ដាច់​ខាត (ដូច​ជា​សត្វ​មៀម ដែល​ក្នុង​យប់​ណា បើ​វា​ចាប់​ចំណី​អ្វី​បាន​ហើយ ចំណី​នោះ​ធ្លាក់​ជ្រុះ​ពី​ចំពុះ​វា​ទៅ វា​លែង​ចាប់​ចំណី​ស៊ី​ត​ទៅ​ទៀត ពេញ​មួយ​យប់​នោះ) ។ ព. វិ. ពុ. ។ ក្នុង​កាល​ពី​ដើម, មាន​អ្នក​ខ្លះ​ហៅ​ធុតង្គ​ទី ៧ នេះ​ថា ប្រឡុប​បច្ឆា ប្រើ​វិធី​ប្រឡាក់​បាយ​លាយ​ជាមួយ​នឹង​បង្អែម​ចម្អាប​ច្របល់​គ្នា​ឆាន់​ហៅ​ថា កាន់​ធុតង្គ​ប្រឡុប​បច្ឆា ឬ ឆាន់​ប្រឡុប​បច្ឆា ក្លាយ​ទៅ​ជា តិត្ថិយ​វត្ត គឺ​វត្ត​ប្រតិបត្តិ​របស់​និគ្រន្ថ​ពួក​ខ្លះ​ក្នុង​ប្រទេស​ឥណ្ឌា ដែល​ព្រះ​សម្ពុទ្ធ​ទ្រង់​ហាម, បើ​ភិក្ខុ​ណា កាន់​វត្ត​ប្រតិបត្តិ​បែប​តិត្ថិយ​វត្ត​ដូច្នោះ ភិក្ខុ​នោះ ត្រូវ​អាបត្តិ​ទុក្កដ ។
  8. ខសន្យា ( ន.នាមសព្ទ )
    សេចក្ដី​ប្ដេជ្ញា ឬ​ការ​និយាយ​កំណត់​ដាក់​លក្ខខណ្ឌ​ច្បាស់លាស់. ឧ. ខ្ញុំ​ខ្ចី​ប្រាក់​គេ​ដោយ​មាន​ខសន្យា​ថា​ត្រូវ​សង​ប្រាក់​ការ​ទៅ​ម្ចាស់​គេ​តាម​ការ​ព្រមព្រៀង ។
  9. ខាក ( កិ.កិរិយាសព្ទ )
    ប្រឹង​ខ្ជាក់​អ្វី​ៗ ដែល​នៅ​បំពង់​ក​ឲ្យ​របូត​ចេញ : ខាក​ឆ្អឹង​ត្រី, ខាក​ស្លេស្ម ។
  10. ខាង ( ន.នាមសព្ទ )
    ប៉ែក, ចំណែក; ប្រប, ជិត : ខាង​ស្ដាំ, ខាង​ឆ្វេង; ខាង​កើត, ខាង​លិច; ខាង​ត្បូង, ខាង​ជើង; ខាង​អាយ, ខាង​នាយ; ខាង​យើង, ខាង​គេ ។ល។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar