Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខាត ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ថយ​ពី​ចំនួន​ដើម, មិន​ពេញ, មិន​ចំណេញ : ជួញ​ខាត, រក​ស៊ី​ធ្វើ​ការ​ខាត, ខាត​ចុង ខាត​ដើម ។ ព. ផ្ទ. ចំណេញ ។
  2. ខាត់ ( កិ.កិរិយាសព្ទ )
    ដុស​រំលីង​ឲ្យ​ស្អាត ដោយ​គ្រឿង​ខាត់ : ខាត់​តុ, ខាត់​ទូ ជាដើម ។
  3. ខាត់ ( ន.នាមសព្ទ )
    ឈ្មោះ​ផ្តិល​មួយ​ប្រភេទ ធ្វើ​ដោយ​លោហ​ធាតុ កាល​បើ​ខាត់​ ឡើង​សម្បុរ​ភ្លឺ : ផ្តិល​ខាត់ ។
  4. ខាទនីយាហារ ( ន.នាមសព្ទ ) [ខាទៈនីយាហា]   ( បា.បាលី​ ( បាលីភាសា ) )
    អាហារ​សម្រាប់​ទំពា (ពួក​បង្អែម ឬ ចំណី) : ផ្លែ​ឈើ​មាន​ផ្លែ​ស្វាយ​ជាដើម ជា​ខាទនីយាហារ ។
  5. ខាន ( កិ.កិរិយាសព្ទ )
    បង់​បំណង ឬ ខុស​បំណង គឺ​គិត​នឹង​ធ្វើ​អ្វី​ៗ ឬ គិត​នឹង​ទៅ​ណា ហើយ​ប្រែ​ជា​ឈប់​មិន​ធ្វើ, មិន​ទៅ​វិញ : ខាន​ធ្វើ, ខាន​ទៅ, ខាន​មក ។
  6. ខានស្អែក ( ន.នាមសព្ទ, និ.និបាតសព្ទ )
    ថ្ងៃ​មួយ​កន្លង​ពី​ថ្ងៃ​ស្អែក គឺ​ថ្ងៃ​ជា​តំណ​បន្ទាប់​ពី​ស្អែក : ដល់​ខាន​ស្អែក​ខ្ញុំ​នឹង​ទៅ​ស្រុក​ខ្ញុំ ។
  7. ខានស្អែកមួយ ( និ.និបាតសព្ទ )
    ថ្ងៃ​មួយ​ត​បន្ទាប់​ពី​ខាន​ស្អែក​ទៅ ។
  8. ខានស្អែក​មួយ​នាយ ( និ.និបាតសព្ទ )
    ថ្ងៃ​មួយ​ត​បន្ទាប់​ពី​ថ្ងៃ​ខាន​ស្អែក​មួយ​ទៅ, គេ​និយាយ​ថា : ស្អែក, ខានស្អែក, ខានស្អែក​មួយ, ខានស្អែក​មួយ​នាយ ។
  9. ខាន់
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខ័ឌ្គ) ។
  10. ខាន់ខៅ ( ន.នាមសព្ទ )
    កំណល់, រង្វាន់​សម្រាប់​ជូន ពេទ្យ​រក្សា​រោគ ឬ គ្រូ​បង្ហាញ, គ្រូ​បង្រៀន​សិល្ប​សាស្រ្ត​ផ្សេង​ៗ : ជូន​រង្វាន់​ខាន់ខៅ​គ្រូ ។ ហៅ ទ្រនឹប ក៏​បាន ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar