Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: គ

Chuon Nath's Khmer-Khmer Dictionary
  1. គាវុត ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (គ្វយូតិ) មាត្រា​វាស់ ឬ​រង្វាស់ ចំនួន​ពីរ​ពាន់​ព្យាម គឺ​មួយ​រយ​សិន​ (ប្រើ​តែ​ពី​ក្នុង​សម័យ​បុរាណ) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លិក្ខា ឬ លិក្សា ទៀត​ផង ។
  2. គាស់ ( កិ.កិរិយាសព្ទ )
    ជីក​រំលើង, ធ្វើ​ឲ្យ​របើក, ឲ្យ​កក្រើក, ឲ្យ​ហើប : គាស់​ដើម​ឈើ, គាស់​ឈើ​ហុប ។
  3. គាំ ( កិ.កិរិយាសព្ទ )
    ទល់​ទ្រ, ទប់ទល់ : យក​បង់​បាញ់​ទល់​គាំ កុំ​ឲ្យ​ផ្ទះ​ទ្រេត ។
  4. គាំង ( កិ.កិរិយាសព្ទ )
    គាក់, អាក់, ងាស់​ប្រព្រឹត្ត​ទៅ​ពុំ​បាន : គ្រឿង​ម៉ាស៊ីន​គាំង​មិន​ដើរ, នាឡិកា​គាំង​មិន​ដើរ ។ កិ. វិ. :
    - យំ​គាំង, សើច​គាំង, គឺ​យំ, សើច​ខ្លាំង​លង់​បាត់​សូរ ។ គុ.
    - រឹង​គាំង គឺ​រឹង​ក្រទាំង ។
  5. គាំទ្រ ( កិ.កិរិយាសព្ទ )
    ជួយ​ទល់​ទ្រ, ទំនុក​បម្រុង, ជួយ​ឧបត្ថម្ភ, ជួយ​គាំពារ, ទទួល​ស្គាល់ ។
  6. គាំពារ ( កិ.កិរិយាសព្ទ )
    អបអង, ជួយ, ទំនុក​បម្រុង : ឯង​កុំ​ចោល​វា គួរ​ជួយ​គាំពារ​គ្នា​ផង ។
  7. គិត ( កិ.កិរិយាសព្ទ )
    ត្រិះរិះ, ពិចារណា, នឹក, នឹក​ដល់, រឭក : គិត​ហើយ​សឹម​ធ្វើ ។ នាម​របស់ ​គិត នេះ​ជា គំនិត ។
  8. គិរី ( ន.នាមសព្ទ )   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (គិរិ) ភ្នំ ។
  9. គិរីវង់ ( ន.នាមសព្ទ )
    ឈ្មោះ​ស្រុក​មួយ​ក្នុង​ខែត្រ​តាកែវ : ស្រុក​គិរីវង់ ។ (តាម​សេចក្ដី​តំណាល​របស់​ចាស់​ទុំ​ថា ស្រុក​នេះ​បាន​ជា​ឈ្មោះ គិរីវង់ ដូច្នេះ ពី ព្រោះ​មាន​ភ្នំ​ព័ទ្ធ​វង់​កេល​កុង​តាម​លំដាប់លំដោយ​គ្នា ពុំ​មែន​ គិរីវង្ស ទេ ។
  10. គិរីវង្កត ( ន.នាមសព្ទ ) [--វង់កត់ ]   ( បា.បាលី​ ( បាលីភាសា ) )
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វង្កត ។

<< Prev   1 ... 15   16   17   18   19   20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar