webease

Khmer-English-Khmer Dictionaries

Chuon Nath's Khmer-Khmer Dictionary
  1. ចម្រោះ ( ន.នាមសព្ទ ) [ចំ-រ៉ោះ ]
    ដំណើរ​ដែល​ច្រោះ : ចម្រោះ​ភ្នំ, ចម្រោះ​ច្រាំង​ទន្លេ
  2. ចម្លង ( កិ.កិរិយាសព្ទ ) [ចំ-ល៉ង ]
    ធ្វើ​ឲ្យ​ឆ្លង, នាំ​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង, ផ្ទេរ​ពី​ទី​មួយ​ទៅ​ទី​មួយ, កត់ ឬ សរសេរ​ពី​ច្បាប់​មួយ​ទៅ​ដាក់​ក្នុង​ច្បាប់​មួយ​ទៀត : ចែវ​ទូក​ចម្លង​មនុស្ស; ចម្លង​សំបុត្រ, ចម្លង​សាស្ត្រា
    - ចម្លង​គ្រោះ គឺ រំដោះ​គ្រោះ ។
    - ចម្លង​ជំងឺ គឺ​នាំ​ឲ្យ​ឆ្លង​ជំងឺ ។
  3. ចម្លាក់ ( ន.នាមសព្ទ ) [ចំ-ល៉ាក់ ]
    រូប ឬ​ក្បាច់​ដែល​គេ​ឆ្លាក់ (ការ​រចនា) ។
  4. ចម្លើយ ( ន.នាមសព្ទ ) [ចំ-ល៉ើយ ]
    ពាក្យ​ឆ្លើយ ។
  5. ចម្លែក ( គុ.គុនសព្ទ ) [ចំ-ល៉ែក ]
    ប្លែក​ពី​គេ, ដែល​ផ្សេង​ដោយ​ឡែក, ដែល​មិន​ធ្លាប់​ប្រទះ​ឃើញ : របស់​ចម្លែក, មាន​មនុស្ស​ចម្លែក​ចូល​មក​ក្នុង​ភូមិ
  6. ចម្អាប ( ន.នាមសព្ទ ) [ចំ-អាប ]
    អាហារ​ដែល​មាន​រស​ទីទៃ​ពី​ផ្អែម គឺ​ដែល​មាន​ឱជារស​ដោយ​លាយ​ឆ្អាប (ធ្វើ​ឲ្យ​ដោយ​ត្រី​និង​សាច់​ជាដើម) ។ ពាក្យ​ផ្ទុយ បង្អែម ។
  7. ចម្អិន ( កិ.កិរិយាសព្ទ ) [ចំ-អិន ]
    ធ្វើ​ឲ្យ​ឆ្អិន​ដោយ​អំណាច​ចំហាយ​ក្ដៅ : ចម្អិន​បាយ, ចម្អិន​ម្ហូប
  8. ចម្អឹង ( គុ.គុនសព្ទ ) [ចំ-អឹង ]
    ដែល​ច្រើន​តែ​ឆ្អឹង : ត្រី​ចម្អឹង (ព. ម. ; ព. គ. ថា ត្រី​សុទ្ធ​តែ​ឆ្អឹង) ។
  9. ចម្អេះ ( គុ.គុនសព្ទ, ន.នាមសព្ទ ) [ចំ-អេះ ]
    ក្លិន​ដែល​ឆ្អេះ; ដែល​មាន​ក្លិន​ឆ្អេះ :
    - កន្លែង​ចម្អេះ គឺ​កន្លែង​ដែល​មាន​ក្លិន​ឆ្អេះ (ព. ទ្រ.) ។
  10. ចម្អែត ( កិ.កិរិយាសព្ទ ) [ចំ-អែត]
    បរិភោគ​ដើម្បី​ឲ្យ​ឆ្អែត : ធ្វើ​ការ​គ្រាន់​នឹង​ចម្អែត​អាត្មា ។

<< Prev   1 ... 15   16   17   18   19   20   Next >>