Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គយគន់ ( កិ.កិរិយាសព្ទ )
    ចាំ​មើល, ឃ្លាំ​មើល : គយគន់​រំពៃ ។
  2. គយ​ឃ្លាំ ( កិ.កិរិយាសព្ទ )
    រំពៃ​ចាំ​មើល, ល្បាត : ត្រូវ​គយ​ឃ្លាំ​គោ ក្រែង​វា​ស៊ី​សំណាប​គេ ។
  3. គរ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​ជា​គំនរ ។
  4. គរគោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ច្រើន​ពេញពាស, ដេរដាស (បើ​យក​ទៅ​គរ​ក្នុង​ទឹក​អាច​នឹង​ទៅ​ជា​គោក​បាន) ។
  5. គរហា ( ន.នាមសព្ទ ) [គៈ-រៈ-ហា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្រហណ) ការ​តិះដៀល, ដំនៀល; សេចក្ដី​បន្ទោស, ការ​រិះគន់​ ។ ច្រើន​ប្រើ​ជា​មួយ​នឹង​ពាក្យ និន្ទា : ត្រូវ​ធ្វើ​ការ​នេះ​ឲ្យ​ហ្មត់ចត់ ដើម្បី​កុំ​ឲ្យ​មាន​គេ​គរហា​និន្ទា ។
  6. គរុ ( គុ.គុនសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គុរុ) ធ្ងន់, យូរ ។ ន. អក្សរ​ដែល​មាន​សំឡេង​ធ្ងន់​យូរ ។ ន. គ្រូ ។ ពាក្យ​ផ្ទុយ លហុ ។
  7. គរុកោសល្យ ( ន.នាមសព្ទ ) [គៈ-រុៈ-កោ-សល់]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​ឈ្លាសវៃ​របស់​គ្រូ, សេចក្ដី​ប៉ិន​ប្រសប់​សម្រាប់​គ្រូ ។
  8. គរុទោស ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គុរុទោឞ) ទោស​ធ្ងន់; ទោស​ដែល​ខុស​នឹង​គ្រូ​របស់​ខ្លួន ។
  9. គរុភណ្ឌ ( ន.នាមសព្ទ ) [គៈរុភ័ន]   ( បា.បាលី​ ( បាលីភាសា ) )
    ទ្រព្យ ២៥ ឈ្មោះ​ជា​របស់​សង្ឃ (ព. វិ.) ។ ពាក្យ​ផ្ទុយ លហុ​ភណ្ឌ ។
  10. គរុវិជ្ជា ( ន.នាមសព្ទ ) or គុរុវិទ្យា   ( បា.បាលី​ ( បាលីភាសា ) )
    វិជ្ជា​របស់​គ្រូ ឬ​សម្រាប់​គ្រូ : សាលា​គរុ​វិជ្ជា​នៅ​ក្រុង​ភ្នំពេញ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar