Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ង

Chuon Nath's Khmer-Khmer Dictionary
  1. ងៀង ( ន.នាមសព្ទ )
    សន្លាក់, ក្ដៀង : ងៀង​សន្ទូច, ងៀង​ច្បូក ។
  2. ងៀត ( ន.នាមសព្ទ )
    វត្ថុ​ក្រៀម​ដែល​ប្រឡាក់​អំបិល​ហាល​ថ្ងៃ; ច្រើន​ប្រើ​ចំពោះ​តែ​ត្រី​ ឬ​សាច់ : ត្រី​ងៀត, សាច់​ងៀត ។ ពាក្យ​ប្រៀប គុ. ឬ កិ. វិ. នឿយ​ស្រាំង, ស្រឹង ដោយ​ធ្វើ​ការ​ហាល​ថ្ងៃ​ឥត​មាន​សម្រាក : ធ្វើ​ការ​ហាល​ងៀត ។
  3. ងេកងោក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​គ្រលែង​យោល​ៗ : ដំណើរ​ងេកងោក; ដើរ​ងេកងោក​ៗ ។
  4. ងេងងោង ( គុ.គុនសព្ទ )
    ដែល​ច្រើន​វង្វេង, ច្រើន​ភ័ន្ត​ស្មារតី : ចាស់​ងេងងោង; គំនិត​ងេងងោង ។
  5. ងេងើ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងីងើ) ។
  6. ងោក ( កិ.កិរិយាសព្ទ )
    ជ្រប់​ងក់​ដោយ​ងងុយ​ដេក; ឱន​ចុះ​ទាំង​ក្បាល ទាំង​ខ្លួន​ពាក់​កណ្ដាល : គាត់​អង្គុយ​ងោក​ប៉ផ្ងើក ។
  7. ងោង ( កិ.កិរិយាសព្ទ, គុ.គុនសព្ទ )
    ដែល​កំបាំង​គំនិត​គិត​មិន​ទាន់ : ការ​ធ្លាប់​ដឹង​ទៅ​ជា​ងោង​គំនិត​គិត​មិន​ឃើញ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងឿង ១ កិ. ឬ គុ. ផង) ។
  8. ងោង ( ន.នាមសព្ទ )
    សាច់​ឆ្អើរ​ដែល​នៅ​ទំពុល​ៗ កំពុង​ក្ដៅ​ហើយ​ទម្លាក់​ចុះ​ក្នុង​ផេះ​ដើម្បី​យក​ជាតិ​ប្រៃ, ខាង​ក្នុង​នៅ​ស្រស់​សម្រាប់​ទុក​បរិភោគ​យូរ​ថ្ងៃ​យូរ​ខែ​បាន; ជួន​កាល​គេ​យក​ត្រី​មក​ធ្វើ​ដែរ តែ​ច្រើន​យក​ត្រី​ប្រា; ច្រើន​និយាយ​ថា ងៀត​ងោង គឺ​និយាយ​ភ្ជាប់​ទាំង​ងៀត​ទាំង​ងោង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងៀត ផង) ។
  9. ងោង ( គុ.គុនសព្ទ )
    ដែល​ស្ទើរ​បាត់​ស្មារតី, ដែល​ងឿង​យ៉ាង​ខ្លាំង : ត្រូវ​ក្បាល​ងោង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ងឿង ២ គុ. ផង) ។
  10. ងោចៗ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​ទទូច​ដដែល​ៗរឿយ​ៗ : អង្វរ​ងោច​ៗ ។

<< Prev   1 ... 5   6   7   8   9   10   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar