Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គាមភាសា ( ន.នាមសព្ទ ) [គាមៈ-]   ( បា.បាលី​ ( បាលីភាសា ) )
    ភាសា​របស់​អ្នក​ស្រុក​និយាយ​តាម​ទម្លាប់, សំដី​ស្រុក​អ្នក​ធម្មតា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាម​ភាសា ទៀត​ផង) ។
  2. គាមភោជក ( ន.នាមសព្ទ ) [គាមៈ ភោជក់ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្រាម​ភោជក “មេ​ស្រុក”) ។
    - មហា​គាម​ភោជក “ចៅហ្វាយ​ស្រុក” ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គ្រាម​ភោជក ផង) ។
  3. គាមវាសី ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    អ្នក​នៅ​ក្នុង​ស្រុក​ជា​ប្រក្រតី, ឬ​អ្នក​មាន​លំនៅ​ប្រក្រតី នៅ​ក្នុង​ស្រុក, គឺ​នៅ​ក្នុង​ស្រុក​ជានិច្ច ។
  4. គាមូបចារៈ ( ន.នាមសព្ទ ) [គាមូបៈចារៈ]   ( បា.បាលី​ ( បាលីភាសា ) )
    ទី​ជិត​ស្រុក, ទី​ជិត​ព្រំ​ដែន​នៃ​ស្រុក ។
  5. គាយ ( គុ.គុនសព្ទ )
    ដែល​កន្ធែក​ក្រោម​ជាង​លើ : ជើង​គាយ ។
  6. គាយ ( កិ.កិរិយាសព្ទ )
    ចែវ​ទូក​មិន​លើក​ចែវ​ឲ្យ​ផុត​ពី​ទឹក ដើម្បី​នឹង​ប្រើ​ចែវ​ជួស​ចង្កូត; ទប់​ទូក​កុំ​ឲ្យ​ឃ្លោង ឬ កុំ​ឲ្យ​ទើស, កុំ​ឲ្យ​ទង្គិច​នឹង​អ្វី​ៗ ; អុំ​ទូក​ដោយ​ដៃ​ម្ខាង យក​ដង​ច្រវា​ទប់​នឹង​ស្មា ហើយ​មិន​លើក​ស្លាប​ច្រវា​ឲ្យ​ផុត​ពី​ទឹក​ក៏​ហៅ​ថា គាយ ដែរ ។
  7. គារវៈ ( ន.នាមសព្ទ ) [គារៈ វៈ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គារវ; គៅរវ) សេចក្ដី​គោរព, កិរិយា​លំអុត​លំឱន, ឱន​លំទោន; ដំណើរ​ប្រតិបត្តិ​តាម ។ ពាក្យ​ផ្ទុយ អគារវៈ ។
    - គារវ​កថា (គារៈវៈ កៈថា) សំដី​សំដែង​នូវ​សេចក្ដី​គោរព ។
    - គារវតា (គារៈវៈតា) ភាព​នៃ​ការ​គោរព, សេចក្ដី​គោរព ។
    - គារវ​ភក្កី (បា. គារវ + ភត្តិ; សំ. គៅរវ + ភក្ដិ) សេចក្ដី​គោរព និង​សេចក្ដី​ស្រឡាញ់; សេចក្ដី​រាប់​អាន​ដោយ​គោរព ។ល។
  8. គាល់ ( កិ.កិរិយាសព្ទ )
    អង្គុយ​ក្នុង​សំណាក់​ស្ដេច, ទៅ​កាន់​សំណាក់​ស្ដេច (រ. ស.; ស. ស.) : អង្គុយ​គាល់, ទៅ​គាល់... ។
  9. គាវ ( កិ. នុ.កិរិយានុគ្រោះ )
    ឫស្សី ឬ​ឈើ ២ កំណាត់ រួម​គល់​កន្ធែក​ចុង​សម្រាប់​បង្អូស​នង្គ័ល, រនាស់ ឬ​ដាក់​អ្វី​ៗ បង្អូស​ក៏​បាន ។ រទេះ​ជើង ២ គ្មាន​កង់, ស្រទប​ត្នោត, ដូង ក៏​ហៅ គាវ ដែរ : បរគាវ, បង្អូស​គាវ, គាវ​ត្នោត, គាវ​ដូង ។
  10. គាវ   ( ចិ.ចិន (ភាសាចិន) )
    ឈ្មោះ​អាហារ​មាន​ទឹក​ម្យ៉ាង ពួក​គុយទាវ ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar