Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គល់ ( ន.នាមសព្ទ )
    ប៉ែក​ដើម​ឈើ​ខាង​ក្រោម​ជិត​នឹង​​ដី : គល់​ឈើ; គល់​សសរ ។ ប៉ែក​ខាង​ដើម​បង្អស់ : គល់​ភ្លៅ ។
  2. គល់ ( ន.នាមសព្ទ )
    ដើម​ឈើ​ងាប់​អណ្ដែត​ទឹក ដែល​មិន​មាន​មែក​ជាប់ : គល់​កំណាត់ , ស្រង់​គល់​ដាក់​ទូក ។
  3. គល់កែ
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូវកែ) ។
  4. គល់រាំង ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​ស្រកា​មួយ​ប្រភេទ មាឌ​ធំ​ជាង​ត្រី​
    - កាហោ : ត្រី​គល់​រាំង ។
  5. គហបតី ( ន.នាមសព្ទ ) [គៈ-ហៈ-ប៉ៈ-ដី]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គហ “ផ្ទះ” + បតិ “ម្ចាស់; មេ; ចៅហ្វាយ”; គ្ឫហបតិ) បុរស​ជា​ម្ចាស់​ផ្ទះ; អ្នក​មាន​ធនធាន​ស្ដុកស្ដម្ភ; ពាណិជ​ដែល​មាន​ភោគ​សម្បត្តិ​ច្រើន; សេដ្ឋី ។ ឥត្ថី.
    - គហបតានី ។
  6. គាក់ ( គុ.គុនសព្ទ )
    ដែល​មាន​ខ្នង​ផត​ទ្រូង​ពើង : មនុស្ស​គាក់ ។
  7. គាក់ ( កិ.កិរិយាសព្ទ )
    គាំង, ទើស, ទើរ, អាក់ : គាក់​ដំណើរ ។
  8. គាង ( គុ.គុនសព្ទ )
    ដែល​កន្ធែក​លើ​ជាង​ក្រោម : ស្មា​គាង ។
  9. គាង ( ន.នាមសព្ទ )
    ចំហៀង​ក្បាល​ទាំង​ពីរ​ខាង; សក់​ដែល​នៅ​សង​ខាង​ក្បាល : កាត់​សក់​ទុក​គាង ។
  10. គាងឃ្វាយ ( គុ.គុនសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (កាងគ្វាយ អ. ថ. ខាងខ្វាយ “ចង្កា​ក្របី”) ឈ្មោះ​គ្រឿង​ទព្វ​សម្ភារៈ​​ជា​ប្រដាប់​ប្រាសាទ​ពី​បុរាណ​ដែល​មាន​សណ្ឋាន​ដូច​ចង្កា​ក្របី : ត្រី​សូល៍​​គាងឃ្វាយ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar