Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ច

Chuon Nath's Khmer-Khmer Dictionary
  1. ចង្គ្រាង ( កិ.កិរិយាសព្ទ )
    ដេក​ផ្ងារ​បោះ​ដៃ បោះ​ជើង​ស្រទាង : ដេក​ផ្ងារ​ចង្រ្គាង, ដួល​បះ​ជើង​ចង្គ្រាង ។
  2. ចង្គ្រាង ( គុ.គុនសព្ទ )
    ដែល​ធំសាង​ញ៉ាង​ឥត​សម : មែក​ឈើ​ចង្គ្រាង​, ធំ​ចង្គ្រាង ។
  3. ចង្គ្រាស់ ( គុ.គុនសព្ទ )
    ដែល​រឹង​ក្រទាំង​បត់​បែន​មិន​បាន : រឹង​ចង្គ្រាស់ ។
  4. ចង្គ្រុង ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ធំ​ហើយ​ខ្ពស់​ផង : ធំ​ចង្គ្រុង ។
    - ហា​មាត់​ចង្គ្រុង គឺ​ហា​មាត់​ធំ​មើល​ទៅ​ឃើញ​ជ្រៅ​រលុង ។
  5. ចង្គ្រោង ( គុ.គុនសព្ទ )
    ដែល​ខ្ពស់​ចោង​ណោង, ខ្ពស់​ហួស​ឥត​សម : មនុស្ស​ចង្គ្រោង, ខ្ពស់​ចង្គ្រោង ។
  6. ចង្រក ( ប.បរិវារសព្ទ ) [ចង់-រ៉ក]
    ពាក្យ​សម្រាប់​និយាយ​ផ្សំ​ពី​ខាង​ចុង​ពាក្យ ចង្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចង្រៃ) ។
  7. ចង្រប់ ( ន.នាមសព្ទ ) [ចង់-រ៉ប់]
    នេសាទុបករណ៍​មួយ​ប្រភេទ ធ្វើ​ដោយ​ដែក​ចម្ពាម មាន​ដង សម្រាប់​ចាក់​ច្រប់​អន្ទង់, ច្រប់​ត្រី​ក្នុង​ភក់ ។
  8. ចង្រិត ( ន.នាមសព្ទ ) [ចង់-រ៉ិត ]
    ឈ្មោះ​សត្វ​ល្អិត​មាន​ស្លាប​ហើរ​បាន, មាន ចង្រិត​ដូង, ចង្រិត​ដែក ជាដើម ។ ព. ពុ. ថា : សត្វ​លោក​ច្រើន​ងោក​ងប់​ជ្រុល​ជ្រប់​សន្លប់​ក្នុង​កាម ដូច​ចង្រិត​ហើរ​ត្រសុក​ចូល​ភ្លើង ។
  9. ចង្រុះ ( កិ.កិរិយាសព្ទ )
    បាត់​បង់​ហិន​ហោច​ទ្រព្យ​សម្បត្តិ, រិច​រឹល​របេះរបោច ឧ. ហិន​ហោច​ខ្លោច​ចង្រុះ ។
  10. ចង្រៃ ( ន.នាមសព្ទ ) [ចង់-រ៉ៃ ]
    ឧបទ្រព គឺ​សភាព​ដែល​បង្អាប់​ស្រី​សួស្ដី, ដែល​បណ្ដាល​ឲ្យ​មាន​ទុក្ខ, មាន​កង្វល់, មាន​ភយន្ដរាយ : មាន​តែ​បុណ្យ​កុសល​ដែល​បុគ្គល​កសាង​សន្សំ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំងាប់ អាច​ដេញ​កំចាត់​ចង្រៃ​បាន ។
    - ចង្រៃ​ចង្រក ចង្រៃ​រួបរឹត​ដោយ​អាការ​ផ្សេង​ៗ ។
    - អា​ចង្រៃ ! សំដី​ជេរ​ដោយ​ទ្រគោះ​មើល​ងាយ ។ល។

<< Prev   1 ... 5   6   7   8   9   10   11   ... 20   Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar