Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ខ

Chuon Nath's Khmer-Khmer Dictionary
  1. ខាន់ជីប ( ន.នាមសព្ទ )
    រំយោល​គ្រឿង​សេះ ចុង​សំយុង​ក្រោម​ចង្កា : ចង​ខាន់ជីប ។
  2. ខាន់បៀត ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​យ៉ាង កើត​បៀត​បំពង់​ក ធ្វើ​ឲ្យ​លំបាក​លេប​បាយ​ លេប​ទឹក : រោគ​ខាន់បៀត ។
  3. ខាន់លឿង ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​ដែល​បណ្ដាល​ឲ្យ​សាច់​មាន​សម្បុរ​លឿង : រោគ​ខាន់​លឿង ។
  4. ខាន់ស្លា ( ន.នាមសព្ទ )
    ប្រាក់​ជំនូន​ដែល​មេ​បា​ខាង​ប្រុស ជូន​ទៅ​មេ​បា​ខាង​ស្រី ក្នុង​វេលា​ដែល​ធ្វើ​អាវាហ​វិវាហ​មង្គល ។ ក្នុង​ច្បាប់​ទស​ភរិយា លោក​កំណត់​តែ ៨ ដេញ គឺ​ប្រមាណ ១២ រៀល តែ​បើ​នឹង​ដាក់​ច្រើន​ជាង​ចំនួន​នោះ​ក៏​បាន :
    - ប្រាក់​ខាន់ស្លា (ទំនៀម​បុរាណ) ។ ច្បាប់​រដ្ឋប្បវេណី ថា បញ្ជាប់​ចិត្ត ។
  5. ខាន់ស្លាក់ ( ន.នាមសព្ទ )
    ឈ្មោះ​រោគ​មួយ​យ៉ាង​កើត​កណ្ដាល-ក ធ្វើ​ឲ្យ​លេប​បាយ លេប​ទឹក​ពុំ​រួច : រោគ​ខាន់ស្លាក់ ។
  6. ខាប ( កិ.កិរិយាសព្ទ )
    ហៅ ឬ អន្ទង​ព្រលឹង ឬ ប្រែ​វិញ្ញាណ​អ្នក​ដទៃ​ដោយ​មន្ត គាថា ។
  7. ខាបខា ( ន.នាមសព្ទ )
    ឈ្មោះ​ប្រទាល​មួយ​ប្រភេទ មាន​ដើម​មូល​ៗ ឈរ​ត្រង់​ៗ ដើម​ខ្លី​ៗ ល្មម មាន​ជ័រ​ស, ខ្លះ​មាន​ស្លឹក​ស​ពពាល​ៗ, កាច់​ដាំ​ងាយ​រស់, គេ​ច្រើន​កាច់​ដាំ​ធ្វើ​ជា​របង​ទាប​ៗ ក្នុង​សួន​ច្បារ ឬ ដាំ​ក្នុង​ផើង​ប្រើ​ជា​គ្រឿង​តាំង​ក៏​បាន : ប្រទាល​ខាបខា​ងាយ​ដាំ​ណាស់ ។
  8. ខាប់ ( ន.នាមសព្ទ )
    ឈ្មោះ​ពាង​មួយ​ប្រភេទ មាត់​និង​បាត​មាន​ទំហំ​ស្មើ​គ្នា មាន​គ្រប : ខាប់​ដាក់​ទឹក ។
  9. ខាប់ ( គុ.គុនសព្ទ )
    ទីទៃ​ពី​រាវ គឺ​ដែល​នៅ​ក្នុង​រវាង​ស្ទើរ​រាវ ស្ទើរ​ខន់ : ខ្លាញ់​ខាប់, ប្រេង​ខាប់ ។
  10. ខាប់ខណ្ឌ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ ) [--ខាន់ ឬ--ខាប់] or ខណ្ឌខាប់
    ដែល​ចង្អៀត​ណែនណាន់ ប៉ុន្តែ​មាន​ខណ្ឌ​ជា​ជួរ ជា​សង្កាត់ ដាច់​ដោយ​ប៉ែក ដោយ​ឡែក​ពី​គ្នា : ទី​ចង្អៀត​ខាប់ខណ្ឌ; មនុស្ស​ច្រើន​ពាន់ ឈរ​ខាប់ខណ្ឌ​តាន់តាប់ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ខណ្ឌ ផង) ។

<< Prev   1   2   3   4   5   6   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar