Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គាត ( កិ.កិរិយាសព្ទ ) or គាធ   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គាធ “ចង, ក្រង...”) ស្លៀក​លាត់​ព័ទ្ធ​ចង​មាំ : គាត​សំពត់, គាត​ខោ (គួរ​ប្រើ​គាធ មាន​ន័យ​ជាក់​ច្បាស់​ជាង គាត) ។
  2. គាត ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    សូត្រ​ដែល​ចង​រុំ​ជា​ក្បាច់ ដើម្បី​នឹង​ធ្វើ​សំពត់​ហូល : ចង​គាត, ជ្រលក់​គាត (គួរ​ប្រើ គាធ មាន​ន័យ​ជាក់​ច្បាស់​ជាង គាត) ។
  3. គាត់ ( បុ. ស.បុរិសសព្ទនាម )
    គេ, អ្នក : បង​ខ្ញុំ​ធ្វើ​ការ​មិន​កើត ព្រោះ​គាត់​មិន​សូវ​សប្បាយ ។
  4. គាថា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    កម្រង​វាចា​ដែល​មាន​របៀប​កំណត់ ដោយ​ខ្យល់​អក្សរ​មាន ឆន្ទ គណៈ ឃ្លា ល្បះ (ពាក្យ​កាព្យ​បាលី) ។
  5. គាថា ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    មាស, ប្រាក់​ជាដើម ដែល​ចារ​បញ្ចុះ​គាថា​យ័ន្ត សម្រាប់​ដាក់​ខ្សែ​ចង្កេះ, ខ្សែ-ក, ខ្សែ​ដៃ, តាម​ទម្លាប់​មនុស្ស​ដែល​ធ្លាប់​រាប់អាន; ពាក្យ​នេះ ច្រើន​ហៅ​ក្លាយ​មក​ថា កថា ឬ កាថា (គួរ​ប្រើ គាថា​វិញ) ។
  6. គាថា​ពន្ធ ( ន.នាមសព្ទ ) [--ពន់ ]   ( បា.បាលី​ ( បាលីភាសា ) )
    សេចក្ដី ឬ ប្រយោគ​ដែល​តែង​ជា​គាថា​ប្រកប​ដោយ​ឆន្ទ និង បាទ ។
  7. គាថា​ពាន់ ( ន.នាមសព្ទ )
    គាថា​បាលី​ចំនួន​មួយ​ពាន់ ក្នុង​មហា​វេស្សន្ដរ​ជាតក (មហា​ជាតក៍) ដែល​លោក​អ្នក​ប្រាជ្ញ​ខ្មែរ​បាន​ដក​ស្រង់​ពី​ក្នុង​គម្ពីរ​សុត្តន្តបិដក ខុទ្ទក​និកាយ ចារ​ជា​គម្ពីរ​ស្លឹក​រឹត (គាថា​បាលី​សុទ្ធ) សម្រាប់​ទេសនា​អាន​បាលី​សុទ្ធ​ប្រើ​ការ​អាន​ជា​បទ​សរភញ្ញ​ខ្លី​ៗ តាម​សង្កាត់​បាទ​នៃ​គាថា ត្រាតែ​ចប់​ទាំង ១៣ កណ្ឌ : និមន្ត​លោក​ទេស​គាថា​ពាន់​ឲ្យ​ចប់​ទាំង ២ ខ្សែ; គេ​និមន្ត​លោក​ទេស​គាថា​ពាន់​ជា​ជំនួស​មហា​ជាតក៍​សម្រាយ (ប្រៃរយ) ។
  8. គាប ( កិ.កិរិយាសព្ទ )
    ចាប់​រឹត​ដោយ​គំនាប ឬ ឃ្លាប : គាប​ត្នោត ។
  9. គាប់ ( គុ.គុនសព្ទ )
    ត្រូវ, ឥត​ខុស, ឥត​ទាស់ : អ្នក​ហ្នឹង​គេ​គាប់​នឹង​ចៅហ្វាយ​គេ​ណាស់, គាប់​ចិត្ត ; គាប់​ប្រសើរ; គាប់​គួរ; មាន​ក្ដី​គាប់ ។ ពាក្យ​ផ្ទុយ​នឹង ខុស,ទាស់; មិន​ត្រូវ​ចិត្ត ។
  10. គាមកថា ( ន.នាមសព្ទ ) [គាមៈ-កៈ-ថា]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្រាម​កថា) ការ​និយាយ​ពី​ស្រុក​ទេស​ថា​ចម្រើន ឬ​វិនាស, ល្អ ឬ​អាក្រក់​ជាដើម ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar